ភ្នំពេញ៖ពេជ្រ សោភា បានប្រកែកលោតចូលGalaxy តាមលោកឧកញ៉ាព្រាប សុវត្ថិ ទើបធ្វើឲ្យនាងអាកខានធ្វើជាដៃគូជាមួយកំពូលតារាចម្រៀងរូបនេះនាំឲ្យស្រស្រស់តន់ ច័ន្ទសីម៉ា ក្លាយជាដៃគូតែម្នាក់គត់របស់លោកស្នាយ។យ៉ាងណាពេជ្រ សោភា ធ្លាប់និយាយដោយសារភាពថានាងបានល្បីដល់ប៉ុណ្ណេះគឺដោយសារតែមានបានតោងកាលីពព្រាប សុវត្ថិ ច្រើនណាស់អំឡុងពេលច្រៀងនៅហង្សមាសជាមួយគ្នា តែនាងសូមគោរពនូវការសម្រេចចិត្តរបស់លោកព្រាប សុវត្ថិ ដែលចូលផលិតកម្មថ្មី…។

តើពេជ្រ សោភា ធ្លាក់ឬចុះក្រោយលែងមានឱកាសចាប់ដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ជាង១ឆ្នាំមកនេះ?
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ឧសភា ថាពេជ្រ សោភា បានឡើងដល់ចំណុចកំពូលទៅហើយអីចឹងតើចង់ឡើងយ៉ាងម៉េចទៀតទៅ?លោកថាពេជ្រ សោភា និងព្រាប សុវត្ថិ ច្រៀងបទល្បីៗជាមួយគ្នាច្រើនមែន ហើយការសម្ដែងក៍សាកសមគ្នាទៀតព្រោះសោភា និងលោកស្នាយ សុទ្ធតែជាអ្នកចូលចិត្តលេងសើចដូចគ្នា ស៊ីគ្នា តែម្ដង។យ៉ាងណាអ្នកធ្វើភ្លេងរូបនោះថាទាំងសោភា និងព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជាអ្នកជោគជ័យដូចគ្នាក្នុងអាជីពសិល្បៈ អីចឹងមហាជនគ្រប់គ្នាទទួលស្គាល់ថាតារាទាំងពីរបានបន្សល់បទចម្រៀងជាច្រើនឲ្យពួកគេស្ដាប់ ហេតុនេះទោះជាពេលនេះពួកគេលែងមានឱកាសច្រៀងនៅផលិតកម្មរួមគ្នាទៀតក៍ធ្វើឲ្យតារាស្រករក្រោយអាចយកគំរូតាមរៀមច្បងខាងលើបានដែរ ពីភាពតស៊ូក្នុងសិល្បៈរហូតឈានមកដល់ចំណុចដូចសព្វថ្ងៃ។

ពេជ្រ សោភា ដែលអស់ពេលច្រៀងជាមួយលោកព្រាប សុវត្ថិ ទៅហើយនោះពេលនេះនាងមិនទាន់រកបានដៃគូថ្មីណាដែលស៊ីចង្វាក់និងយល់ចិត្តឡើយ បើទោះជានាងធ្លាប់សាកល្បងឆ្លើងឆ្លើយជាមួយលោកStep , ហ្សូណូ និងលោកគ្រូភ្លេងអ៊ួយ ក្ដីតែក្រៅពីលោកស្នាយ តារាដែលត្រូវបានគេចាត់ទុកថាសាកសមបំផុតជាមួយពេជ្រ សោភា នោះគឺងួន ចាន់ដេវីត ។យ៉ាងណាពេលនេះសោភា ហាក់មិនរំពឹងថាអាចរកបានដៃគូដ៍ល្អដូចលោកព្រាប សុវត្ថិ និងជី ដេវីត បានទៀតនោះទេហើយនាងធ្លាប់វាចាថាបទចម្រៀងដែលមាននៅក្នុងដៃពេលនេះភាគច្រើនជាបទទោល មិនមានឆ្លងឆ្លើយជាមួយតារាណាផ្សេងឡើយ។ប៉ុន្ដែគេកត់សម្គាល់ថាសម្រាប់បទចូលឆ្នាំកន្លងមកនេះសោភា បានផ្ដល់ឱកាសឲ្យសិស្សប្អូននាងលោកឈាន ជាលើយ ច្រៀងនិងសម្ដែងជាមួយផងដែរ ដែលនោះបង្ហាញថាសោភា មិនប្រកាន់ដៃគូឬជាការជួយបើកផ្លូវឲ្យតារាថ្មីៗឆាប់ៗល្បីឈ្មោះតាមរយៈការលើកស្ទួយរបស់រៀមច្បង។ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើសោភា ចង់ឲ្យទីផ្សារចម្រៀងមានការប្រែប្រួលនោះគឺមានតែនាងចាប់ដៃជាមួយតារារ៉េបលោកវ៉ាន់ដា ប៉ុណ្ណោះ តែរឿងនោះអាចកើតឡើងគឺមានតិចតួចបំផុតព្រោះតារាទាំងពីរនៅផលិតកម្មផ្សេងគ្នាហើយវ៉ាន់ដា ជាប់កុងត្រាជាមួយបារមី។តែជាញឹកញាប់គេក៍ធ្លាប់ឃើញសោភា តែងតែចេញសារសរសើរពីទេពកោសល្យរបស់វ៉ាន់ដា ផងដែរទើបធ្វើឲ្យFan នៅតែចង់ឃើញតារាទាំងពីរច្រៀងរ៉េប ជាមួយគ្នា។

គូរបញ្ជាក់ថាពេជ្រ សោភា ធ្លាប់តស៊ូច្រៀងនៅភោជនីដ្ឋាន,ក្លឹប និងអកកេសជាច្រើនឆ្នាំទើបធ្វើឲ្យនាងឈានដល់ចំណុចកំពូលនៅពេលដែលឈនៅហង្សមាសជាង១៧ឆ្នាំមកនេះ។នៅឆ្នាំ២០២២ នេះសោភា ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើនព្រោះនាងរស់នៅផ្ទះវីឡារ និងជិះរថយន្ដថ្លៃៗមិនចាញ់តារាបរទេសឡើយ។ប៉ុន្ដែសោភា នៅតែត្រូវបានគេគិតថាជាតារាដែលជោគជ័យតែការងារសិល្បៈ តែសម្រាប់រឿងស្នេហាវិញនាងបានរងការខកចិត្តទៅវិញ ខណៈដែលកាលពីឆ្នាំ២០១៦សោភា បានលែងប្ដីអាណិកជនខ្មែរមកពីអាមេរិក ហើយនៅចុងឆ្នាំ២០២១ នាងចែកផ្លូវជាមួយលោកឆឹម សក្កដា ស្របពេលចំណងស្នេហាថ្មីរបស់នាងជាមួយសង្សារថ្មីដែលមិនបើកចំហជាង៤ខែមកនេះនៅតែមិនទាន់មានភាពច្បាស់លាស់ ទើបធ្វើឲ្យសោភា ត្រូវបានFan នាងបារម្ភជំនួសថាខ្លាចតែតារាវ័យ៣៩ឆ្នាំរូបនេះប្រឈមដើរជាន់ដានចាស់។ប៉ុន្ដែសោភា នៅតែមិនផ្ដោតសំខាន់រឿងស្នេហាជាងក្រុមគ្រួសារនាងឡើយ៕

