តួកគីយកទណ្ឌកម្មធ្វើចំណាប់ខ្មាំងជុំវិញសមាជិកភាពណាតូរបស់ហ្វាំងឡង់និងស៊ុយអែត

យោងតាមមន្ត្រីជាន់ខ្ពស់តួកគីបីរូបបានថ្លែងប្រាប់សារព័ត៌មានBloombergកាលពីថ្ងៃពុធថាប្រទេសតួកគីបានដាក់បញ្ជីនៃ ការទាមទាររបស់ខ្លួនទៅអោយអង្គការណាតូនិងអនាគតសមាជិករបស់ខ្លួនគឺប្រទេសហ្វាំងឡង់និងស៊ុយអែតដើម្បីជាថ្នូរទៅនឹងការអនុញ្ញាតិអោយប្រទេសទាំងពីរនេះចូលទៅក្នុងប្លុកសម្ព័ន្ធសន្តិសុខអត្លង់ទិកខាងជើង។

បញ្ជីរបស់ទីក្រុងអង់ការ៉ារួមមានស្នើអោយដកទណ្ឌកម្មអាមេរិក ដែលពាក់ព័ន្ធទៅនឹងការទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីក៏ដូចជាការដាក់បញ្ចូលឡើងវិញនៅក្នុងកម្មវិធីយន្តហោះទំនើប F-35 របស់អាមេរិកផងដែរ។

មន្ត្រីតួកគីដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានបញ្ជា្កក់ថាទីក្រុងអង់ការរ៉ាចង់ដាក់បញ្ចូលកម្មវិធីយន្តហោះទំនើបF-35ឡើងវិញបន្ទាប់ពីវាត្រូវបានរារាំងដោយអាមេរិកក្រោយទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។

តួកគីក៏មានសំណើមួយផ្សេងទៀតទៅកាន់សហរដ្ឋអាមេរិកដើម្បីទិញយន្តហោះចម្បាំង F-16 រាប់សិបគ្រឿង និងឧបករណ៍ធ្វើឱ្យប្រសើរឡើងសម្រាប់កងនាវាដែលមានស្រាប់របស់ខ្លួនផងដែរ។

ក្រៅពីសំណើខាងលើនេះប្រធានាធិបតីតួកគីលោក អេឌូហ្គេនធ្លាប់បានប្រាប់ពីហេតុផលដែលមិនចង់អោយប្រទេស ហ្វាំងឡង់និងស៊ុយអ៊ែតចូលជាសមាជិករបស់ណាតូរួចហើយដោយចោទប្រកាន់ប្រទេសទាំងពីរនេះថា ផ្ទះសំណាក់របស់អង្គការភេរវករ។ លោកនិយាយ​សំដៅ​ទៅ​គណបក្ស​បំបែក​ខ្លួន​ពលករ​ឃើដ (PKK) និង​រណសិរ្ស​រំដោះ​ប្រជាជន​បដិវត្តន៍ (DHKP/C) ដែល​ត្រូវបានហាមឃាត់ដោយទីក្រុងអង់ការ៉ា។

លោកបានបន្តថាប្រទេសទាំងនេះមិនមានជំហរច្បាស់លាស់ប្រឆាំងនឹងអង្គការភេរវករទេ។ប្រទេសស៊ុយអែតគឺជាមជ្ឈមណ្ឌលភ្ញាស់អង្គការភេរវករ។

ប្រទេសស៊ុយអែតនិងហ្វាំងឡង់មានកំណត់ត្រានៃការផ្តល់សិទ្ធិជ្រកកោននយោបាយដល់ប្រជាជនមកពីប្រទេសតួកគី ជាពិសេសជនជាតិឃឺដភៀសខ្លួនចេញពីជម្លោះផ្ទៃក្នុង ដែលទីក្រុងអង់ការ៉ាយល់ថាមិនអាចទទួលយកបាន។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ភាពជាអ្នកដឹកនាំទួរគីទាមទារឱ្យស៊ុយអែត និងហ្វាំងឡង់ បរិហារជាសាធារណៈមិនត្រឹមតែពួក PKK ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាខារបស់ពួកគេផងដែរមុនពេលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងប្លុកនេះ៕