Thursday, November 28, 2024
Homeព័ត៌មានជាតិលោក Jake Sullivanកូរ៉េខាងជើងអាចសាកល្បងមីស៊ីល ឬ នុយក្លេអ៊ែរស្វាគមន៍ដំណើរទស្សនកិច្ចលោកចូបៃឌិន

លោក Jake Sullivanកូរ៉េខាងជើងអាចសាកល្បងមីស៊ីល ឬ នុយក្លេអ៊ែរស្វាគមន៍ដំណើរទស្សនកិច្ចលោកចូបៃឌិន

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយថាប្រទេសកូរ៉េខាងជើងអាចធ្វើការ​សាកល្បងមីស៊ីលឬនុយក្លេអ៊ែរដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរយៈពេលជិតមួយសប្តាហ៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិនមកកាន់ប្រទសកូរ៉េខាងត្បូងនិងជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេចាត់ទុកថា ជាភ័ស្តុតាងបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុង ពង្រឹងចំណុចស្នូលរបស់ខ្លួនមកកាន់អាស៊ីចំពេលមានការកើនឡើងនៃអំណាចពាណិជ្ជកម្ម និងយោធារបស់ចិន ដែលបានកាត់បន្ថយការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍។

ក្រៅពីជួបជាមួយមេដឹកនាំប្រទេសទាំងពីរ​លោកបៃឌិន ក៏មានគម្រោងជួបប្រជុំជាមួយមេដឹកនាំ Quad ដែលមានប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។

លោក Jake Sullivan ការស៊ើបការណ៍របស់យើងឆ្លុះបញ្ចាំងពីលទ្ធភាពពិតប្រាកដដែលថានឹងមានការសាកល្បងមីស៊ីល​បន្ថែមទៀតរួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ឬការសាកល្បងអាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេល ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់តំបន់អាស៊ី។ លោកបន្តថា យើងកំពុងរៀបចំសម្រាប់គ្រប់

កាលៈទេសៈទាំងអស់រួមទាំងលទ្ធភាពបង្កហេតុដែលនឹងកើតឡើងនៅពេលយើងនៅប្រទេសកូរ៉េ ឬជប៉ុន។

ទីប្រឹក្សាសន្តិសុខជាតិបានបន្ថែមថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីធ្វើ ការសម្របសម្រួលរយៈពេលខ្លី និងរយៈពេលវែង ចំពោះយោធារបស់ខ្លួនជាការចាំបាច់ដើម្បីធានាការពារនិងការរារាំងដល់សម្ព័ន្ធមិត្ត​របស់ខ្លួននៅក្នុងតំបន់៕

RELATED ARTICLES