ភ្នំពេញ៖សឹម ស្រីនិច្ច បានផ្អាកសម្ដែងអស់រយៈពេលជិត១ឆ្នាំឯណ្ណោះដោយសារតែនាងបានងាកទៅបង្កើត មុខ របរក្រៅសិល្បៈតាមរយៈការទិញលក់ដីធ្លី និងមិនសប្បាយចិត្តក្រោយមានអ្នកខ្លះរិះគន់នាងដោយសារ តែ ស្រី និច្ច បានស្លៀកឈុតប៊ីគីនីនៅឆ្នេរខ្សាច់…។យ៉ាងណាពេលនេះស្រីនិច្ច បានវិលមករកអាជីពចាស់វិញ ហើយ ដោយបានគ្រងតំណែងតួឯករឿង”សង្គ្រាមស្នេហ៍លោហិត” របស់ប៉ុស្ដិ៍បាយ័នចាប់ដៃជាមួយលោកឡុង បញ្ញា បន្ទាប់ពីនាងធ្លាប់លេចមុខជាច្រើនរឿងនៅទូរទស្សន៍មួយនេះដូចជារឿង”កូនក្រមុំខ្មោច”និងរឿង”មនុស្សពិត”ជាដើម។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៨ឧសភា កញ្ញាសឹម ស្រីនិច្ច បានវាចាថាទោះជានាងធ្លាប់ផ្អាកសម្ដែងដល់ ទៅជិត១ឆ្នាំមែន តែការវិលវិញពេលនេះនាងនៅតែស្រលាញ់សិល្បៈដូចដើមហើយក៍បានបានទទួល ទាំងការ ថតភាពយន្ដ,ខារ៉ាអូខេ និងស្ពតពេញទំហ៊ឹងដូចមុនវិញដែរ។ស្រីនិច្ច ថាក្រៅពីកំពុងថតរឿងឲ្យប៉ុស្ដិ៍បាយ័ន បាន ៥០%ទៅហើយនោះថ្មីៗនេះនាងក៍ទើបតែបានថតស្ពតឲ្យក្រុមហ៊ុនដឹកជញ្ជួនមួយផងដែរ ខណៈដែលរឿងនាងបានថតចប់នៅហង្សមាស១ទៀតមិនទាន់ដាក់បញ្ចាំង។តារាបង្ហាញម៉ូដក្លាយទៅជាតារាសម្ដែងដ៍លេចធ្លោរូប នេះបន្ថែមថាមានភាពយន្ដនិងស្ពតធំៗមួយចំនួនទៀតបានទាក់ទងមកនាងជាបន្ដបន្ទាប់ ហេតុនេះ ហើយនាង គិតថាការសម្រេចចិត្តផ្អាកសិល្បៈរបស់នាងមុននេះគឺជាការត្រឹមត្រូវព្រោះថានាងមិនចង់ចេញមុខថតផ្ទួនៗច្រើន ពេកទេ តែឥឡូវនាងអាចធ្វើការងារទាំងនោះបានឡើងវិញហើយ។ស្រីនិច្ច និយាយទៀតថាបច្ចុប្បន្ននាងជាតារា សម្ដែងឯករាជ្យម្នាក់ដែលមិនជាប់កុងត្រាឲ្យខាងក្រុមហ៊ុនឬផលិតកម្មណានោះទេ ពោលគឺអាចថតសម្ដែងដោយ សេរីតែម្ដង។

ដោយឡែកទាក់ទងរឿងរកស៊ីផ្នែកអចលនទ្រព្យវិញសឹម ស្រីនិច្ច អះអាងថាមុខរបរនោះនៅតែតំណើរការ ជាធម្មតាបើទោះជានាងវិលមកលេងសិល្បៈវិញក្ដី ប៉ុន្ដែនាងមានក្រុមការងារធ្វើកិច្ចការទាំងនោះជំនួស។ដោយឡែកសម្រាប់ការផ្អាកថតភាពយន្ដជិត១ឆ្នាំនេះស្រីនិច្ច ថានាងអាកខានមិនបានថតរឿងថ្មីដល់ទៅ ជាង១០រឿងឯណ្ណោះ តែនាងមិនមានការសោកស្ដាយក្រោយឡើយ ព្រោះថានោះជាការសម្រេចចិត្តដែល នាងបានបង្កើតមុខរបក្រៅសិល្បៈថ្មីមួយតាមដែលខ្លួនស្រលាញ់គឺរកស៊ីទិញលក់ដីធ្លី។

សឹម ស្រីនិច្ច ត្រូវបានគេចាត់ទុកថានាងជាស្រីស្អាតលេចធ្លោម្នាក់ក្នុងអាជីពសម្ដែងនារយៈពេលចុងក្រោយនេះ ហើយតាំងពីប្រឡូកអាជីពមួយនេះមកនាងថាបានថតភាពយន្ដខ្ទង់៥០រឿងមកហើយ។តារាស្រីដែលមានរូប សម្រស់សោភា រូបនេះបង្ហើបថានៅអំឡុងខែកញ្ញាឆ្នាំ២០២២ ខាងមុខនេះនាងនឹងបានធ្វើការងារធំមួយជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោកហ្វៃ សំអាង តែស្រីនិច្ច ថាការងារនោះនាងមិនទាន់អាចនិយាយ ចេញមក ឲ្យ អស់បានទេ ព្រោះថាចង់រងចាំឲ្យចេញជារូបរាងសិនតែនាងចាត់ទុកថាជាកាដូធំបំផុតក្នុងជីវិតនាងជាអ្នកសម្ដែង។ដោយឡែកទាក់ទងរឿងគូស្នេហ៍វិញស្រីនិច្ច ដែលធ្លាប់បង្ហាញមុខម្ចាស់ចិត្តកាលពីខែតុលាឆ្នាំ២០២១ នោះថា នាងមិនទាន់កំណត់ពេលវេលាចូលរោងការឡើយ តែទំនាក់ទំនងនាងនិងបុរសនោះអាចនិយាយបានថាស្ថិត ក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នាហើយពេលនេះមានភាពចុះសម្រុងគ្នាល្អដូចមុន៕

