Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ធ្វើខួប២ឆ្នាំឲ្យកូនប្រុស តែបាត់ដំណឹង​ពពោះកូនស្រី

ពេជ្រ សូលីកា ៖ធ្វើខួប២ឆ្នាំឲ្យកូនប្រុស តែបាត់ដំណឹង​ពពោះកូនស្រី

ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់​នាង​​ឈ្មោះហង្ស អ៊ារី​វេស្ដេ គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ តែភ្ញៀវដែល​ចូល​រួមគ្នាមានតែអ្នកជិតដិតប៉ុណ្ណោះ។នៅថ្ងៃ​ខួប​កូនប្រុសនេះស្រីពេជ្រ បង្ហាញទឹកមុខរីក​រាយក្រៃ​លែងហើយនាងនិងស្វាមីបានតុបតែង​ខ្លួនយ៉ាងស្រស់ស្អាត​ដើម្បីទទួលមិត្តភក្ដិដែលទៅជូនពរកូននាង។យ៉ាងណាក្រោយមានកូនប្រុស១អាយុ២៤ខែនេះសូលីកា បែជា​ស្ងា​ត់​​រឿងពពោះ​យ​ក​កូនស្រីទៅវិញ បើទោះជាកាលពីខែមេសាឆ្នាំ២០២១ នាងធ្លាប់បង្ហាញសញ្ញាមានកូនទី២​ដែល​​​សង្ស័យថាជាកូនស្រីក្ដី តែពេលនេះស្រីពេជ្រ នៅតែច្រៀងរាំតាមឆាកតន្រ្ដីទាំងឡាយ​ដោយ​គ្មានផ្ទៃ​ពោះ​នោះ​ទេ។

 អតីតតារាចម្រៀងRock និងM នាងពេជ្រ សូលីកា បានកប់ចោលស្រមោលស្នេហ៍ដ៍​ខ្មៅ​​ងងិតនាពេលអតីត​កាល​តាមរយៈការភ្ជាប់ពាក្យជាមួយ​អាណិកជនខ្មែរមកពីអូស្រ្ដាលី​ជា​អ្នក​ឌីហ្សាញ ម៉ូដសម្លៀកបំពាក់លោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយ​នាងសម្រាលបានកូនប្រុស១នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ទាំង​ដែល​ខ្លួន​មិនទាន់​បានរៀប​ការ។ក្រោយសូលីកា មានប្ដីជាង២ឆ្នាំមកនេះជីវិតនាងរស់នៅយ៉ាងហ៊ឺហាស៊ីវីល័យ​តាមរយៈ​ការ​រស់នៅខុនដូយ៉ាងប្រណិត ហើយនៅឆ្នាំ២០២១ អំឡុងពេលដែលតារាជាច្រើនបាន​ជួប​វិ​បត្តិ​សេដ្ឋកិច្ចសឹង​គ្រប់​គ្នា​នោះស្រីពេជ្រ បែជាមានលុយទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃជាង​៣០​ម៉ឺន​ដុល្លារ និងបន្ទប់ខុនដូផ្ទាល់ខ្លួន​ខ្ទង់​ជាង​១០ម៉ឺនដុល្លារ ខណៈដែលបច្ចុប្បន្ននាងជិះរថយន្ដ​ទំនើប៣គ្រឿងឆា្លស់គ្នាមានដូចជាPorsche, Bmw និងRange Rover ។

ប៉ុន្ដែដូច​ពាក្យគេថា​ជា​ទូទៅភាពរីករាយតែងតែភ្ជាប់ជាមួយទុក្ខសោកនោះមិនខុសនោះទេ ព្រោះអំឡុងពេល​ដែ​ល​​​សូលីកា មានអ្វីៗស្ទើតែគ្រប់យ៉ាងដែលនាងប៉ងប្រាថ្នានោះ តារាធ្លាប់ច្រៀងតាមហាងបៀហ្គា​ឌិនរូបនេះ​បែជា​ទឹកភ្នែកដោយសារតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគារដល់ទៅ១២ឆ្នាំ ក្រោ​យ​តុលាការប្រកាសសាលក្រមកាលពីថ្ងៃទី​២៥ខែសីហា​ឆ្នាំ២០២១ ដោយចោទប្រកាន់ពីបទឃាតក​ម្មតាម​មា​ត្រា​១៩៩នៃក្រម​ព្រហ្មទណ្ឌបន្ទាប់​ពី​ម្ដាយ​អ្នក​ចម្រៀងរូបនេះត្រូវសម្ថកិច្ចចាប់ឃាត់ខ្លួនកាល​ពីថ្ងៃទី១១ខែមករា​ឆ្នាំ​២០​២០ ពាក់ព័ន្ធករណី​ឃា​តកម្ម​លើគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ដែលរំសាយមង្គលការម្ដងរួច​ទៅ​ហើយកាលពីឆ្នាំ២០២១ នឹងអាចរៀបគម្រោងរៀបការម្ដងទៀតនៅចុងឆ្នាំ២០២២ នេះ​ដោ​យ​គ្មាន​ម្ដាយនាង​ចូល​រួមឡើយ៕

RELATED ARTICLES