Friday, April 26, 2024
Homeសន្ដិសុខសង្គមមន្ត្រីជំនាញ បន្តពង្រឹងការងារសុវត្ថិភាពម្ហូបអាហារ

មន្ត្រីជំនាញ បន្តពង្រឹងការងារសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះថា ៖ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែ

ឧសភា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តរតនគិរី បានធ្វើការដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២០០៦គីឡូក្រាម តាមបណ្តាផ្ទះលក់ទំនិញនិងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ។

ក្នុងប្រតិបត្តិការនោះ ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធី នៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព។

សូមជម្រាបថា ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបត្តិការត្រួតពិនិត្យទំនិញជាប្រចាំ របស់មន្ត្រីជំនាញ ក.ប.ប ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទ ដែលមិនមាន អនុលោមភាព ជាហេតុបណ្តាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន៕

RELATED ARTICLES