ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ចោលកូន៤នាក់ដោយបុរសជាប្តីចិត្តសាហាវខឹងប្រពន្ធផឹកស្រាមិនដាំបាយហូបបានយកពូថៅវាយសំពងទៅលើប្រពន្ធចំនួន៣ខ្នងពូថៅបានដាច់ខ្យល់ស្លាប់តែម្តង ដែលអំពើហិង្សាក្នុងគ្រួសារប្តីវាយសម្លាប់ប្រពន្ធនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាកបានឱ្យដឹងថា ប្តីដែលបានយកពូថៅវាយប្រពន្ធស្លាប់មានឈ្មោះ ម៉ក់ សំអាត អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ត្រូវបានចាប់ខ្លួនក្រោយពីបង្ករហេតុភ្លាមៗ ។ ចំណែកប្រពន្ធឈ្មោះ ចាន់នី មែល អាយុ ៣៣ឆ្នាំបានស្លាប់បន្ទាប់រងការវាយចំនួន ៣ខ្នងពូថៅ ។
នគរបាលបាននិយាយថា មុនពេលកើតហេតុបុរសជា ប្តីបានចេញ ទៅធ្វើការលុះត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះ និងអត់ដាំបាយហូប ផងនោះ បានតាមរកឃើញប្រពន្ធកំពុងអង្គុយផឹកស្រាក្នុងភូមិក៍ត្រឡប់មកផ្ទះវិញ ។ ប្រភពបន្តថា ប្តីបានសួរនាំប្រពន្ធទាំងក្តីក្តៅក្រហាយថាហេតុអីមិនដាំបាយស៊ីប្រពន្ធឆ្លើយថា រវល់ផឹកស្រាទើបកំហឹងកាន់តែខ្លំាងបានទាញពូថៅវាយទៅលើប្រពន្ធ៣ខ្នងពូថៅទាំងកំរោល រួចអុកជង្គង់ទៅលើដើមទ្រូងបន្ថែមទៀតបណ្តាលឱ្យរងរបួសជាទំងន់ ហើយស្ត្រីរងគ្រោះមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេគឺទុកនៅផ្ទះចោលហូតដល់រសៀលថ្ងៃទី៤ធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានក្អួតធ្លាក់ឈាមរហូតដាច់ខ្យល់ស្លាប់តែម្តង ។
បន្ទាប់ទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដើម្បីស្រាវជ្រាវរកមូលហេយនៃការស្លាប់ និងធ្វើការត្រួតពិនិត្យកោសល្យវិច័យលើខ្លួនប្រាណសពសមត្ថកិច្ចរកឃើញមានស្លាកស្នាមវាយនឹងវត្ថុរឹង មានស្នាមជាំនៅលើដើមទ្រូង ទើមឃាត់ខ្លួនបុរសជាប្តីដើម្បីធ្វើការសាកសួរដំណើររឿង ។ បុរសជាប្តីបានសារភាពថា គាត់បានយកពូថៅវាយលើប្រពន្ធចំនួួនន៣ខ្នងពូថៅរួចឡើងមួយជង្គង់ទៀតរបួសធ្ងន់ព្រោះខឹងប្រពន្ធមិនដាំបាយហូបបែជាដើរផឹកស្រាប៉ោឡែទៅវិញ ។
បច្ចុប្បន្នជនដៃដល់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្ត ៕
អ៊ុំ ណូន