ដោយ អាចារ្យថាំ
មិនធម្មតាទេ ដែលសហការីលោកសម រង្ស៊ី និយាយខុសគ្នា ពាក់ព័ន្ធដល់ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (ជណភ្រ) ដែល កំពុងជាប់នីតិវិធីពន្យារពេលរបស់តុលាការនោះ។
លោកប៉ាង សុខឿន (ខ្មែរសុវណ្ណភូមិ) ផុសសំណេរតាមហ្វេសប៊ុកថា “តាមដឹង ដំណឹងរហៀងៗថា លោកកឹម សុខា នឹងមកអាមេរិក ថ្ងៃទី២៥ ឧសភា ២០២២”។
ចំណែកលោកសោ ចាន់ដេត បានប្រាប់ “នគរធំ” ជាអាទិ៍ថា បើលោកកឹម សុខា មិនរកឱកាសចេញទៅក្រៅប្រទេស នឹងស្លាប់ជីវិតនយោបាយ ជាពិសេសលោក សោ ចាន់ដេត បញ្ជាក់ច្បាស់ៗថា “ខ្ញុំនៅតែមានជំនឿថា នៅពេលដែលគាត់មាន ឱកាសមកក្រៅស្រុក គាត់នឹងជួបជាមួយពួកយើងទាំងអស់គ្នា ដើម្បីបន្តយុទ្ធ- សាស្ត្រនយោបាយរបស់យើងស្តារប្រជាធិបតេយ្យ ជូនសង្គ្រោះជាតិ មកវិញឱ្យបាន”។
ក្តាប់បានពីទស្សនៈរបស់សហការីលោកសម រង្ស៊ី ទាំងពីររូបនេះ គឺមានន័យ ថា ពួកគេ “ចង់ឱ្យលោកកឹម សុខា ចេញទៅអាមេរិក” ដើម្បីរួមកម្លាំងគ្នា ស្តារ ជណភ្រ មកវិញ ខណៈដែលសហការីលោកកឹម សុខា និយាយស្របគ្នាថា “លោក កឹម សុខា មិនរត់ចោលស្រុក ចោលប្រជាពលរដ្ឋ”។
ពាក់ព័ន្ធដល់ករណីនេះ សួរថា តើបក្សកាន់អំណាច ជាពិសេស សម្តេចនាយក- រដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្តចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ ទ្រង់ព្រះរាជាទាន ការលើកលែងទោសលោកកឹម សុខា ដែរឬទេ? ជាចម្លើយប្រាកដនិយម “មិន អាចទេ” ព្រោះលោកកឹម សុខា ជាមនុស្សសំខាន់លំដាប់ទី២ បន្ទាប់ពីលោកសម រង្ស៊ី។ ជភភ គ្រាន់តែបំបិទសេរីភាពលោកកឹម សុខា មិនឱ្យទៅក្រៅប្រទេស តាមរយៈ “តុលាការ” ប៉ុន្តែគាត់មានដែលដាច់បាយឯណា? ដូច្នេះបើបើករនាំងសេរីភាព ជូនគាត់ នៅថ្ងៃ២៥ ឧសភា ដូចអ្វីដែលលោកប៉ាង សុខឿន ចេះតែថានោះ មិនអាចទេ។
ទោះយ៉ាងណា ដូចអ្វីដែល “នគរធំ” ធ្លាប់សរសេររួចមកហើយថា គ្មានអ្នក ណាល្ងង់ បង្ខាំងលោកកឹម សុខា មួយជីវិតនោះទេ តែគេទុកមើលជើងខ្យល់សិន តើវាបោកបក់ទៅទិសណាខ្លាំង? ឧបមាថា បក្សភ្លើងទៀន នៅតែមានការគាំទ្រ ប្រហាក់ប្រហែលបក្សសង្គ្រោះជាតិ នោះចាំបាច់ត្រូវតែពន្លែងលោកកឹម សុខា ឱ្យ ទៅអាមេរិក អឺរ៉ុប ទាក់ទាញពួកប្រជាធិបតេយ្យ ឱ្យចូលសង្គ្រោះជាតិ វិញ ដោយ ឈប់គាំទ្រភ្លើងទៀន។
ជភភ ដឹងច្បាស់ណាស់ថា រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ដល់ផ្លូវ បែកជា២ហើយ មិនអាចចាប់ដៃគ្នាបានទៀតទេ ទោះជាមេប្រឆាំងទាំងពីរនេះ មិន ដែលប៉ះសម្តីគ្នា ក៏កូនចៅ សហការីទាំងសងខាង ទរគ្នារង្គើហ្វេសប៊ុក យូធូប រាល់ថ្ងៃ។
គេត្រូវរង់ចាំមើលកម្លាំងភ្លើងទៀន និងកម្លាំងបក្សកែទម្រង់ជាតិ របស់ លោកអ៊ូ ច័ន្ទរ័ត្ន ប៉ុល ហំម សិន តើបក្សណាខ្លាំងជាង ព្រោះទោះបីជាលោកកឹម សុខា មិនបង្ហើបថា មានសហការីគាត់បង្កើតបក្ស ឬថា លោកអ៊ូ ច័ន្ទរ័ត្ន ប៉ុល ហំម បែកចិត្តពីគាត់ ក៏ “ចិត្តនៅក្នុងខ្លួនមនុស្ស” តើអ្នកណាមើលឃើញ?
ដូច្នេះ រឿងលោកកឹម សុខា រួចពីសំណាញ់ច្បាប់នោះ កូនសោនៅក្នុងដៃ នាយករដ្ឋមន្ត្រី ដែលមានសិទ្ធិទូលស្នើទៅអង្គព្រះមហាក្សត្រ។ មូលហេតុដែល ជភភ លើកឡើងថា រឿងកឹម សុខា ស្រេចលើតុលាការនោះ គ្រាន់តែជាវោហារ- សាស្ត្រ ឬយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះ ព្រោះអ្នកណាក៏ដឹងដែរថា “ព្រះ- រាជសិទ្ធិនៅពីលើតុលាការ”។
ចាំមើលបោះឆ្នោតមេឃុំ-ចៅសង្កាត់ រួច សង្ឃឹមថា លោកកឹម សុខា អាច ដឹកដៃប្រពន្ធឡើងយន្តហោះ ទៅជួបកូនស្រីទាំងពីរ ជាទីនឹករលឹកបានហើយ។ ទោះបីជាគាត់ថមថយឥទ្ធិពលនយោបាយ ក៏នៅតែអាចទាក់ទាញមនុស្សធ្លាប់ ស្រលាញ់គាត់ ឱ្យបង្ហូរមនោសញ្ចោតនាអាណិតមេត្តាគាត់ដដែល។ ត្រង់ថា លោក សម រង្ស៊ី អាចចាប់ដៃលោកកឹម សុខា ដូចមុននោះ ទៅមិនរួចទេ ព្រោះ ជភភ ប្រុងប្រយ័ត្នកន្លែងហ្នឹង។ ម៉្យាងទៀត អាយុធ្វើនយោបាយរបស់មេប្រឆាំង ទាំងពីរនោះ ឈានដល់ទុរន់ទុរា ជរាភាពហើយ មិនរហ័សរហួនដូចពីមុនទេ ដូច្នេះ លោកកឹម សុខា អាចទៅអាមេរិក បាន ក្រោយការបោះឆ្នោតឃុំ-សង្កាត់រួចរាល់ ចាំតែមើលទៅ!…’