Sunday, November 24, 2024
Homeនយោបាយសារភាពរួចខ្លួន?

សារភាពរួចខ្លួន?

ដោយ អាចារ្យថាំ

កំហុសលោកកឹម សុខា នៅត្រង់ភ័ស្តុតាងវីដេអូឃ្លីប ដែលគាត់និយាយនៅ ប្រទេសអូស្ត្រាលី ជាច្រើនឆ្នាំមកហើយ ជាប់ពាក់ព័ន្ធដល់ “សន្ទិដ្ឋភាពជាមួយ បរទេស”។ បើសិនជាគាត់សារភាពថា “ខ្ញុំពិតជានិយាយយ៉ាងនេះមែន” ក៏អាច រួចខ្លួនភ្លាម មិនពិបាកឡើងចុះ សឹកកាំជណ្តើរតុលាការនោះទេ។

ករណីនេះ លោកសុខ ឥសាន អ្នកនាំពាក្យ ជភភ បានផុសសំណេរតាមហ្វេស- ប៊ុកថា “បើជនជាប់ចោទកឹម សុខា មិនសារភាពទទួលស្គាល់ការនិយាយរបស់ ខ្លួនទេ ដំណើរការរឿងក្តី មិនងាយចប់ទេ?”។

យោងតាមសំណេរនេះ ពិតណាស់ថា អ្វីៗគឺមកពីលោកកឹម សុខា ប្រកាន់ ជំហរថា “សំឡេងគាត់ត្រូវគេយកទៅកាត់ត បំបែកជាកង់ៗ” ទើបគាត់មិនសារ- ភាព ដោយសុខចិត្តជាប់សំណាញ់ច្បាប់ ជាង៤ឆ្នាំ រើមិនរួច។ លោកកឹម សុខា ជាប់គំនាបតុលាការផង រងការចោទប្រកាន់ពីពួកប្រឆាំងក្រុមលោកសម រង្ស៊ី ផងថា “ស៊ីឈ្នួល ជភភ” ដើម្បីបំបែកកម្លាំងប្រជាធិបតេយ្យ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញមេត្តាធម៌ចំពោះលោកកឹម សុខា ដែរថា បើតាមចិត្តសម្តេច ចង់ដោះលែងលោកកឹម សុខា ភ្លាមៗ ប៉ុន្តែ អំណាចតុលាការ សម្តេច ជួយមិនកើត។

ដូច្នេះបើលោកកឹម សុខា សារភាព អាចរួចខ្លួនមួយរំពេច ព្រោះអំណាច តុលាការ នៅក្រោមព្រះរាជសិទ្ធិ ឯព្រះរាជសិទ្ធិ ធ្លាក់មក លុះត្រាតែនាយករដ្ឋ- មន្ត្រី ស្នើក្រាបបង្គំទូលថ្វាយ សុំការលើកលែងទោស។

អ្វីៗវាពាំត្រណោតត្រង់ហ្នឹង ដូច្នេះសួរថា “តើលោកកឹម សុខា ព្រមសារ- ភាពឬទេ?” សំណួរនេះ “នគរធំ” ហ៊ានឆ្លើយថា បើលោកកឹម សុខា សារភាព ត្រូវងាប់នយោបាយតែត្រឹមនេះ។ គាត់នឹងបាត់បង់ការគាំទ្រ បាត់បង់កេរ្តិ៍ឈ្មោះ និងគុណតម្លៃនយោបាយ ដែលធ្លាប់បានសាងកន្លងមក។

ទោះយ៉ាងណា គាត់អាចទទួលបានការឧបត្ថម្ភ សម្រួលជីវភាព មិនអត្តខាត់ នោះទេ និងអាចដើរហើរទៅក្រៅប្រទេស បានដោយសេរី ក្នុងនាមជានិវត្តជនពីឆាក នយោបាយ។ ឧបមាថា គាត់សារភាព រួចទៅបង្កើតគណបក្សថ្មី ឬយកយីហោសង្គ្រោះ- ជាតិ មកកាន់កាប់វិញ ក៏អាចធ្វើមិនពិបាកទេ ប៉ុន្តែទៅបោះឆ្នោតឈ្នះអ្នកណា?

មូលហេតុហ្នឹងហើយ បានជាលោកកឹម សុខា មិនសារភាព សុខចិត្តជាប់ នីតិវិធីតុលាការ ជាង៤ឆ្នាំ និងរងការចោទប្រកាន់ពីក្រុមសម រង្ស៊ី ថា “ស៊ីឈ្នួល អហិង្សា បម្រើ ជភភ”។

បើលោកកឹម សុខា បញ្ចោញភាពក្លាហាន សារភាពកំហុសដូច “តេជោ យ៉ត” អាចធ្វើឱ្យគាត់ ក្លាយទៅជាវីរបុរស។ តេជោ យ៉ត ហ៊ានធ្វើឃាតអ្នកម្នាងនូ ព្រោះ គាត់ជាមេទ័ព “កាន់ដាវអាជ្ញាសឹក” មានសិទ្ធិកាប់សម្លាប់អ្នករឹងទទឹងបាន ទោះ ជាមហេសីស្តេច ក៏ដោយចុះ។ លុះធ្វើសង្គ្រាមឈ្នះសៀម “តេជោ យ៉ត សារភាព កំហុស” ដោយធ្វើឃ្នាងបំពាក់ខ្លួនឯង ប្រើសេនាឱ្យបណ្តើរទៅថ្វាយស្តេច កាត់ ទោស។ បើសិនជាព្រះបាទជ័យជេដ្ឋាទី២ កាត់ទោសតេជោ យ៉ត ច្បាស់ជាកម្លាំង គាំទ្រវីរបុរសនោះផ្ទុះឡើងមិនខាន តែស្តេចឆ្លាត បានទាំងរៀបការតេជោ យ៉ត ឱ្យបានជំទាវស្រែន្យ ជាភរិយាទៀតផង។

សារភាពដូចតេជោ យ៉ត ទើបទទួលបានការគាំទ្រ ដូច្នេះបើលោកកឹម សុខា អាចយកគំរូតាមតេជោ យ៉ត ច្បាស់ជាពួកប្រឆាំង នៃអតីត ជណភ្រ ចុះចូល គាត់អស់គ្មានសល់។ ផ្ទុយទៅវិញ បើលោកកឹម សុខា សារភាពថា “ខ្ញុំខុសហើយ ពិតជាបាននិយាយដូចវីដេអូនោះមែន!” មានន័យថា ជីវិតនយោបាយគាត់ចប់ ត្រឹមនេះហើយ ប៉ុន្តែជីវភាពជាលក្ខណៈឯកជនរបស់គាត់ និងគ្រួសារ ងើបត្រដែត។

វ័យវឌ្ឍនាការរបស់លោកកឹម សុខា ក្បែរ៧០ឆ្នាំដែរហើយឋិតនៅក្នុងវ័យ ជរា ទោះជាបន្តនយោបាយទៅមុខទៀត ក៏រត់មិនទាន់បណ្ឌិតបញ្ញវន្តក្មេងៗ ស្រករក្រោយដែរ។ ជីវិតចុងក្រោយនេះ ចាំបាច់ “ស្វែងរកធម៌” ទុកជាស្ពាន ឈានទៅសុគតិភព ដូច្នេះបើលោកកឹម សុខា ហ៊ានសារភាពតែបួនដប់ម៉ាត់ រួច ខ្លួនមួយរំពេច ដោយមានបច្ច័យទៅវត្តអារាម សាងសីលទាន ប៉ុន្តែបើគាត់មិន សារភាព អាចជាប់សំណាញ់ច្បាប់ រហូតដល់ឆ្នាំ២០២៤។ ឧបមាថា គាត់អាច ចេញទៅអាមេរិក បាន ក្រោយបោះឆ្នោតឃុំ-សង្កាត់រួចនោះ ជួនកាលគេសង្ស័យ ថា មកពីគាត់សារភាព ទើបបានទៅអាមេរិក?…’

RELATED ARTICLES