Tuesday, April 16, 2024
Homeនយោបាយលុយទិញតែលាវ

លុយទិញតែលាវ

ដោយ អាចារ្យថាំ

ឃើញមានការឃោសនាកាច់កុងគ្នា រវាងមន្ត្រីបក្សកាន់អំណាច (ជភភ) និងពួកភ្លើងទៀន ពាក់ព័ន្ធដល់ “ផ្តល់ប្រាក់ចិញ្ចឹមដល់ពលរដ្ឋដែលមានអាយុ ពី៦០ឆ្នាំឡើង”។

រឿងនេះ លោកកឹម សុខា ជាអ្នកនិយាយមុនគេ កាលលោកនៅជាអនុប្រធាន គណបក្សសង្គ្រោះជាតិ (ជណភ្រ) ពេលចេញឃោសនារកសំឡេងឆ្នោត ដោយ សន្យាថា បើ ជណភ្រ ឈ្នះឆ្នោត បានកាន់អំណាច នឹងជូនប្រាក់ចិញ្ចឹម ១ខែ ៤ម៉ឺន- រៀល ដល់ចាស់ៗពីអាយុ៦០ឆ្នាំឡើង។ តែពេលនេះ លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា ឃោសនាផ្តល់ ១០ម៉ឺនរៀល ក្នុង១ខែ ជូនចាស់ជរាគ្មានទីពឹង។

ឥឡូវស្រាប់តែពួកភ្លើងទៀន យករឿងនេះ មកឃោសនាទៀត ជាហេតុ នាំឱ្យមន្ត្រី ជភភ នៅមិនសុខ ក៏វាយបកវិញ ដូចលោកសួន សេរីរដ្ឋា អតីតអ្នក- នយោបាយប្រឆាំង ចុះចូល ជភភ បានកៅអីរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ ផុសសំណេរតាមហ្វេសប៊ុក ថា “នៅក្នុងច្បាប់គ្រប់គ្រងថវិកាឃុំ-សង្កាត់ គ្មានកញ្ចប់ថវិកាពីណា ដែលឃុំ-សង្កាត់យកមកប្រើ សម្រាប់យកទៅបើក ប្រាក់ខែឧបត្ថម្ភជូនមនុស្សចាស់ ឬចាស់ជរាគ្មានទីពឹងនោះទេ។ កុំថាឡើយដល់ ១០ម៉ឺន ឬ១៥ម៉ឺនរៀលម្នាក់ ក្នុង១ខែ សូម្បីតែ១រៀលម្នាក់ ក្នុង១ខែ ក៏ឃុំ-សង្កាត់នីមួយៗ គ្មានកញ្ចប់ថវិកានោះ សម្រាប់ប្រើដែរ”។

ការឃោសនាពីរឿងផ្តល់ប្រាក់ឧបត្ថម្ភមនុស្សចាស់នេះ មកពីដឹងថា នៅតាម បណ្តាប្រទេសជឿនលឿន ដូចអាមេរិក បារាំង អង់គ្លេស ជាដើម រដ្ឋាភិបាល មានប្រាក់ “បៀលៀង” ឧបត្ថម្ភចាស់ជរាពីអាយុ៦០ឆ្នាំឡើង។ សូម្បីអាណិកជន- ខ្មែរ នៅស្រុកបារាំង ដែលធានាឪពុកម្តាយយកទៅនៅជាមួយ បានចូលសញ្ជាតិ បារាំង ក៏ឪពុកម្តាយចាស់ៗទាំងនោះ សុទ្ធតែបានប្រាក់បៀលៀង ប្រមាណជាង ៦០០ដុល្លារ ក្នុង១ខែ។ នៅកម្ពុជា មិនទាន់មានលទ្ធភាពជូនប្រាក់បៀលៀង នេះទេ ប៉ុន្តែពីដើមព្រះរាជវង្សានុវង្ស ឱ្យតែប្រសូតមក រាជរដ្ឋាភិបាលបានថ្វាយ បៀលៀង ទៅតាមព្រះឋានៈជា “ព្រះអង្គម្ចាស់ ឬអ្នកអង្គម្ចាស់” ជាទំនៀមទម្លាក់ ពីបុរមបុរាណមក។ លុយ ៤ម៉ឺនរៀល ដែលលោកកឹម សុខា ធ្លាប់ឃោសនានោះ លុះត្រាតែសង្គ្រោះជាតិ បានដឹកនាំប្រទេស ទើបបានលុយនោះ ពុំមែនត្រឹមថ្នាក់- ឃុំ-សង្កាត់ មានលុយជូនបៀលៀងនោះទេ។ ទោះយ៉ាងណា កាលលោកកឹម សុខា ឃោសនានោះ ក៏មានតាៗខ្លះញញឹមខ្ជឹប ដោយសង្ឃឹមថា លុយ៤ម៉ឺន ក្នុង១ខែ អាចយកទៅ “ទិញនំ តែលាវ” បានហើយ។

“នំតែលាវ” គឺជានំចម្រុះដាក់ក្នុងធុង សម្រាប់ថ្លឹងគឺឡូលក់ រួមមាននំពងក្រួច ឬពងលលក នំបំពង នំសណ្តែកដី តំណាប់ត្រឡាច តំណាប់ល្ង លាយបញ្ចូលគ្នា។ នំនេះ ចាស់ៗចូលចិត្តយកទៅក្លែមតែ នៅពេលរសៀល ទោះជាគាត់បាក់ធ្មេញកំណើត អស់ ក៏បានធ្មេញដាក់ ជួយយោង ដោយដាក់ឈ្មោះនំចម្រុះនោះថា “នំតែលាវ”។

ហេតុតែចង់បានលុយ ១ខែ ៤ម៉ឺនរៀល ទិញនំតែលាវ ចាស់ៗខ្លះក៏បោះឆ្នោត ឱ្យ ជណភ្រ ឈ្នះកៅអីតំណាងរាស្ត្រ ៥៥ ឯលោកកឹម សុខា ប្រឹងទៅឃោសនា នោះ ក៏បានតំណែងអនុប្រធានទី១ នៃរដ្ឋសភា អាណត្តិទី៥ តែអង្គុយមិនទាន់ក្តៅ កៅអីផង ក៏ធ្លាក់ខ្ពោក។

ឥឡូវមានគណបក្សមួយចំនួន ចេញក្បាច់នេះទៀតហើយ ភ្លេចគិតថា ឃុំ-សង្កាត់ គ្មានសិទ្ធិដកថវិកាឃុំ-សង្កាត់ ទៅបើកប្រាក់ខែ ជូនចាស់ៗនោះទេ លុះត្រាតែ ថវិកាជាតិ ទើបមានលទ្ធភាព។

ទោះយ៉ាងណា យុទ្ធសាស្ត្រឃោសនារកសំឡេងឆ្នោត ទោះបីជាពួកភ្លើងទៀន ថា “ឱ្យតែឈ្នះ នឹងប៉ាវបងប្អូនពលរដ្ឋចាស់ៗឱ្យបានទៅលេងអង្គរវត្តគ្រប់ៗគ្នា ដោយ ភ្លើងទៀន ចេញសោហ៊ុយ…” ដូច្នេះរឿងឃោសនា គេថាអីថាទៅ ព្រោះអ្វីៗវា ស៊ីសងលើរាស្ត្រម្ចាស់ឆ្នោតពិចារណាឯណោះទេ។ បើ ជភភ វាយបករឿងលុយ ទិញតែលាវ ១ខែ ៤ម៉ឺននោះ ក៏មិនកើតដែរ ព្រោះរាស្ត្រចេះពិចារណាហើយ មិន ល្ងង់នោះទេ វាមិនដែលមេឃុំឯណាមានលុយចែកចាស់ៗ ដូចការឃោសនានោះ ទេ បើរដ្ឋាភិបាល មិនទម្លាក់លុយមក។ ជួនកាលបើមេឃុំឆ្លាត អាចបង្កើតមូលនិធិ ប្រចាំឃុំ ក៏អាចយកទៅបើកជូនចាស់ៗបានដែរ ទោះជាយ៉ាងណា បើថា “ដំរីក៏ ខ្វាក់ទ្រមាក់ក៏ឆ្កួត” ទើបសមខ្លះ ហេស! ហេ!…’

RELATED ARTICLES