ព័ត៌មានទាន់ហេតុការណ៍បំផុត
សុីរី៖ រដ្ឋាភិបាលចិន និងរុស្ស៊ី កាលពីថ្ងៃច័ន្ទបាន វេតូចំពោះ សេចក្តីសម្រេច របស់ក្រុម ប្រឹក្សាសន្តិសុខ អង្គការសហ ប្រជាជាតិ ដែលអំពាវនាវរកបទ ឈប់បាញ់រយៈ ពេល៧ថ្ងៃក្នុងការ ត្រៀមខ្លួនប្រយុទ្ធ នៅទីក្រុងអាលីប៉ូ ប្រទេសស៊ីរី ។
វេណេស៊ុយអេឡា ក៏បានជំទាស់ ប្រឆាំងនិងសេចក្តីសម្រេច នេះដែរ ខណៈអង់ហ្គោឡា អនុបវាទ ។ ចំណែកប្រជាជាតិ សមាជិក១១ ផ្សេងទៀតក្នុងក្រុម ប្រឹក្សានេះសម្រេច ចិត្តបោះឆ្នោត គាំទ្រសេចក្តីសម្រេចនេះ។
ការបោះឆ្នោតនេះគេបាន កត់សម្គាល់ ថាជាលើកទី៦ ហើយដែល រុស្ស៊ីបាន រារាំងនូវ សេចក្តីសម្រេច របស់ក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិលើក រណីប្រទេស ស៊ីរីចាប់តាំងពី ជម្លោះបានចាប់ ផ្តើមក្នុងអំឡុង ខែមីនាឆ្នាំ២០១១មក ហើយវាក៏ជាលើកទី៥ ដែរសម្រាប់ចិនដែលបាន វេតូសេចក្តី សម្រេច ។
រដ្ឋាភិបាលក្រុងមូស្គូជា សម្ព័ន្ធមិត្តមួយ ដ៏ជិតស្និទ្ធនិង ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានសំដែង នូវការត្រៀម ទុកជាមុនយ៉ាង ម៉ឹងម៉ាត់ ចំពោះសេចក្តី សម្រេចនេះ ថាជាកម្មវត្ថុនៃ ការចរចាជា ច្រើនសប្តាហ៍ ។
នៅក្នុងកិច្ចខិតខំប្រឹង ប្រែងអស់ រយៈពេលជាច្រើ នម៉ោង រុស្ស៊ីបានព្យាយាមផ្អាកឬ លើកពេលនៃការ បោះឆ្នោតរហូត ដល់ថ្ងៃអង្គារ នៅពេល ដែលកិច្ច ប្រជុំត្រូវ បានរៀប ចំឡើងក្នុង ទីក្រុងជេនីវ៉ា រវាងរដ្ឋាភិបាល សហរដ្ឋអាមេរិក និងរុស្ស៊ី។
ប៉ុន្តែរដ្ឋាភិបាល ក្រុងប៉ារីស ក្រុងឡុងដ៍និងវ៉ាស៊ីនតោន ជាអ្នក គាំទ្រដ៏សំខាន់ចំពោះ សេចក្តីសម្រេច នេះបាន សម្រេចចិត្តដើរទៅ មុខជានិច្ចទោះបីដោយ វិធីណាក៏ដោយ ។
ទន្ទឹមនិងនេះរុស្ស៊ីបាន លើកឡើងថា កិច្ចប្រជុំក្នុងទីក្រុងជេនីវ៉ា នេះគឺមានការសំដែងក្តីបារម្ភ លើគម្រោង មួយចំពោះ យុទ្ធជន ឧទ្ទាមទាំងអស់ក្នុងការ ដកទ័ពចេញ ពីភាគខាង កើតក្រុង អាលីប៉ូ ក្រោមការឡោម ព័ទ្ធដោយរបបនេះ។ ប៉ុន្តែពួកឧទ្ទាមទាំងនោះ បានបដិសេធ ចំពោះគម្រោ ងការណ៍ដែល បានលើក ឡើងដូច្នេះ ។