Sunday, November 24, 2024
Homeនយោបាយត្រៀមសម្ព័ន្ធភាព

ត្រៀមសម្ព័ន្ធភាព

ដោយ អាចារ្យថាំ

បក្សកាន់អំណាច (ជភភ) បន្ទាប់ពីលទ្ធផលបោះឆ្នោតបឋម បង្ហាញថា ឈ្នះ កៅអីមេឃុំ-សង្កាត់អាណត្តិទី៥ ដល់ទៅ ១៦៤៨ នោះ គួរអនុវត្តតាមពុទ្ធភាសិត ថា “ល្អនៅត្រង់លះ ឈ្នះនៅត្រង់ទ្រាំ” ពោលគឺ ចេះលះបង់កៅអីខ្លះទៅឱ្យគេ ដោយសោមនស្សរីករាយ និងចេះអត់ទ្រាំខន្តីឱ្យដល់កម្រិត ខណៈដែលអ្នកចាញ់ កំពុងមួម៉ៅក្តៅក្រហាយ។

អ្វីដែល “នគរធំ” ចង់បាន គឺគណបក្សដែលជាប់បានកៅអីមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សា ត្រូវ “ត្រៀមចងសម្ព័ន្ធភាព” ជាមួយគ្នា ក្នុងពេលឆាប់ៗនេះ បន្ទាប់ ពី គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការមក។

“សម្ព័ន្ធភាព” មានន័យថា ការចងបាច់រួបរួមគ្នា ជាធ្លុងមួយ ឬធ្វើការចូល គ្នាតាមឋានៈ ចំណេះជំនាញ។ ឧបមាថា មេឃុំ ជភភ មានវ័យចាស់ ជាប់ ៥ អាណត្តិទៅហើយ ទោះជាគាត់មានបទពិសោធន៍ច្រើន ក៏ចំណេះដឹងផ្នែកវប្បធម៌ ទូទៅ មិនដល់ក្មេងរៀនដល់ឧត្តមសិក្សា។ ក្មេងៗទាំងនោះ ត្រូវបក្សភ្លើងទៀន ដាក់បញ្ចូលជាបេក្ខជនរបស់ខ្លួន លុះជាប់ជាជំទប់ធ្វើការក្រោមឱវាទ មេឃុំ-ចៅសង្កាត់ចាស់ ៥អាណត្តិនោះ លុះត្រាតែ “ចងសម្ព័ន្ធភាព” ទើបស្ទុះរួច។

ឧបមាថា តាមេឃុំ មិនចេះភាសាអង់គ្លេស ត្រូវតែសួរជំទប់ក្មេងៗ ឱ្យជួយ បកប្រែពន្យល់ មិនមែនអាងខ្លួនមេឃុំ មិនខ្ចីសួរក្មេង “ខ្លាចគេថាអន់” អត់កើត ទេ។ ចំណែកបញ្ញវន្តក្មេងៗខាងភ្លើងទៀន ដែលបានឡើងជំទប់ “ត្រូវគោរព មេឃុំ ដូចឪពុក” បើគាត់ប្រើឱ្យធ្វើអ្វី ត្រូវតែគោរពតាម។ មុខការអ្វីដែលមិន គប្បីធ្វើបើមេឃុំ-ចៅសង្កាត់ ចេះតែប្រើគេ ក៏មិនកើតដែរ លុះត្រាតែឆ្លងកាត់ ឯកភាពផ្ទៃក្នុង ទើបរដ្ឋអំណាចមូលដ្ឋានស្ទុះរួច។

ឧបមាថា ឃុំ-សង្កាត់ ត្រូវដកថវិកានៅធនាគារ យកមកកសាងសមិទ្ធិអ្វីមួយ នៅមូលដ្ឋាន បើមេឃុំ-ចៅសង្កាត់ ចេញក្បួនសម្រេចម្នាក់ឯង ឬអត្តនោម័ត មិន ឆ្លងយោបល់ជំទប់ អាចធ្វើឱ្យចំណងសាមគ្គីនោះ ប្រេះស្រាំ ដាច់ដោចចៀសមិនរួច។

ចំណុចចាប់ផ្តើមដំបូង អ្នកឈ្នះទាល់តែអនុវត្តតាមទ្រឹស្តីពុទ្ធនិយម “ល្អនៅ ត្រង់លះ ឈ្នះនៅត្រង់ទ្រាំ” នេះឯង។ បើឃើញគេចាញ់ហើយ ស្រាប់តែខ្លួន ឈ្នះ ប្រឹងដៀមដាមឌឺដងផ្លែផ្កាឱ្យគេនោះ មិនកើតទេ បើថ្នាក់លើ ជភភ ទុកមន្ត្រី របៀបនេះឱ្យគ្រប់គ្រងមូលដ្ឋាន អាចឈានទៅបាត់បង់ការគាំទ្របណ្តើរៗ តាំងពីចាប់ផ្តើមសម្ព័ន្ធភាព។

មេឃុំ-ចៅសង្កាត់ ជភភ ដែលឈ្នះ ៥អាណត្តិជាប់ៗគ្នានោះ មកពីគាត់ ស្លូតបូត សុភាពរាបសា មិនស៊ីញ៉េ ១ខ្វោក ទារលុយក្រោមតុ ស្គាល់ទុក្ខធុរៈ រាស្ត្រប្រជា។ គាត់មិនដែលជេរប្រទេចពួកប្រឆាំង នោះទេ ជាពិសេសបើពួក- ប្រឆាំង អញ្ជើញគាត់ទៅហូបការ ឬបុណ្យសព គាត់អត់ដែលអវត្តមាន។

ផ្ទុយទៅវិញ មេឃុំ-ចៅសង្កាត់ ជភភ ខ្លះដែលធ្វើឱ្យរបូតកៅអី បានទៅគេ គឺមកពីគាត់ “ជេរឈ្ងុយ” ជួនកាលជេរគេថា “អារន្ទះបាញ់” គាត់ធ្វើមេឃុំ បាន ប្រាក់ខែពីរដ្ឋ ប៉ុន្តែប្រពន្ធគាត់នៅតែផ្ទះ ពាក់មាសពេជ្រស្រោចខ្លួន ជាហេតុនាំ ឱ្យរាស្ត្រដកសេចក្តីទុកចិត្ត។

ហេតុនេះ អ្នកឈ្នះ គួរប្រុងប្រយ័ត្នឥរិយាបថ មុនពេលចងសម្ព័ន្ធភាព និង តាំងចិត្ត “ចេះឯងឱ្យក្រែងចេះគេ” ពោលគឺចំណេះជំនាញ គាត់ធ្វើមេឃុំ-ចៅ- សង្កាត់ចាស់វស្សា ត្រូវញញើតក្មេងៗ មកពីបក្សប្រឆាំង ដែលរៀនដល់ឧត្តម សិក្សា។ យើងចេះតាមរបៀបយើង គេចេះតាមរបៀបគេ បើចេញ “អស្មិមានះ” ធ្វើការចូលគ្នា អត់កើតទេ។

“នគរធំ” សូមជូនពរដល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតទាំង- អស់ ចូលសម្ព័ន្ធភាពឱ្យបានសុក្រឹត ចៀសវាងការប្រេះស្រាំបែកបាក់គ្នា ព្រោះតែ ប្រកាន់និន្នាការនយោបាយ និងត្រូវយល់ថា សុទ្ធតែខ្មែរដូចគ្នាទេ គ្មានចិន យួន អន្តោប្រវេសន៍ ឯណាមកធ្វើមេឃុំ-ចៅសង្កាត់ ជំទប់នោះទេ’

RELATED ARTICLES