ព័ត៌មានទាន់ហេតុការណ៍បំផុត
អុីរ៉ង់៖ ប្រធានាធិបតី អ៊ីរ៉ង់លោក Hassan Rouhani កាលពី ថ្ងៃអាទិត្យបាន ស្នើបង្កើន កញ្ចប់ថវិកា រដ្ឋប្រមាណ ជា១០០ប៊ីលាន ដុល្លារសម្រាប់ ចំណាយនៅ ឆ្នាំក្រោយ ដើម្បីជួយ គាំទ្រដល់ កំណើន សេដ្ឋកិច្ចជាតិ ស្រប ពេលដែល ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានគំរាមដាក់សម្ពាធ សារជាថ្មី មកលើរដ្ឋាភិបាល ក្រុងតេហេរ៉ង់ ។
លោកដូណាល់ ត្រាំ បានលើកឡើង នៅក្នុងអំឡុង ពេលយុទ្ធនា ការឃោសនា បោះឆ្នោតរបស់ លោកថា លោកនឹង លុបចោលនូវកិច្ចព្រម ព្រៀងនុយ ក្លេអែរកាល ពីឆ្នាំទៅរវាង អ៊ីរ៉ង់និង មហាអំណាច ពិភពលោក ដែលជា អ្វីនៅក្នុង ការបក់ផាត់នៅ ក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់ស្របពេលដែល ប្រជាជាតិ មួយនេះទើប តែរើបឡើង វិញពីការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្មានឆ្នាំនេះ ។
លោក Rouhani បានប្រកាស ចេញនូវសេចក្តី ព្រាងថវិការដ្ឋ សម្រាប់ចំណាយ ក្នុងឆ្នាំរបស់ អ៊ីរ៉ង់ដែលនឹង ចាប់ផ្តើមឡើងនៅថ្ងៃទី២១មីនា ក្នុងរង្វង់៩៩,៧ប៊ីលាន ដុល្លារមិន រាប់បញ្ចូល កញ្ចប់ថវិកា សម្រាប់បណ្តា សហគ្រាសរបស់រដ្ឋ ។ ដែលតួលេខនេះមាន អត្រាច្រើនជាង ផែនការណ៍ សម្រាប់ឆ្នាំថ្មីប្រមាណ ជា៩%ឯណោះ ។
លោក Rouhani បានថ្លែង ប្រាប់អង្គសភាថា ការរក្សា នូវអត្រាកំណើន ដែលចាប់ផ្តើម ឡើងក្នុងឆ្នាំថ្មីនេះគឺ ជាបញ្ហា សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេស ជាតិហើយ គ្រប់គោល នយោបាយ សេដ្ឋកិច្ចទាំង អស់គួរតែ ត្រូវបានរៀប ចំឡើងក្នុង រង្វង់ចំណុច ស្នូលនេះ ។
បន្ទាប់ពីការពុះពារ អស់រយៈពេលជាច្រើន ឆ្នាំមកនេះក្រោម សម្ពាធនៃ ការដាក់ទណ្ឌ កម្ម សេដ្ឋកិច្ចរបស់ អ៊ីរ៉ង់បានរើប ឡើងវិញបន្ទាប់ពីការរឹត បន្តឹងបំផុ តត្រូវបានលុប បំបាត់ចោល កាលពីខែ មករាក្រោម កិច្ចព្រមព្រៀង មួយជាមួយ និងមហា អំណាចពិភព លោកចំពោះកម្មវិធីនុយក្លេអែរ របស់រដ្ឋាភិបាល តេហេរ៉ង់ ។ អង្គមូលនិធិរូបិយវត្ថុ អន្តរជាតិបាន ព្យាករថា កំណើន សេដ្ឋកិច្ចអ៊ីរ៉ង់ឆ្នាំនេះកើនប្រមាណ ជា៤,៥% ធៀបនឹងឆ្នាំទៅ កើនត្រឹម តែ០,៤%ប៉ុណ្ណោះ ។