Sunday, November 24, 2024
Homeនយោបាយវ៉ៃអង្អែលខ្នង

វ៉ៃអង្អែលខ្នង

ដោយ អាចារ្យថាំ

លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ ចៀសមិនផុតពី ដាក់បក្សជាប់ឆ្នោត “ឱ្យធ្វើការចូលគ្នា” នៅសាលាឃុំ-សង្កាត់ យោងទៅតាម លទ្ធផលផ្លូវការ។

បក្សកាន់អំណាច (ជភភ) និងបក្សភ្លើងទៀន បានកៅអីច្រើនជាងគេ មិន អាចគេចផុតពី “ផ្សំដំណេក” ព្រោះរាស្ត្ររៀបការឱ្យហើយ មិនអាចប្តីរត់ចោល ប្រពន្ធ ឬប្រពន្ធរត់ចោលប្តីបានឡើយ។

ស្របពេលគូស្វាមីភរិយារៀបចំគ្រែដំណេក ក៏ស្រាប់តែក្រុមសហការីលោក កឹម សុខា ដែលធ្វើពហិការបោះឆ្នោត ព្យាយាម ចាក់បំបែក ចាប់កំហុស លៃ យ៉ាងណាកុំឱ្យប្តីប្រពន្ធល្អូកល្អិននឹងគ្នាបាន។

លោកហ៊ុន កុសល សហការីលោកកឹម សុខា បានផុសសំណេរតាមហ្វេសប៊ុក ថា “តើសមត្ថកិច្ចចាត់វិធានការតាមច្បាប់ ឬមិនចាត់វិធានការទៅលើបក្សភ្លើង- ទៀន ពីព្រោះទាំងអ្នកនាំពាក្យ គ.ជ.ប ទាំងក្រសួងមហាផ្ទៃ និងបក្សកាន់អំណាច សុទ្ធតែថ្លែងថា បក្សភ្លើងទៀន អាចមានបញ្ហាប្រឈមនឹងផ្លូវច្បាប់ ដោយពាក់- ព័ន្ធនឹងលោកសម រង្ស៊ី និងក្រុមសម រង្ស៊ី។ សាធារណជនកំពុងរង់ចាំមើល បើ ថាប្រព្រឹត្តខុសច្បាប់ហើយ មិនចាត់វិធានការ តើមានអ្វីនៅពីក្រោយឆាក?”។

សំណេរចាក់ដោតនេះ មានន័យថា ក្រុមលោកកឹម សុខា បួនដប់នាក់នោះ មិនថាតែលោកហ៊ុន កុសល ម្នាក់នោះទេ “ចង់ឱ្យ ជភភ ចាត់ការទៅលើបក្ស ភ្លើងទៀន ឬផ្លុំពន្លត់ភ្លើង”។

ដូច្នេះ “នគរធំ” អាចសន្និដ្ឋានបានថា អ្វីៗមកពីមន្ត្រី ជភភ ខ្លះ មុនពេលបោះ- ឆ្នោត បានចោទប្រកាន់ពួកភ្លើងទៀន ថាយ៉ាងនេះយ៉ាងនោះ ជាពិសេសចោទ ថា “បើមិនដកខ្លួនចេញពីសម រង្ស៊ី ភ្លើងទៀន នឹងរលាយ”។

ឥឡូវវាក្លាយទៅជា “រនាបបាក់យករនាបជួស សម្តីហួសគ្មានអ្វីជួសបាន” មានន័យថា បើ ជភភ ចោទភ្លើងទៀន មានមេប្រឆាំងសម រង្ស៊ី នៅពីក្រោយ តែមិនព្រមចាត់ការ អាចនឹងរងការចោទប្រកាន់ពីក្រុមលោកកឹម សុខា ថា “ស៊ិស ស៊ុសគ្នា” ដូចអ្វីដែលលោកហ៊ុន កុសល បានលើកឡើង។

អ៊ីចឹងតើត្រូវធ្វើបែបណា “ជួសជុលសម្តីហួសនេះបាន?” ជាមតិយោបល់របស់ “នគរធំ” គឺ ជភភ ត្រូវប្រើវិធីសាស្ត្រ “វ៉ៃសិនចាំលួង អង្អែលខ្នង បញ្ចុកចេក” មានន័យថា ជភភ ត្រូវចាត់ការទៅលើសកម្មជនភ្លើងទៀន ខ្លះ ឱ្យគេមើលឃើញថា មិនបានស៊ុមគ្រលុំគ្នា។

ជភភ ក៏ឆ្លាតមិនធម្មតាដែរ ដោយឃើញមានការចាប់ខ្លួនលោកអៀ ចាន់ណា និងលោកឡី សុខុន ជាសកម្មជនភ្លើងទៀន។ អ្នកទាំងពីរនេះ សុទ្ធតែជាបញ្ញវន្ត ធ្លាប់គាំទ្របក្សសង្គ្រោះជាតិ តែបានងាកមកធ្វើសកម្មភាពដុតភ្លើងទៀន។ ឥឡូវ អ្នកទាំងពីរនេះ ជាប់គុកហើយ មានន័យថា “ជភភ ព្យាយាមជួសសម្តីដែលជ្រុល” ប៉ុន្តែត្រូវធ្វើការចូលគ្នា បើដាក់គុកបញ្ញវន្តទាំងពីរនេះយូរ អាចនាំឱ្យមានអរិភាព ជាមួយដៃគូសម្ព័ន្ធភាព ដូច្នេះចាំបាច់ត្រូវតែដោះលែងវិញក្នុងពេលឆាប់ៗនេះ ទើបសុខស្រួលនឹងគ្នា។

នយោបាយ “វ៉ៃអង្អែលខ្នង” គេធ្វើអ៊ីចឹង ទោះបីជាសហការីលោកកឹម សុខា មិនចាក់ចង្កេះ ក៏ ជភភ ចេះចាត់ចែងហើយ។ វាមិនដែលបុរសពោះម៉ាយ រៀបការ ជាមួយស្រីមេម៉ាយ សុទ្ធតែមានកូនដូចគ្នា ប៉ុន្តែបុរសពោះម៉ាយនោះ ចាប់កូន ដើមរបស់ប្រពន្ធ ទៅវាយធ្វើបាបនោះ សួរថាតើសម្ព័ន្ធស្នេហ៍រវាងគូស្វាមីភរិយា ថ្មោងថ្មីនោះ មានសុភមង្គលទេ?

យ៉ាងណា ជភភ ចាំបាច់ត្រូវតែធ្វើការចូលបក្សភ្លើងទៀន និងបក្ស ៧ទៀត ដែលជាប់ឆ្នោតឃុំ-សង្កាត់។ ជភភ មិនអាចលែងលះភ្លើងទៀន តាមអ្វីដែល ក្រុមលោកកឹម សុខា ចង្អុលបង្ហាញនោះទេ ប៉ុន្តែលៃយ៉ាងណាឱ្យគេអស់ចិត្តចាំ បាច់ ត្រូវតែចាប់ខ្លួនសកម្មជនភ្លើងទៀនខ្លះដាក់គុកពីរបីខែ រួចដោះលែងវិញទៅ វាចប់បាត់ទៅហើយ។ រឿងមានលោកសម រង្ស៊ី នៅពីក្រោយនោះ អត់ពិបាក ដោះទេ ដោយគ្រាន់តែមេៗភ្លើងទៀន ប្រាប់មេប្រឆាំងធំជាងគេនោះ ឱ្យដកខ្លួន ថយសិនទៅចប់…’

RELATED ARTICLES