Thursday, April 18, 2024
Homeសន្ដិសុខសង្គមបង្ក្រាបក្រុមជួញគ្រឿងញៀន ក្របួចបាន៤នាក់

បង្ក្រាបក្រុមជួញគ្រឿងញៀន ក្របួចបាន៤នាក់

ខេត្តកណ្តាល ៈ ជនសង្ស័យ ៤នាក់ ក្នុងចំណោម៥នាក់ ដែលពាក់ព័ន្ធទៅនឹងករណីជួញដូររក្សាទុកនិងប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅចំណុចទីតាំង ២ផ្សេងគ្នា ទី១-កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវកៅស៊ូ ភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល និងទី២-កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែល នៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ រួមមាន ៖ ទី១-ឈ្មោះថា ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិខ្សំ ឃុំរាប ស្រុកពារាំង។ ទី២-ឈ្មោះលួត ឡាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ទី៣-ឈ្មោះប៊ុត បញ្ញោញៀន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ និងទី៤-ឈ្មោះឡន តារារិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ ជនសង្ស័យទាំង ៤នាក់ សុទ្ធតែវិជ្ជមានសារធាតុញៀនក្នុងខ្លួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះប៊ុត បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។

រីឯវត្ថុតាងចាប់យក រួមមាន សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន ១១កញ្ចប់ (តូច៨កញ្ចប់ មធ្យម១កញ្ចប់ និងធំ២កញ្ចប់) ទូរស័ព្ទណូគា ចុចពិល ២គ្រឿង ទូរស័ព្ទម៉ាករៀលមី ១គ្រឿង និងម៉ាក Oppo ១គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ ស៊េរីឆ្នាំ២០០២ សម្ភារ:វេចខ្ចប់ថ្នាំញៀន មួយចំនួន និងកាំភ្លើងកែច្នៃ ឬកាំភ្លើងស្នប់ ចំនួន១ដើម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចជំនាញស្រុកល្វាឯម បានចុះស្រាវជ្រាវល្បាតឃ្លាំមើល ក៏ឃើញមុខសញ្ញាគួរឱ្យសង្ស័យ ទើបដេញតាមនសង្ស័យ តាំងពីទឹកដីស្រុកល្វាឯម រហូតដល់ចំណុចកើតហេតុទី១- ភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ជនសង្ស័យក៏លោតចោលម៉ូតូ រត់ចូលក្នុងទឹក ហើយបំផ្លាញវត្ថុតាងចោលក្នុងទឹក អស់១កញ្ចប់ធំ សល់១កញ្ចប់តូច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះថា ពៅ និងឈ្មោះលួត ឡាត់ បានសារភាពថា ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃ គឺទិញពីឈ្មោះបញ្ញា តាមលេខទូរស័ព្ទ ០១០ ៤៧២ ៦០៧ ក្នុងនោះ ១កញ្ចប់ធំ តម្លៃ២៤ម៉ឺនរៀល ដោយអ្នកលក់ថែមឱ្យ ១កញ្ចប់តូច បន្ថែម តែឈ្មោះបញ្ញា បានឱ្យឈ្មោះញៀន ត្រូវជាប្អូន។ ចំណែកឈ្មោះរិទ្ធី យកមកឱ្យជនសង្ស័យ ក៏បានឆ្លើយទៀតថា កន្លងមក គឺទិញតាមលេខទូរស័ព្ទឈ្មោះបញ្ញា តែពេលមកយក គឺឈ្មោះញៀន និងឈ្មោះរិទ្ធិ ជាអ្នកយកមកឱ្យ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ខាងលើ កម្លាំងប៉ូលិសជំនាញស្រុកល្វាឯម បានឆ្លងយោបល់លោកស្នងការ និងបានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយជ្រំ រួមជាមួយកម្លាំងប៉ូលិសជំនាញស្រុកខ្សាច់កណ្តាល បានបន្តទៅឃាត់ខ្លួនឈ្មោះប៊ុត បញ្ញាញៀន និងឈ្មោះឡន តារារិទ្ធី នៅចំណុចផ្ទះរបស់ជនសង្ស័យដោយឈ្មោះប៊ុត បញ្ញា (គេចខ្លួន) មិនបាននៅក្នុងមូលដ្ឋានទេ។ បន្ទាប់មកសមត្ថកិច្ចបន្តត្រួតពិនិត្យ ឆែកឆេរឃើញមានថ្នាំញៀន សរុប ចំនួន១០កញ្ចប់ទៀត (កញ្ចប់តូច៧ កញ្ចប់មធ្យម១ និងកញ្ចប់ធំ២)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះប៊ុត បញ្ញាញៀន បានឆ្លើយថា ថ្នាំញៀននេះ ខ្លួនបានទៅយកពីឈ្មោះថា នៅជ្រោយចង្វា រាជធានីភ្នំពេញ ដោយឈ្មោះបញ្ញា ត្រូវជាបងប្រុសរបស់ខ្លួន ជាអ្នកទំនាក់ទំនងឱ្យ ពេលខ្លះនៅពេលខ្វះថ្នាំញៀន ឱ្យម៉ូយ ទៅយកពីភ្នំពេញ មិន ទាន់ គឺខ្លួនទៅយកថ្នាំញៀននេះ ពីឈ្មោះម៉ៅ និងឈ្មោះយី នៅភូមិបារាជ ឃុំស្វាយជ្រំ ម្តងម្កាលដែរ ព្រោះនៅក្បែរគ្នា។

ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES