Tuesday, November 19, 2024
Homeព័ត៌មានជាតិឆ្លងចរន្តអគ្គិភ័យ​ ឆាបឆេះឃ្លាំងស្តុកកំទេចឈើចាស់ៗ ផ្អើលខណ្ឌសែនសុខ

ឆ្លងចរន្តអគ្គិភ័យ​ ឆាបឆេះឃ្លាំងស្តុកកំទេចឈើចាស់ៗ ផ្អើលខណ្ឌសែនសុខ

ភ្នំពេញ៖ អគ្គិភ័យបានឆាប់ឆេះឃ្លាំង ស្តុកកំទេចឈើចាស់ៗនៅក្នុងដីឡូតិ៍មួយកន្លែង ស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្រុមទី២ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ឃ្លាំងមានឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ ៦៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងឃ្លាំង ស្ថិតនៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពញ។

តាមប្រភពពីយុវជនម្នាក់ដែលបំរើការងារនៅទីនោះបានអោយដឹងថា មុនកើតហេតុ គាត់កំពុងកិនសំឡីនៅក្នុងរោងម្ខាងជាប់គ្នាខាងលើ ខណះកំពុងតែធ្វើការស្រាប់តែឃើញមានផ្សែងហុយ និងអណ្តាតភ្លើងចេញពីរោងខាងលើទើប បង្កអោយមានការភ្ញាក់ផ្អើលឡើងតែម្តងតែមិនបង្កអោយមាននរណាម្នាក់រងរបួសទេ។

ករណីខាងលើតាមការបញ្ជាក់ពីលោក ហុង បូរ៉ា ដែលម្ចាស់ឃ្លាំងបានប្រាប់ថា អគ្កិភ័យបណ្តាលអោយមានការឆាប់ឆេះនេះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ គាត់បានប្រាប់ទៀតថាចំពោះឃ្លាំងដែលឆេះស្ទើទាំងស្រុងមានទំហំបណ្តោយ ៣៥ម៉ែត្រ និងទទឹង១២ម៉ែត្រ ប្រក់ដំបូល និងជញ្ជាំងសង្កសី។សំភារៈដែលរងការខូចខាត ភាគច្រើនជាគំទេចឈើចាស់ៗនិងរថយន្តចាស់ទុកចោលក្នុងឃ្លាំងមួយគ្រឿង និងម៉ាស៊ិុនចាស់មួយចំនួន។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿងមកជួយអត្តរាគមន៍បាញ់ពន្លត់តែប្រើទឹកអស់តែ១០គ្រឿង ក្នុងនោះឡានទឹក អង្គភាព៧១១ ចំនួន៤គ្រឿង ៕

img_4535 img_4566 img_4577 img_4600 fdddfdsf img_4613

 

RELATED ARTICLES