ក្លឹបBayernបានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិហូឡង់អាយុ ២០ ឆ្នាំ Ryan Gravenberch ពីក្លឹប Ajax ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃចន្ទ ១៣មិថុនា ។
បន្ទាប់ពីចុះហត្ថលេខាកីឡាកររូបនេះបាននិយាយថាខ្ញុំមកទីក្រុង Munich ដើម្បីឈ្នះពានជាច្រើន ហើយ Bayern ធ្លាប់ឈ្នះពានជាច្រើន។អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានជាមួយក្លឹបនេះរួមទាំងការឈ្នះពានឆេមពានលីក។ការរួមគ្នានៅក្នុងក្រុមនេះគឺខ្លាំង ដែលខ្ញុំចូលចិត្ត។
Gravenberch ដែលបានបញ្ចប់ការសិក្សានៅសាលាបាល់ទាត់ Ajax បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងឆ្នាំ ២០១៨-១៩ ជាមួយនឹងការបង្ហាញខ្លួន១០៣ ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់។ គាត់បានឈ្នះពានរង្វាន់ Eredivisie ចំនួនបីដង និងពានហុល្លង់ខាប់ Dutch Cup ចំនួនពីរជាមួយ Ajax និងបានលេង ១០ ដងសម្រាប់ក្រុមជម្រើសជាតិ។Bayern បានឈ្នះពានប៊ុនដេស្លីហ្គាជាលើកទី១០ ជាប់ៗគ្នារបស់ពួកគេកាលពីរដូវកាលមុន៕