Tuesday, November 19, 2024
Homeព័ត៌មានជាតិម្ដាយដេកក្នុងអង្រឹងកិនកូនស្រីអាយុ៤ខែ ស្លាប់បាត់បង់ជីវិត​

ម្ដាយដេកក្នុងអង្រឹងកិនកូនស្រីអាយុ៤ខែ ស្លាប់បាត់បង់ជីវិត​

ភ្នំពេញ៖ ទារិកាអាយុទើប៤ខែម្នាក់ ដេកអង្រឹងជាមួយម្តាយត្រូវម្តាយដេកលង់លក់សង្កត់កិនកូនពីលើរហូតស្លាប់នៅក្នុងអង្រឹងអត់ដឹងថាកូនស្លាប់ទាល់តែប្តីឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៧ ខែធ្នូនៅតាមចិញ្ជើមផ្លូវមន្ទីរពេទ្យទាហានតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្តិកែងផ្លូវលេខ៨៨ ក្នុងសង្កាត់ស្រចះ ខណ្ឌដូនពេញ ។

បើតាមសម្តីបុរសដែលប្តីបានប្រាប់ឲ្យដឹងថាគាត់មានឈ្មោះ ហែម វិឆាយ អាយុ៣ឆ្នាំ មុខរបរប៉ះកង់ម៉ូតូនិងប្រពន្ធឈ្មោះ សួន សឿន អាយុ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំនើតនៅភូមិចំការសំរោង ខេត្តបាត់ដំបង ។

បុរសជាប្ដីបានរៀបរាប់ថា ពួកគាត់បានរស់នៅកន្លែងកើតហេតុនេះប្រកបរបរប៉ះកង់ម៉ូតូរយៈពេល១៧ឆ្នាំមកហើយ មានកូនក្នុងបន្ទុកនេះចំនួនប្រាំនាក់ស្រី៣នាក់បុរស២នាក់ ។

ប្រភពដដែលបានបន្តទៀតថាកាលពីវេលាម៉ោងជាង៥ទៀបភ្លឺរូបគាត់បានដើរទៅទិញបាយឲ្យកូនដូចសព្វដង ពេលត្រឡប់មកពីទិញបាយវិញបានសួរប្រពន្ធរកកូនស្រីដែលមានអាយុបួនខែក៏ប៉ុន្តែប្រពន្ធឆ្លើយថាមិនដឹងមួយសន្ទុះក្រោយមកទើបប្រពន្ធដឹងថាកូននៅ ខាងក្រោយខ្នងរបស់គាត់ពេលប្តីទៅលើកកូនស្រីក៏ឃើញកូនស្លេកស្លាំងបាត់ទៅហើយក៏មានការឆោឡោដោយមិនដឹងថាម្តាយដេកសង្កត់កូនស្លាប់មិនដឹងតាំងពីពេលណាទេ។

ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុម្តាយនិងកូនដេកក្នុងអង្រឹងជាមួយគ្នាដោយម្តាយដាក់កូនដេកនៅខាងក្រោយខ្នង ខណៈពេលដេកលក់មួយភាំងស្រ្តីជាម្តាយបានកិនសង្កត់លើកូនអត់ដឹងរហូតកូនស្លាប់តែម្តង ។

បច្ចុប្បន្នដោយខ្លួនមានជីវភាពខ្វះខាតផងនោះមិនដឹងថាយកសពកូនទៅណាទេមានតែទៅសុំវត្តបូជាសពកូនស្រីតាមប្រពៃណី៕

ដោយ៖ ង៉ូវ ឌីណា

img_4981 ffsdsfd

RELATED ARTICLES