ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថារបបយោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហើយបានជំរុញឱ្យរបបនេះបញ្ឈប់ការប្រហារជីវិតដែលបានគ្រោងទុកទៅលើសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ។
ការអំពាវនារបស់លោកស្រីបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីប្រមុខយោធាលោកមីនអ៊ុងឡាំង បដិសេដសំណើរបស់ប្រធានអាស៊ាន(កម្ពុជា)សុំមិនអោយមានការាកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ២រូបគឺ លោក Ko Phyo Zeya Thawអតីតសមាជិកសភាមក
ពីគណបក្សលោកស្រីអ៊ុងស៊ាន ស៊ូជីនិងលោក Ko Jimmy សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ដែលទាំងពីរត្រូវបានកាត់ទោសពីបទភេរវកម្ម។
ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានព្រមានថា ការបន្តដំណើរការកាត់ទោសប្រហារជីវិតជាលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ១៩៩០ វារំលោភទៅនឹង សិទ្ធិរស់រានមានជីវិត។
កាលពីថ្ងៃអង្គារលោកស្រីBachelet ថ្លែងថាការិយាល័យរបស់របស់ខ្លួនបានរកឃើញការរំលោភបំពានរបស់យោធាចាប់តាំងពីរដ្ឋប្រហារហើយវាជាភស្តតាងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។
លោកស្រីក៏បានព្រមានចំពោះរបាយការណ៍ដែលបង្ហាញថារបបយោធាកំពុងតែព្យាយាមបង្កើតយោធាដល់សហគមន៍ទាំងមូលដោយពង្រីកអង្គការជីវពលមូលដ្ឋានដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងការគ្រប់គ្រងយោធាជាផ្លូវការលើកងកម្លាំងប៉ូលិស។
លោកស្រីបានបន្ថែមថាការសម្លាប់យ៉ាងហោចណាស់មនុស្ស១៩០០នាក់ត្រូវបានសម្លាប់និងជាង១៣៥០០នាក់ នាក់ត្រូវបានចាប់ខ្លួនដោយបំពាន រួមទាំងអ្នកនយោបាយ អ្នកកាសែត និងមេធាវីផងដែរដោយរបបយោធាខណៈមានមនុស្សជាង១០៥០០ នាក់កំពុងជាប់ឃុំ៕