គណបក្សប្រឆាំងរបស់ប្រទេសថៃបានដាក់ញត្តិសុំការបោះឆ្នោតដកហូតទំនុកចិត្តនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រី១០រូបបន្ទាប់ពីរកឃើញថារដ្ឋាភិបាលរបស់លោកប្រព្រឹត្តិអំពើពុករលួយ ការគ្រប់គ្រងសេដ្ឋកិច្ច
មិនត្រឹមត្រូវបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការក្រាញអំណាច។នេះបើយោងតាមការ ចេញផ្សាយរបស់កាសែតថៃ បាងកកប៉ុស្ត៍ និងរ៉យទ័រ។

សំណើនេះត្រូវបានលោកChonlanan Srikaew មេដឹកនាំគណបក្ស ប្រឆាំងភឿថៃ បញ្ជូនទៅប្រធានសភាលោក ChuanLeekpai។គណបក្សប្រឆាំងរំពឹងថាការជជែក ដេញដោលនឹងធ្វើឡើង នៅខែក្រោយ ហើយសង្ឃឹមថា វានឹងទម្លាក់រដ្ឋាភិបាល ដែលកើតចេញពី១៧គណបក្សរបស់លោកប្រាយុទ្ធ។ វានឹងកា្លយជាការបោះឆ្នោតដកហូតទំនុកចិត្តចុងក្រោយចំពោះលោកប្រាយុទ្ធមុនអាណត្តិបញ្ចប់ក្នុងខែមីនាឆ្នាំក្រោយ។

លោក Chonlanan Srikaew បាននិយាយថា លោករំពឹងថា ការជជែកដេញដោលគ្មានទំនុកចិត្តនឹងមានរយៈពេលប្រាំថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ដល់២២ ខែកក្កដា ។

លោកប្រាយុទ្ធឧត្តមសេនីយចូលនិវត្តន៍វ័៦៨ឆ្នាំដែលឡើងកាន់អំណាចដំបូងដោយការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤បានរួចផុតពីការបោះឆ្នោតគ្មានទំនុកចិត្តចំនួនបីលើកចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៩ដែលធ្វើឱ្យលោកកាន់អំណាច។
លោក Chonlanan Srikaew មេដឹកនាំប្លុកប្រឆាំងបាននិយាយថាលោកប្រាយុទ្ធ ជាមេដឹកនាំដែលមានគំនិតខុសឆ្គង ចូលចិត្តកាន់អំណាច មិនគោរពនីតិរដ្ឋ ខ្វះសីលធម៌ និងបរាជ័យក្នុងការគ្រប់គ្រងកិច្ចការរដ្ឋ។

អ្នកវិភាគនិយាយថាភាគច្រើននៃសមាជិកសភារបស់រដ្ឋាភិបាលនៃ ២៥៣អាសនៈ ធៀបនឹង ២០៨របស់គណបក្សប្រឆាំង ទំនងជាមិនអាយកឈ្នះលោក ប្រាយុទ្ធបានទេ៕