Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិលោកស៊ី  ជីនពីង ​ប្តេជ្ញាគាំទ្រពូទីន ​បញ្ឆេះកំហឹងអាមេរិក

លោកស៊ី  ជីនពីង ​ប្តេជ្ញាគាំទ្រពូទីន ​បញ្ឆេះកំហឹងអាមេរិក

នៅក្នុងការពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី១៥ មិថុនា ថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រាប់សមភាគី រុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ថា ទីក្រុងប៉េកាំង នឹងបន្តគាំទ្រទីក្រុងម៉ូស្គូ លើបញ្ហាអធិបតេយ្យភាព និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT

Google

លោកស៊ី ជីនពីង បានបញ្ជាក់ថា ប្រទេសចិន​មានឆន្ទៈបន្តគាំទ្រ​ទៅវិញទៅមកដល់រុស្ស៊ី ទាក់ទងនឹងផលប្រយោជន៍ស្នូល ដូចជាអធិបតេយ្យភាព​ និងសន្តិសុខដោយពង្រឹងការសម្រប​សម្រួលជាយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងនៅក្នុង​អង្គ​ការ​អន្តរ​ជាតិ និងតំបន់ធំៗ ដូចជាអង្គការសហប្រជាជាតិ​ប្រទេសដែល​មានសេដ្ឋកិច្ច​កំពុងរីក​ចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង​ (BRICS)​និង​អង្គការ​សហប្រតិបត្តិការសៀងហៃ។

Google

ការប្រកាសគាំទ្រ​នេះបានបញ្ឆេះកំហឹង​អាមេរិក​កាន់តែខ្លាំង។ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្រមានទីក្រុងប៉េកាំង ថា ការគាំទ្រ​ទីក្រុង​ប៉េកាំមានន័យថាប្រថុយនឹងការបញ្ចប់ខុស​ប្រវត្តិសាស្ត្រ។

សារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា នៅក្នុង ការហៅទូរស័ព្ទដែលបានធ្វើឡើងនៅថ្ងៃខួបកំណើតទី៩ របស់លោកស៊ីមេដឹកនាំទាំងពីរបាន កត់សម្គាល់ថា ទំនាក់ទំនង រវាងរុស្ស៊ីនិងចិនបានឈានដល់កម្រិតខ្ពស់ដែល មិន ធ្លាប់មានពីមុន មកហើយកំពុងមានភាពប្រសើរឡើង ឥតឈប់ឈរ។

ទាក់ទងទៅនឹងសង្គ្រាមនៅអ៊ុយក្រែន​លោកក៏បានអំពាវនាវ ដល់ភាគីជម្លោះទាំងអស់ឱ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយថ្នាក់ដឹកនាំចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងដំណើរការនេះ។

Google

លោកពូទីនបានសង្កត់ធ្ងន់ថាទីក្រុងមូស្គូប្រឆាំងនឹងការប៉ុនប៉ងរបស់កងកម្លាំងខាងក្រៅណាមួយក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូចជាស្ថានភាពនៅស៊ីនជាំង ហុងកុង និងតៃវ៉ាន់។

ខុសពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ប្រទេសចិនមិនបានដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែននោះទេ។ ក្នុងពេលអំពាវនាវរកសន្តិភាព រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនយល់អំពីកង្វល់សន្តិសុខរបស់រុស្ស៊ីហើយបានថ្កោលទោសការផ្គត់ផ្គង់អាវុធពីលោកខាងលិចដល់ទីក្រុងគៀវ៕

នេះគឺជាការហៅទូរស័ព្ទលើកទីពីររវាងលោកពូទីន និងលោកស៊ីចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

RELATED ARTICLES