Sunday, November 24, 2024
Homeព័ត៌មានជាតិអតីត​ប្រពន្ធដើម ចេញមុខទម្លាយ​រឿងស្នេហ៍ត្រីកោណ យកប្តីមួយ ពីរនាក់​បេក្ខនារីកញ្ញាឯកចក្រវាល

អតីត​ប្រពន្ធដើម ចេញមុខទម្លាយ​រឿងស្នេហ៍ត្រីកោណ យកប្តីមួយ ពីរនាក់​បេក្ខនារីកញ្ញាឯកចក្រវាល

ភ្នំពេញ ៖ រឿងរ៉ាវស្នេហាចម្រូងចម្រាសរវាងបេក្ខនារីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ កញ្ញាសុគន្ធ ចរិយា ពាក់ស្លាក MUC07 និងបុរសជាអតីតសង្សារ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈដែលសាមីខ្លួនទាំងសងខាង បានចេញមុខលាតត្រដាងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ព្រមទាំងចោទប្រកាន់គ្នាទៅវិញទៅមក ស្រាប់តែពេលនេះ អតីតប្រពន្ធដើមរបស់បុរសជាអតីតសង្សារបេក្ខនារីកញ្ញាឯកចក្រវាល បានចេញមុខទម្លាយរឿងរ៉ាវស្នេហាត្រីកោណ យកប្តី១ រួមគ្នាជាមួយនឹងបេក្ខនារីកញ្ញាឯកចក្រវាល សុគន្ធ ចរិយា មុននឹងបែកបាក់គ្នា មកទល់ពេលនេះ។

បេក្ខនារីកញ្ញាឯកចក្រវាលដែលកំពុងមានរឿងរ៉ាវស្នេហាចម្រូងចម្រាសនោះ មានឈ្មោះសុគន្ធ ចរិយា ជាបេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia 2022 ពាក់ស្លាក MUC07។ ចំណែកបុរសជាអតីតសង្សារបេក្ខភាពកញ្ញាឯកចក្រវាលរូបនេះ មានឈ្មោះមួន សុផានិត ហៅប៊្លូ។ ដោយឡែកស្ត្រីជាប្រពន្ធដើម មានឈ្មោះនិរតី។

ស្ត្រីដែលអះអាងថា ជាអតីតប្រពន្ធដើមរបស់បុរសលោកមួន សុផានិត ដែលកញ្ញា សុគន្ធ ចរិយា អះអាងថា គ្រាន់តែជាអតីតសង្សារនាង មិនមែនជាប្តីនោះ បានបញ្ជាក់នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ការដែលនាងចេញមុខបកស្រាយបំភ្លឺនៅពេលនេះ ដោយសារចង់ឆ្លើយតបចំពោះការបកស្រាយរបស់អតីតប្តីនាង ដែលបាននិយាយប៉ះពាល់ដល់នាង ដើម្បីចៀសវាងការភាន់ច្រឡំពីមហាជន។

ស្ត្រីជាអតីតប្រពន្ធដើម បាននិយាយថា “ខ្ញុំត្រូវជាអតីតភរិយារបស់លោកមួន សុផានិត ខ្ញុំស្គាល់បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជា ពាក់ស្លាកលេខ៧ យ៉ាងច្បាស់ ប្រមាណ ២ឆ្នាំជាងហើយ និយាយទៅ ខ្ញុំបានចាប់ដៃគ្នាជាមួយអតីតស្វាមីខ្ញុំ គឺអំឡុងឆ្នាំ២០០៨ ខ្ញុំបានត្រឹមតែភ្ជាប់ពាក្យ ភ្ជាប់ជាពាក្យហើយ ពួកខ្ញុំបានសែនជាមួយគ្នា ម៉ែឪទាំងសងខាងដឹងឮទាំងអស់ ហើយខ្ញុំចង់បញ្ជាក់ថា ថ្ងៃដែលខ្ញុំមានកម្មវិធីហ្នឹង ម៉ែខ្លី និងបងក្រិន ក៏ទៅដែរ កម្មវិធីហ្នឹង ព្រោះពីមុនខ្ញុំក៏ជាអ្នកសិល្បៈដែរ ផ្នែកចម្រៀង ដល់ពេលមានស្វាមីមក ខ្ញុំក៏មានក្រុមភ្លេងខ្លួនឯង ព្រោះឪពុកក្មេកខ្ញុំ គាត់មានភ្លេង ខ្ញុំក៏ចាប់ផ្តើមច្រៀងតាមក្រុមភ្លេងខ្លួនឯង តែក្រោយពីខ្ញុំមានកូន១ ក្នុងអំឡុងឆ្នាំ២០១០ កូនប្រុសច្បង អ៊ីចឹងពេលកូនខ្ញុំអាយុបាន ១ខួបជាង ខ្ញុំក៏ឈប់ច្រៀងទៅ ពោលគឺខ្ញុំឈប់ពីវិស័យសិល្បៈ អស់ពេល ១០ឆ្នាំជាងហើយ តែយើងនៅរកស៊ីក្រុមភ្លេងដដែល។ បន្ទាប់មក គ្រួសារខ្ញុំក៏ចាប់ផ្តើមមានបញ្ហា នៅអំឡុងឆ្នាំ២០២០ ដោយសារតែបេក្ខនារីពាក់ស្លាកលេខ៧ ហ្នឹង ចូលមកក្នុងរង្វង់គ្រួសារខ្ញុំ អ្វីដែលគាត់ចូលមក គឺទាក់ទងជាមួយអតីតស្វាមីខ្ញុំដំបូង ខ្ញុំអត់ដឹងទេ ក្រោយមក ខ្ញុំក៏បានដឹងតាមរយៈទូរស័ព្ទ។ ដំបូងឡើយ គ្រួសារខ្ញុំមានបញ្ហា ដោយសាររឿងកូវីដ ពេលនោះ ខ្ញុំឧស្សាហ៍នាំកូនដើរលេងអ៊ីចឹងទៅ បងប្អូនខាងអតីតប្តីខ្ញុំហ្នឹងក៏ថា កុំឱ្យសូវដើរលេង ខ្លាចឆ្លងកូវីដ ដោយពួកគាត់និយាយដាក់កូនខ្ញុំ ហើយកូនខ្ញុំមកប្រាប់ខ្ញុំ ធ្វើឱ្យមានបញ្ហាវិវាទរវាងខ្ញុំ និងសាច់ថ្លៃតិចតួចទៅ។ ដល់ពេលមានបញ្ហាហ្នឹង បានគេថា ខ្ញុំសុំគេបែក តែមិនមែនទេ ដោយសារខ្ញុំមានអារម្មណ៍ថា ប្តីខ្ញុំមានស្រីតាំងពីដើមមកហើយ តែគ្រាន់តែថា ខ្ញុំមិនទាន់ចាប់បាន ដល់យប់ខ្ញុំមានបញ្ហាហ្នឹង គឺគេអត់ទាន់មកផ្ទះទេ ដល់ប្រហែលម៉ោង ១ ម៉ោង២ បានខ្ញុំតេហៅមក ដើម្បីឱ្យមកដោះស្រាយគ្នា ព្រោះគេមានស្រីហើយ ទាក់ទងជាមួយម្នាក់ហ្នឹង»។

ស្ត្រីជាប្រពន្ធដើម បន្តថា «ដំបូងឡើយដែលខ្ញុំចាប់បាននោះ គឺខ្ញុំបើកហ្វេសប៊ុក ហើយខ្ញុំអត់ដឹងថា លេខសម្ងាត់ប្តីខ្ញុំជាប់ក្នុងហ្វេសប៊ុក ទេ ព្រោះពេលហ្នឹង ពួកខ្ញុំទៅលេងកំពង់សោម ហើយដាក់ទូរស័ព្ទរួមគ្នាទុក តែចៃដន្យធ្លាក់ទឹក ហើយពេលនោះ ទូរស័ព្ទខ្ញុំអត់ខូចទេ ខូចតែទូរស័ព្ទប្តីខ្ញុំ ទើបប្តីខ្ញុំយកស៊ីមកដាក់ទូរស័ព្ទខ្ញុំ ហើយប្រើហ្វេសប៊ុក គាប់ជួនខ្ញុំបើកហ្វេសប៊ុក ក៏ចូលក្នុងហ្វេសប៊ុកប្តី ទើបចេះតែឆែកមើលឆាតចុះឡើង ក៏ឃើញឆាតប្តីខ្ញុំ និងមិត្តភក្តិគាត់ម្នាក់ទៀត ដោយប្តីខ្ញុំបានយកសំឡេងរបស់ខាងស្រីនោះ ផ្ញើឱ្យមិត្តភក្តិគាត់ស្តាប់ ក្នុងនោះឮសំឡេងខាងស្រីនោះ សួរនាំពីរឿងលុយកាក់ ចាយអស់ប៉ុន្មានអី ទើបធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន ដឹងថា អូហ៍ប្តីខ្ញុំមានស្រីហើយ។ ពេលនោះហើយ ទើបធ្វើឱ្យខ្ញុំមានសម្ពាធខ្លាំង ដោយសាររឿងជាមួយសាច់ថ្លៃផង ណាមួយរឿងប្តីមានស្រីផង ទើបខ្ញុំបានតេទៅហៅគេមកផ្ទះមក ដោយសួរថា ឡានហ្នឹងដឹកស្រីមែនទេ? ខ្ញុំនឹងដុតកំទេចចោល។ នេះជាសម្តីនិយាយចេញពីចិត្តខ្ញុំ តែនិយាយបានតែមាត់ប៉ុណ្ណោះ ព្រោះមិនដាច់ចិត្ត។ តាំងពីនោះមក ជីវិតគ្រួសារខ្ញុំប្រែប្រួលច្រើនណាស់ ពេលហ្នឹងពេលដឹងហើយ ខ្ញុំក៏តេតាមហ្វេសប៊ុកខ្ញុំ ចូលទៅហ្វេសប៊ុកម្នាក់ស្រីហ្នឹង ម្នាក់ស្រីហ្នឹងក៏លើក តែលើកឡើង គេអត់មើលទេ គេបែរអេក្រង់ទៅលើ រួចក៏បិទ។ បន្ទាប់មក ខ្ញុំក៏ឆាតជាអក្សរ ខ្ញុំអត់បានសូម្បីតែជេរគេ១ម៉ាត់ គ្រាន់តែខ្ញុំសួរថា អូនឯងមកពីណា? ស្គាល់ប្តីបងតាំងពីពេលណាមក? ហើយអូនឯង អត់ដឹងថាគាត់មានប្រពន្ធមានកូនទេអី? កូនបងដល់៣នាក់ គេអត់តមកទេ បិទហើយប្លុកចោលទៀត។ ក្រោយមកទៀត ខ្ញុំបាននិយាយបន្តជាមួយអតីតប្តីខ្ញុំថា បើសិនជាមានគេ រឿងរ៉ាវហ្នឹងនិយាយមក ទាក់ទងគេ ពីខែណាអីខែណា? គេទាក់ទងខែ១០ អំឡុងអុំទូក ហើយខ្ញុំដឹងរឿងអំឡុង ខែ១២ ដល់ខ្ញុំដឹងរឿង ខ្ញុំប្រាប់ថា ឥឡូវទាក់ទងគេមើល គេនៅណា ហើយអាចបញ្ឈប់បានអត់? ឬក៏ចង់ឱ្យខ្ញុំដើរចេញ? ឬក៏ចង់ជ្រើសរើសយកគេ? ឬក៏ចង់ម៉េច? និយាយប្រាប់ខ្ញុំត្រង់ៗទៅ និយាយជាមួយគ្នាឱ្យច្បាស់ ហើយគេស្មានថាខ្ញុំហ្នឹងហៅគេទៅផ្ទះហ្នឹង ចង់ខ្ញុំសម្លាប់គេម៉េចសម្លាប់ទៅ គេស្មានថាខ្ញុំអ៊ីចឹង តែខ្ញុំអត់មានធ្វើអីគេទេ ខ្ញុំអង្គុយនៅលើពូកធម្មតា ខ្ញុំនិយាយសួរនាំធម្មតា ពេលហ្នឹង ខ្ញុំពិបាកចិត្ត គិតច្រើន អត់ទាន់ទទួលយកបានទេ គេចេញទៅណាក៏ដោយ គេធ្វើអីធ្វើទៅ ហើយខ្ញុំនៅដាំបាយធ្វើម្ហូប លាងចាន ខ្ញុំសួរខ្លួនឯងថា ខ្ញុំទទួលយកគេរស់នៅ ៣នាក់បានអត់? ព្រោះគេសុំខ្ញុំថា សុំម្នាក់ស្រីហ្នឹងធ្វើជាប្រពន្ធទី២ តើខ្ញុំអនុញ្ញាតអត់? ហើយគេឈប់លក្ខណៈខូចខិលអីហើយ មានតែប្រពន្ធ ២នាក់ហ្នឹង គេអស់ហើយ គេអស់ចិត្ត ហើយគ្រប់គ្រាន់សម្រាប់គេហើយ មាន១ចាស់ ១ក្មេង។ និយាយទៅ ខ្ញុំនិយាយអ្វីដែលជាការពិត ហើយខ្ញុំសួរខ្លួនឯងថា ខ្ញុំទទួលយកបានអត់? តែគេមកលួងលោមខ្ញុំ គេក៏មកនិយាយជាមួយខ្ញុំថា ដើម្បីកូន ដើម្បីអីទៅ ហើយគេថាអត់អាចបាត់បង់ខ្ញុំ ហើយក៏អត់អាចបាត់បង់គេដែរ សំខាន់គេថា គ្រួសារមួយនេះ អត់អាចបាត់បង់ម្នាក់នេះ (ប្រពន្ធដើម) បានទេ តែចុងក្រោយ ឈឺអត់ ខ្ញុំធ្វើអ្វីក៏ខុស កំហុសគឺខ្ញុំទទួលស្គាល់ថា គេមិនបោះបង់យើងចោលទេ តែគេចង់យកទាំង២…”។

ស្ត្រីជាអតីតប្រពន្ធដើម រៀបរាប់បន្តថា “ដំបូង ខ្ញុំឱ្យគេនាំនាងហ្នឹងមកជួបខ្ញុំក្នុងហាង ព្រោះហាងខ្ញុំអត់ទាន់ធ្វើហើយទេ ពួកខ្ញុំបើករកស៊ី ក៏ឱ្យមកជួបទៅ ម្នាក់ហ្នឹងជួបខ្ញុំដំបូង ក៏ជម្រាបសួរខ្ញុំ ហៅខ្ញុំថាចែ ហើយខ្ញុំក៏សួរដំណើរដើមទងថា នៅឯណា? មានគ្រួសារនៅណា? ហើយខ្ញុំ អត់ដឹងថា ម្នាក់ហ្នឹងគេនិយាយការពិតជាមួយយើងឬយ៉ាងម៉េចទេ ព្រោះយើងអត់ដែលស្គាល់គេ ហើយខ្ញុំអត់មានបានធ្វើអីគេទេ តែខ្ញុំមានអារម្មណ៍ក្នុងចិត្តគិតថា គេជម្រាបសួរយើង ហៅយើងថាចែ ហើយខ្ញុំអត់បានទៅធ្វើអីទេ ព្រោះខ្ញុំបាននិយាយជាមួយប្តីរួចហើយថា ខ្ញុំទៅជួបគេ តែខ្ញុំសុំនិយាយជាមួយគេសិន ព្រោះប្តីខ្ញុំអះអាងថា ចរិតគេវាស្រដៀងខ្ញុំ លក្ខណៈការនិយាយ និងការគិតវាស្រដៀងខ្ញុំ អ៊ីចឹងខ្ញុំគិតថា បើសិនមនុស្សហ្នឹងអ៊ីចឹង អាចចូលក្នុងគ្រួសារយើងបានហើយ អ៊ីចឹងពេលខ្ញុំអនុញ្ញាតហ្នឹង គឺប្តីខ្ញុំឱបខ្ញុំនៅកន្លែងចង្ក្រាន ឱបបីខ្ញុំបង្វិល របៀបថាអរគុណ ហើយហៅខ្ញុំ ប្រពន្ធចិត្តព្រះ តែឥឡូវម៉េចដែរ? ហើយពេលខ្ញុំនៅជាមួយគ្នា ជួបនឹងបញ្ហាជាច្រើន សម្រាប់ជីវិតខ្ញុំ ខ្ញុំលះបង់ថា ខ្ញុំឱ្យចូលក្នុងគ្រួសារខ្ញុំ ខ្ញុំគិតថា ម្នាក់ហ្នឹងជាមនុស្សល្អ ខ្ញុំមានភ័ស្តុតាងមួយដែលខ្ញុំផុស ដែលខ្ញុំរកស៊ីជាមួយគ្នា គឺគេគិតលុយ គេផ្នែកខាងភេសជ្ជ: ចំណែកខ្ញុំខាងម្ហូប ព្រោះខ្ញុំចូលចិត្តធ្វើម្ហូប ដល់ពេលបានញ៉ាំប៊ីយ៉ែរជាមួយគ្នា ជល់កែវ ខ្ញុំក៏ថតហើយផុសថា ខ្ញុំទទួលយកម្នាក់ស្រីហ្នឹង ជាប្អូនខ្ញុំ ធ្វើម៉េចបើចិត្តខ្ញុំគិតថា និស្ស័យពួកខ្ញុំ យកប្តីតែមួយ។ ពេលហ្នឹងពួកខ្ញុំអត់នៅផ្ទះជាមួយគ្នាទេ គេនៅផ្ទះសំណង់១២ ជួលនៅខាងលើ ខ្ញុំធ្លាប់ជូនទៅ ចេញពីលក់ដូរយប់ហ្នឹង គេជូនដាក់ផ្ទះខាងណេះផង ជូនដាក់ផ្ទះខាងណោះផង ហើយពីមុន ខ្ញុំបែងចែកថ្ងៃទៀត ខ្ញុំគិតថា កុំឱ្យខ្ញុំខ្មាសគេ អ្នកឯងមានក៏មាន ខ្ញុំទទួលយកបានទាំងអស់ អ៊ីចឹងខ្ញុំឱ្យទៅខាងណោះ ៣ថ្ងៃទៅ មកខាងណេះ ៤ថ្ងៃទៅ មួយអាទិត្យ ខ្ញុំនិយាយលក្ខខណ្ឌហ្នឹងជាមួយប្តីខ្ញុំទៀត ដល់ក្រោយមក ចេះតែមានបញ្ហា ម្នាក់ហ្នឹងចេះតែឈ្លោះគ្នា មានបញ្ហាមួយគ្នារហូត ម្នាក់ហ្នឹងចេះតែតេចុះតេឡើង ទើបខ្ញុំនិយាយថា ពិបាកពេក ម្នាក់១ថ្ងៃៗ ឆ្លាស់គ្នាទៅ ខ្ញុំក៏ប្តូរឱ្យទៀត»។

ស្ត្រីដដែល បន្តថា «អ្វីដែលខ្ញុំនិយាយគឺជាការពិត ចេញពីចិត្តខ្ញុំ ខ្ញុំអត់មានបំភ្លៃ អ្នកណាទេ អ្វីដែលខ្ញុំជួប អ្វីដែលខ្ញុំលះបង់ គឺមានច្រើនណាស់ រាល់បញ្ហា យើងទទួលយកគេ យើងលើកលែងឱ្យបាន តែម្នាក់ហ្នឹង អំឡុងពេលកូវីដ ហ្នឹង ពួកខ្ញុំវាដាច់លុយដាច់អី សូម្បីតែលុយបង់ភ្លើង ក៏អត់មាន គេផ្តាច់ភ្លើង ខ្ញុំអត់មានលុយទេ ព្រោះកូវីដ ហ្នឹងរកអត់បានទេ ២នាក់ហ្នឹង គេឈ្លោះគ្នា គេថាបែកគ្នា ម្នាក់ស្រីហ្នឹង ប្រាប់ខ្ញុំនៅផ្ទះ នៅលើសាឡុងថា ចែ ខ្ញុំបែកគ្នាហើយ តែខ្ញុំសួរថា អ្ហែងសម្រេចចិត្តច្បាស់នៅ ថាបែកគាត់? ច្បាស់នៅ ធ្វើចិត្តបានអត់? ខ្ញុំសួរបញ្ជាក់ទៀត គេថា គេធ្វើចិត្តបាន សម្រេចចិត្តបែកហើយ ខ្ញុំមិនមែនបំបែកគេទេ ខ្ញុំសម្រុះសម្រួលគេទៀត ហើយខ្ញុំថា អាចលើកលែងឱ្យគេបានអត់? ព្រោះមើលទៅ គេស្រលាញ់អ្ហែងខ្លាំងណាស់ ដើរត្រុកៗអង្វរអ្ហែងនៅក្នុងផ្ទះ ទាំងមុខប្រពន្ធ តែខ្ញុំធ្វើចិត្តបានទៀត ខ្ញុំឆ្ងល់ខ្លួនឯងដែរ ខ្ញុំអត់ដឹងថាត្រូវអីគេ ឬយ៉ាងម៉េចទេ ខ្ញុំអត់យល់ពីខ្លួនឯងដែរ ហើយអតីតប្តីខ្ញុំ គេថើបថ្ងាសខ្ញុំ ហើយថា អ្វីៗនឹងបញ្ចប់ហើយ អ៊ីចឹងខ្ញុំជូនគេទៅផ្ទះ តាមពិត គេមិនមែនទៅផ្ទះទេ គេទៅលួងលោមគ្នា ទាល់តែត្រូវគ្នា ២-៣ថ្ងៃ ខ្ញុំតេទៅគេ ចង់ដឹងថាគេម៉េចហើយ ខ្លាចសម្លាប់ខ្លួនអីបាត់ទៅ ឬមានបញ្ហាអីទៅ បើម្នាក់ហ្នឹងបែកពីគេអ៊ីចឹងទៅ តែគេអត់លើកទូរស័ព្ទយើងទេ តេទាំងយប់ទាំងថ្ងៃ រយៈពេលប៉ុន្មានថ្ងៃ បានត្រឡប់មកវិញ ហើយចាប់ផ្តើមលែងមាត់ជាមួយយើង ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំមានសម្ពាធ១ទៀតហើយ ហេតុអ្វីអត់និយាយជាមួយខ្ញុំ ត្រូវគ្នាត្រូវទៅ ចាំបាច់អីធ្វើអ៊ីចឹងដាក់ខ្ញុំ ធ្វើចរិតអ៊ីចឹងដាក់ខ្ញុំ? ដល់ពេលគេផ្តាច់ភ្លើង ខ្ញុំក៏ប្រមូលអីវ៉ាន់ និងកូន ទៅនៅជាមួយប្អូនសិនទៅ។ ចំណែកគេ រយៈពេល ១អាទិត្យ អត់ព្រមដោះស្រាយបង់ថ្លៃភ្លើង ទុកឱ្យខ្ញុំនិងកូនគេងនៅផ្ទះប្អូន ទើបខ្ញុំសម្រេចចិត្តខ្ចីលុយគេ មករកស៊ី មិនចង់ឱ្យគេរកឃើញទេ តែគេតាមរកខ្ញុំរហូតដល់រកកន្លែងឃើញ ក៏អង្វរឱ្យខ្ញុំត្រឡប់ទៅវិញទៅ ព្រោះគេ អាណិតខ្ញុំ អាណិតកូន តែខ្ញុំអត់ទាន់ទៅវិញទេ បន្ទាប់មក គេយកកូនពៅខ្ញុំទៅលេង បាត់២-៣ថ្ងៃ ខ្ញុំក៏តាមទៅយកកូន ហើយកើតមានទំនាស់ពាក្យសម្តីតិចតួច។ ពេលនោះប្តីក៏អង្វរខ្ញុំឱ្យមកនៅជុំគ្នាវិញទៅ និងធានាចេញមុខសងលុយគេជំនួសខ្ញុំទៀត (លុយដែលខ្ញុំខ្ចីគេមករកស៊ីខ្លួនឯង) ស្រាប់តែម្នាក់ស្រីហ្នឹង គេខឹងខ្ញុំ គេគុំខ្ញុំ គេប្រមូលអីវ៉ាន់ចេញទៅ បិទទ្វារគ្រាំង ទៅបាត់ ហើយប្តីខ្ញុំក៏ទាញឡានទៅតាមម្នាក់ស្រីហ្នឹង ត្រូវគេផាក អស់ ៣០ម៉ឺន ដោយសារម្នាក់ស្រីហ្នឹងទៀត។ ជីវិតខ្ញុំ ម្នាក់ស្រីហ្នឹងធ្វើដាក់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំអត់បានជេរ អត់បានស្តីអីគេទាំងអស់ ភាសាខ្ញុំនិយាយ អស់ហើយ ម្នាក់ស្រីហ្នឹង តែគេប្រកាន់ថា ខ្ញុំជេរគេ ចង្អុលគេ បន្ទាប់មក ខ្ញុំក៏រើអីវ៉ាន់មកវិញ ខ្ញុំគិតថា ខ្ញុំត្រូវតែមកយកអ្វីៗដែលជាសិទ្ធិខ្ញុំមកវិញ ព្រោះខ្ញុំលះបង់ដើម្បីគេធ្វើអី? ខ្លួនឯងលំបាកវេទនា ឱ្យគេសោយសុខមែន?…”។

ស្ត្រីជាអតីតប្រពន្ធដើម បានបញ្ជាក់ថា “អ្វីដែលខ្ញុំចេញមកបញ្ជាក់ពេលនេះ គឺចង់បញ្ជាក់ការពិត និងចង់ឱ្យអ្នកទាំងពីរ យល់ពីទំហំចិត្តរបស់ខ្ញុំថាម៉េច? ព្រោះអ្នកទាំងពីរ អត់ដែលយល់ទេ គិតថាខ្ញុំជាមនុស្សបែបណា? ចុងក្រោយមនុស្សស្រីហ្នឹងទៅហាង គេអត់មាត់កអីទាំងអស់ ភ្ញៀវមកគិតលុយ ហៅគេ គេទៅដេកនៅលើ ខ្ញុំជាប្រពន្ធ អត់មានកាន់លុយទេ ទទួលតែធ្វើម្ហូប តែខាងណោះអ្នកកាន់លុយ អត់ឱ្យតម្លៃខ្ញុំទេ ខ្ញុំក៏អត់មាត់ដែរ តាមសុំតែម៉ាសុខ ដើម្បីកូនខ្ញុំ ដល់ហើយគេថា ម៉េចអត់មាត់អត់និយាយរកគ្នា ដោះស្រាយគ្នាទៅ ឱ្យខ្ញុំនិយាយជាមួយម្នាក់ស្រីហ្នឹងខ្លួនឯងទៅ ហើយប្តីខ្ញុំគំរាមខ្ញុំថា អ៊ីចឹងពិបាកពេក ខ្ញុំលោតពីលើហាងហ្នឹងឥឡូវហើយ ប្តីខ្ញុំគំរាមខ្ញុំ គំរាមលោតពីលើហាង ពីលើដំបូល ស្កាយបារ ៥៦ ខ្ញុំក៏ថា ខ្លួនឯងឱ្យខ្ញុំនិយាយ ខ្ញុំអាយុបងវាហ្នឹង ហើយខ្ញុំធ្វើអីខុស? ខ្ញុំសួរអ៊ីចឹង ម្នាក់ស្រីហ្នឹងនៅក្រោយ ឮសំឡេងខ្ញុំ គេខឹងខ្ញុំខ្លាំងណាស់ គេហាន់សាច់ជ្រូក ទាំងកំហឹង និងបង្ហោះហ្វេសប៊ុក ថា តាំងពីកើតមក អត់ដែលអ្នកណាជេរប្រមាថគេទេ សូម្បីតែម៉ែគេ ខ្ញុំក៏ដើរទៅនិយាយជាមួយគេ ស្រាប់តែគេទម្លាក់កាំបិត ដើរចេញ ខ្ញុំតាមទៅសួរថា ខ្ញុំអន់មែន បានអ្ហែងអត់និយាយជាមួយខ្ញុំ? គេដើរចុះដើរឡើង គេចខ្ញុំ ដើរគេចដូចវីដេអូដែលអតីតប្តីខ្ញុំថតថ្ងៃមានរឿងនៅកម្មវិធីនោះអ៊ីចឹង ខ្ញុំឃើញវីដេអូហ្នឹង នឹកឃើញសកម្មភាពនោះណាស់ ខ្ញុំអង្គុយយំ គេឈរសម្លឹងខ្ញុំដូចចង់ស៊ីសាច់ ខ្ញុំយំព្រោះតូចចិត្តថា ខ្ញុំជាប្រពន្ធ ខ្ញុំអន់ម៉េស គេហ្នឹងជាអីគេ? ដល់ប្តីខ្ញុំមកដល់ សួរខ្ញុំថាម៉េចហើយនិយាយជាមួយគេនៅ? ខ្ញុំថា ខ្ញុំអត់មានតម្លៃអីទៅនិយាយជាមួយគេទេ ខ្ញុំទទួលស្គាល់ថ្ងៃហ្នឹងអតីតប្តីខ្ញុំ ជូតទឹកភ្នែកឱ្យខ្ញុំទៀត ពេលឃើញខ្ញុំយំ គេកាន់តែខឹងទៀត គេគិតថា គេជាស្រីស្អាត ឈ្លោះ ខឹងម៉េច ក៏ប្តីយើងនៅតាមអង្វរ តាមលួងលោមគ្រប់បែបយ៉ាង ហើយខ្ញុំទទួលស្គាល់ថា ប្តីខ្ញុំធ្វើដើម្បីម្នាក់ស្រីហ្នឹងគ្រប់បែបយ៉ាងមែន ទាំងទង្វើ និងចរិតរបស់គេ គឺធ្វើខ្លាំងមែនទែន ដល់ថ្នាក់ខ្ញុំទ្រាំលែងបាន សូម្បីតែពេលខ្លះ ប្តីយើងសោះ លេងសើច ទាញសក់យើង គេឃើញទម្លាក់ទឹកមុខ ដើរចេញ អន់ចិត្តភ្លាម ទាំងជាប្តីខ្ញុំសោះ ហើយខ្ញុំឱ្យអ្នកឯងចូលក្នុងគ្រួសារខ្ញុំហើយ ហេតុអីធ្វើដាក់ខ្ញុំអ៊ីចឹងទៀត? សូម្បីតែកូនខ្ញុំ ក៏ខ្ញុំឱ្យហៅគេថា ម៉ាក់តូចៗ ហើយគេធ្លាប់សួរខ្ញុំថា ចុះបើសិនខ្ញុំមានកូន ចែឯងស្រលាញ់កូនខ្ញុំ ដូចខ្ញុំស្រលាញ់កូនចែឯងអត់? និយាយទៅ គ្រប់បែបយ៉ាងអ្នក ទាំងពីរហ្នឹង អត់ឱ្យតម្លៃខ្ញុំ សូម្បីតែបន្តិច ទៅគិតថា ខ្ញុំជាមនុស្សអាក្រក់ ហើយពេលដែលគេខឹង ខ្ញុំធ្លាប់ឆាតទៅសួរគេថា ហេតុអីគេចមុខខ្ញុំ ដឹងគេឆ្លើយមកវិញថា ម៉េចអត់ គេថា “ខ្ញុំមិនដែលគេចវេះទេ ចែឯងទេដែលគេចមុខខ្ញុំនោះ ខ្ញុំមានខួរក្បាល ១គីឡូ២ខាំ ខ្ញុំចេះគិត  ខ្ញុំដឹងថា ចែឯងធ្វើល្អគ្រាន់តែជាការសម្តែងដាក់មុខបង (ប្តី) ប៉ុណ្ណោះ” ហ្នឹងហើយជាអ្វីដែលធ្វើឱ្យខ្ញុំឈឺចាប់ គេបែរជាថាខ្ញុំសម្តែងធ្វើល្អ ទាំងដែលខ្ញុំស្ទើរស្លាប់ទាំងរស់ គេអត់យល់អារម្មណ៍ខ្ញុំទេ អ្វីដែលខ្ញុំចង់មកបកស្រាយពេលនេះ គឺគ្រាន់តែចង់ឱ្យអ្នកទាំងពីរនោះដឹង ហើយខ្ញុំអត់ចង់ទៅរញ៉េរញ៉ៃនឹងជីវិតអ្នកទាំងពីរទេ ហើយក៏មិនចង់ឱ្យអ្នកទាំងពីរ មករញ៉េរញ៉ៃក្នុងជីវិតខ្ញុំដូចគ្នា និយាយឱ្យខ្លី…”។

ស្ត្រីជាអតីតប្រពន្ធដើមខាងលើ បានបញ្ជាក់ជាចុងក្រោយថា “ជាចុងក្រោយ ខ្ញុំសំណូមពរថា កុំមកពាក់ព័ន្ធនឹងជីវិតខ្ញុំទៀត ហើយខ្ញុំក៏អត់ចង់ពាក់ព័ន្ធនឹងជីវិតអ្នកទាំងពីរទៀតដែរ អ្នកទាំងពីរ ចង់ឈ្លោះគ្នា ប្តឹងផ្តល់គ្នាយ៉ាងម៉េច ក៏ធ្វើទៅ តែអ្វីដែលខ្ញុំមកនិយាយនេះ គឺនិយាយចេញពី ចិត្តខ្ញុំ ខ្ញុំអត់ចង់ប៉ះពាល់ទេ ខ្ញុំនិយាយអ្វីដែលជាការពិត ព្រោះអតីតស្វាមីខ្ញុំឡាយទាក់ទងនឹងខ្ញុំ ព្រោះមានមិត្តភក្តិខ្ញុំផ្ញើឱ្យមើល ព្រោះខ្ញុំប្លុក ខ្ញុំអត់ដែលដឹងរឿងអ្នកទាំងពីរហ្នឹងទេ ហើយម្នាក់ស្រីហ្នឹង ឡើងទៅធ្វើបវរកញ្ញាម៉េច ប្រឡងម៉េចក៏ខ្ញុំអត់ដឹងដែរ ហើយខ្ញុំទើបដឹង កាលពីថ្ងៃអាទិត្យ ថាម្នាក់ស្រីហ្នឹង មានបញ្ហាជាមួយអតីតស្វាមីខ្ញុំ ហើយគេបកស្រាយចេញមកថា គេមិនបានរៀបការ មិនបានមានអេតាស៊ីវិល អត់បានសែនទេ គ្រាន់តែជាអតីតសង្សារ អ៊ីចឹងខ្ញុំហួសចិត្តសម្រាប់សម្តីម្នាក់ស្រីហ្នឹង ដែលនិយាយចេញមករួច ទាំងដែលចូលក្នុងគ្រួសារខ្ញុំ បំផ្លាញគ្រួសារខ្ញុំ ទាំងដែលដឹងថាខ្ញុំមានកូន ៣នាក់ហើយ ទាំងដែលខ្ញុំទទួលយកបាន ទាំងដែលគេទទួលយកបានដែរ ហេតុអីបាននិយាយចេញមកបែបនេះ? ហើយមិនដែលមានកូន ទាំងដែលគេធ្លាប់មានកូនជាមួយប្តីខ្ញុំសោះ តែកូនអត់នៅទេ ហើយខ្ញុំអ្នកជូនទៅពេទ្យទៀត ពេលកូនគេរលូត រអិលក្នុងបន្ទប់ទឹក ប្តីខ្ញុំជិះឡានជូនទៅពេទ្យ បន្ទាប់មក ប្រាប់ថា ពេទ្យនៅណា ទើបខ្ញុំជិះផាស់អេប ទៅតាមក្រោយ ហើយពេលដែលពេទ្យ គេធ្វើអី យកអីហ្នឹង ក៏ខ្ញុំនៅក្នុងបន្ទប់ជាមួយម្នាក់ស្រីហ្នឹងដែរ ហើយខ្ញុំក៏ជាអ្នកព្យាយាមពន្យល់កុំឱ្យម្នាក់ស្រីហ្នឹងពិបាកចិត្ត ហើយប្តីខ្ញុំក៏ថតរូបខ្ញុំនិងគេទុកទៀត។ ហ្នឹងដែលជាការពិត អត់និយាយកុហកមហាជន អត់បោកប្រាស់ និយាយតែការពិត ខ្ញុំហ៊ានស្បថ ពាក្យសម្តីខ្ញុំទាំងប៉ុន្មានដែលខ្ញុំនិយាយចេញមក ឱ្យខ្ញុំស្លាប់ក៏ខ្ញុំហ៊ានដែរ ខ្ញុំហ៊ានស្បថស្លាប់ចោលកូនខ្ញុំទាំង៣នាក់ ក៏ហ៊ានដែរ អ្វីដែលជាការពិត ខ្ញុំនិយាយចេញមកឱ្យមហាជនដឹង។ ពេទ្យគេសួរទៀត ឃើញធ្លាក់ឈាម ពេទ្យសួរថាមានញ៉ាំថ្នាំអត់? គេថាអត់ទេ គេញ៉ាំថ្នាំសាច់ស្អាត ដល់ពេទ្យនិយាយជាមួយខ្ញុំ រួចខ្ញុំទៅនិយាយជាមួយប្តីថា គេដួលមែនឬក៏អី ព្រោះពេទ្យសួរខ្លាចថាលេបថ្នាំ ដឹងអីគេស្រលាញ់គ្នាស្មោះស្ម័គ្រ ប្តីខ្ញុំទៅនិយាយប្រាប់ម្នាក់ស្រីហ្នឹង គេខឹងខ្ញុំ ខ្ញុំនេះអាក្រក់ទៀត។ ជីវិតមួយនេះ ខ្ញុំលះបង់ច្រើនណាស់ តែមិនបានអីមកវិញទេ តែខ្ញុំអត់ចង់បានអ្វីតបស្នងពីអ្នកទាំងពីរមកវិញទេ តែខ្ញុំចង់បានថា ឱ្យតម្លៃខ្ញុំផង យល់ពីអារម្មណ៍ យល់ពីចិត្តខ្ញុំផងថា ខ្ញុំលះបង់អ្វីខ្លះ? តែខ្ញុំសូមតែម៉្យាង គឺខ្ញុំអត់ចង់ពាក់ព័ន្ធនឹងអ្នកទាំងពីរទៀតទេ តែខ្ញុំមកនិយាយនេះ ប៉ះពាល់ដល់អ្នកទាំងពីរដែរ តែដោយសារអ្នកទាំងពីរប៉ះពាល់ដល់ខ្ញុំ។ ខ្ញុំឃើញគេបង្ហោះហ្វេសប៊ុក TikTok មានរូបខ្ញុំ ជាមួយម្នាក់ហ្នឹង អ៊ីចឹងខ្ញុំមានអារម្មណ៍ថា ខ្ញុំអត់ត្រូវពាក់ព័ន្ធផង ហេតុអីប៉ះពាល់ខ្ញុំអ៊ីចឹង? អ៊ីចឹងខ្ញុំគ្រាន់តែចេញមកបកស្រាយពីរឿងអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ…”៕ ដារិទ្ធ

RELATED ARTICLES