ភ្នំពេញ ៖ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបញ្ចេញប្រតិកម្ម ឆ្លើយតបទៅអ្នករិះគន់នាងរឿងស្លៀកពាក់សិចស៊ី បង្ហោះតាមបណ្តាញសង្គម ទិកតុក (TikTok) និងហ្វេសប៊ុក (Facebook) ជាពិសេសការបង្ហាញវីដេអូចុងក្រោយ នាពេលថ្មីៗនេះ ដែលមានបុរសម្នាក់នៅពីក្រោយ លូកដៃស្ទាបសុដន់របស់នាងនោះ ធ្វើឲ្យមានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលទៅបញ្ចេញយោបល់ (Comment) រិះគន់ព្រោងព្រាតថា នាងកំពុងបង្ហាញភាពអសីលធម៌ បំពុលសង្គម ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់នារីភេទ ជាគំរូមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកសិល្បៈដទៃទៀត ។
គួរបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស (Rose) តារាសម្តែងល្បីឈ្មោះ រូបស្រស់ស្អាតដូចតុក្កតា បានបង្ហាញរូបភាពនិងវីដេអូ ក្នុងបណ្តាញសង្គម ទិកតុក និងហ្វេសប៊ុក ជាមួយសម្លៀកបំពាក់សិចស៊ី បញ្ចេញគល់សុដន់ធំទ្រលុកទ្រលន់ ជាពិសេសកាលពីវេលាម៉ោង ១១និង០២នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញាបានបង្ហាញវីដេអូខ្លីមួយ ដែលមានបុរសម្នាក់ នៅពីក្រោយ ដែលគេមិនដឹងថា បុរសម្នាក់នោះ មានទំនាក់ទំនងអ្វីជាមួយនាងនោះទេ តែទស្សនិកជនមួយចំនួនយល់ថាអាចជាសង្សាររបស់នាង ទើបបុរសនោះហ៊ានបង្ហាញកាយវិការស្និទ្ធស្នាល ដោយលូកដៃស្ទាបសុដន់ខាងស្តាំរបស់នាង និងប្រុងទាញអាវក្នុរបស់នាងផង តែនាងបានបេះដៃបុរសនោះចេញ។
សកម្មភាពក្នុងវីដេអូនោះ បានធ្វើឲ្យទស្សនិកជនជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ថា នាងជានារីខ្មែរ មិនគួរបង្ហាញរូបភាពសិចស៊ី និងមិនគួរគប្បីជាសាធារណ:បែបនេះសោះ។
ទោះបីជាយ៉ាងណា ជុំវិញការិះគន់របស់មហាជនខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីកញ្ញា រ៉ូស បានទេ កាលពីម្សិលមិញ ។ ប៉ុន្តែយ៉ាងណា តាមរយ:ទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង កញ្ញា រ៉ូស បានបកស្រាយឆ្លើយតបទៅអ្នករិះគន់ទាំងនោះថា នាងអត់ខ្វល់ជាមួយពួកខួរសំរាមទេ មនុស្សបើមានខួរគិត មិនវាយតម្លៃមនុស្សត្រឹមការស្លៀកពាក់ ឬវាយតម្លៃមនុស្សត្រឹមសំបកខាងក្រៅនោះទេ ហើយការស្លៀកពាក់សិចស៊ី វាមិនទាក់ទងដល់រៀនសូត្របានខ្ពស់ទេ មនុស្សខួរក្បាលសំរាម ដែលចាំតែជាន់ពន្លិចអ្នកដទៃ នាងអត់យកខួរទៅខ្វល់ជាមួយទេ។
កញ្ញា រ៉ូស បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាង តបទៅអ្នករិះគន់ថា «ខ្ញុំអត់ដែលយកខួរខ្វល់ជាមួយពួកសំរាមទេ មនុស្សបើមានខួរគិត មិនមកវាយតម្លៃមនុស្សត្រឹមការស្លៀកពាក់ទេ កុំវាយតម្លៃមនុស្សត្រឹមសំបកខាងក្រៅ ហើយការស្លៀកពាក់សិចស៊ី វាមិនទាក់ទងដល់ការដែលនាងខ្ញុំរៀនសូត្របានខ្ពស់ទេ មនុស្សខួរក្បាលសំរាម ចាំតែជាន់ពន្លិចអ្នកដទៃ ខ្ញុំអត់យកខួរទៅខ្វល់ជាមួយទេ ហើយពពួកខួរក្បាលសំរាមខ្លះ ចូលចិត្តដៀមដាមថាឲ្យគេ ទាំងខ្លួនឯងស្រួលមិនស្រួលអស់សាច់ស៊ី ហើយក៏ខ្ញុំមិនចេះឈ្លោះដែរ ពេលគេខាំខ្ញុំ គឺខ្ញុំសុខចិត្តសំងំស្ងៀមដោយមិនតបត ពេលខ្លះសុខចិត្តលុបពាក្យដែលគេ Comment ខ្ញុំអាក្រក់ ឬប្លុកចោលតែម្តង ព្រោះមនុស្សខ្ញុំ មិនចេះឈ្លោះ មិនចង់សន្សំរឿង ហើយមនុស្សខ្ញុំមានសីលធម៌នៅក្នុងខ្លួន ខ្ញុំតែងតែគោរពនិងឲ្យតម្លៃមនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ទោះបីជាគេមានប្រវត្តិអតីតកាលបែបណាក៏ដោយ យល់នៅ? ខ្ជិលសរសេរទៀត ហត់ហើយ សុំសម្រាក bye» ។
យ់ាងណា កញ្ញា រ៉ូស បានបញ្ជាក់ថា នាងមានរបស់ល្អ ត្រូវតែបញ្ចេញខ្លះ តែអ្នកខ្លះបែរជាច្រណែននាងទៅវិញ។
កញ្ញា រ៉ូស បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «Funny video Tik Tok at Cambodia កូនក្មេងតូចដ៏ល្អរបស់បង មានរបស់ល្អ ត្រូវតែបញ្ចេញខ្លះ បើបេះបានយកទៅ! ផ្ញើជូនថ្នល់ជាតិមួយចំនួនដែលចូលចិត្តច្រណែនគេ ថ្នល់ជាតិអែបកៀន»។
កញ្ញា រ៉ូស បានសរសេរបន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នា២០២២ ថា «ចង់មានក្តីសុខផ្លូវចិត្ត យើងត្រូវចេះតម ៖ តមខឹង តមមួម៉ៅ តមស្អប់ តមគុំកួន តមឈ្លោះ តមចង់ឈ្នះចង់ចាញ់ …»៕