Friday, March 29, 2024
Homeកីឡាអន្ដរជាតិលោក Erik ten Hag ចង់Man Utd ទិញ Frenkie de Jong

លោក Erik ten Hag ចង់Man Utd ទិញ Frenkie de Jong

យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីថ្ងៃចន្ទ​ទី ២០​មិថុនា​២០២២​បានអោយដឹងថា​ក្លឹបបិសាចក្រហមMan Utd នឹង​ធ្វើ​សំណើ​ផ្ទេរ​ជា​ថ្មី​សម្រាប់​ខ្សែ​បម្រើ​សញ្ជាតិ​ហុល្លង់ Frenkie de Jong របស់ក្លឹប Barcelona។

Google

ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថាការចរចារបស់ក្លឹបទាំងពីរខុសគ្នាទៅលើតម្លៃប្រហែល១៨ខណៈលើកទីមួយក្លឹបMan Utdធ្លាប់អោយតម្លៃខ្លួនជាង៦២លានដុល្លារ

បូកនឹងប្រាក់រង្វាន់ ប៉ុន្តែត្រូវបានសាមីក្លឹបបដិសេធ។​ទោះជាយ៉ាងណាក្តីកីឡាករ de Jongគឺជាអាទិភាពរបស់

គ្រូបង្វឹកលោក Erik ten Hag ។

Google

ក្លឹប​Man Utd បានខកខានទិញខ្សែការពារ Jurrien Timber របស់Ajaxនៅរដូវក្តៅនេះបន្ទាប់ពីកីឡាកររូបនេះបានចុះកិច្ចសន្យាថ្មីបន្តទៀត។

លោកTen Hag ចង់ឱ្យMan Utd ទិញ de Jong អោយបានលឿនបំផុតព្រោះគាត់ចាត់ទុកខ្សែបម្រើសញ្ជាតិហូឡង់ជាកីឡាករសំខាន់សម្រាប់ពហុកីឡដ្ឋាន Old Trafford ។

ម្យ៉ាងវិញទៀតនៅពេលដែល De Jong ត្រូវបានចុះហត្ថលេខាពីBarcelona វានឹងធ្វើអោយលោក Erik ten Hagងាយស្រួលធ្វើការសម្រេចចិត្តថាតើកីឡាករ

ណាដែលគាត់ត្រូវការជាមួយនឹងថវិកាដែលនៅសល់។ចំណែកឯក្លឹបBarcelonaទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏ពួកគេនៅតែមានទំនុកចិត្តលើការចុះហត្ថលេខាទិញកីឡាករ RobertLewandowskiដែលនៅសល់រយៈពេលមួយឆ្នាំទៀតជាមួយ ក្លឹប Bayern ៕

RELATED ARTICLES