ភ្នំពេញ៖ អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន សហការ ជាមួយក្រុមហ៊ុន ហ៊ួត ជា បាន រៀបចំវេទិការជំនួបម្ចាស់អាជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេមិនធ្លាប់មាននៅកម្ពុជាប្រចាំឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ ខែមិថុនាឆ្នាំ២០២២នេះក្នុងសណ្ឋាគារសុខាស្ថិតនៅ ជ្រោយចង្វារ រាជធានីភ្នំពេញគឺចាប់ពីម៉ោង៨ព្រឹកដល់ ៥រសៀល។


វាគ្មិនល្បីៗនឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ការងារចែកចាយ ការបំលែងអាជីវកម្មការពង្រីកអាជីវកម្មការចាប់ផ្តើមអាជីវកម្មថ្មីថ្មោងស្តង់ដារអាជីវកម្មនិងទុនសម្រាប់អាជីវកម្ម។ សម្រាប់ អ្នក ចូលរួមនឹងជួប ដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន៦ស្ថាប័នជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម៥ស្ថាប័នជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ ។


វេទិកានេះ នឹង មានការចូលរួមពី1,200 – 1,500 ស្ថាប័ន/នាក់មកពី តំណាង ដេប៉ូអាជីវករស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុន សាងសង់ ម្ចាស់ហាងលក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា ម្ចាស់ម៉ាកយីហោ អ្នកចែកចាយ/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។


សម្រាប់អ្នកចង់ចូលចូលរួម៖ហ្រ្វីសំបុត្រចូលរួមដោយគ្រាន់តែខលមក អោយបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ ០77 8888 20 / 066 6789 01 / 096 88 73 339 ៕


