នាយកប្រតិបត្តិក្លឹប Inter លោក Giuseppe Marotta បាននិយាយថា ក្លឹបក្របខណ្ឌអ៊ីតាលីស៊េរី A នឹងចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាមេនី Henrikh Mkhitaryan និងអ្នកចាំទីសញ្ជាតិកាមេរូន Andre Onana នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលោកក៏បាននិយាយដែរថា ខ្សែប្រយុទ្ធ Romelu Lukaku និង Paulo Dybala គឺជាគោលដៅ។
Mkhitaryan ជាផ្នែកមួយនៃក្រុម Roma របស់លោក Jose Mourinho កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌស៊េរីA ប៉ុន្តែមិនបានយល់ព្រមបន្តកិច្ចកិច្ចសន្យាថ្មីទេ។
កីឡាករOnanaដែលត្រូវបានហាមប្រាមដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបUEFAពីបទបំពានច្បាប់គ្រឿងញៀនកាលពីឆ្នាំមុននោះបានចាកចេញពី Ajax បន្ទាប់ពីឈ្នះពានរង្វាន់ ចំនួនបីលើកជាប់ៗគ្នា។
Marotta បានប្រាប់សារព័ត៌មានថា នឹងមានការចុះហត្ថលេខាថ្មីប៉ុន្តែខ្ញុំមិនដឹងថាពួកគេជានរណាទេ” ។ Mkhitaryan នឹងក្លាយជាកីឡាករផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ ដូចគ្នាទៅនឹង Onanaដែរ។
Marotta បានបន្ថែមថាក្លឹបចង់បាន Lukaku ដែលធ្វើអោយក្លឹបតោខៀវ Chelsea ចុះហត្ថលេខាលើកំណត់ត្រារបស់ក្លឹបនៅ ប្រឺមីញេលីកពេលចាកចេញពីក្លឹប Inter កាលពីឆ្នាំមុន ត្រឡប់មកវិញ ជាមួយនឹងខ្សែប្រយុទ្ធ Dybala ក៏ចាប់អារម្មណ៍ផងដែរ៕