លោកRyan Giggs បានបញ្ជាក់កាលពីម្សិលមិញថាលោកបានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិវែលហើយ។អតីតខ្សែបម្រើស្លាបរបស់ Man Utd កំពុងរង់ចាំការកាត់ទោសបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ បង្ខិតបង្ខំ និងវាយដំលើអតីតមិត្តស្រីនិងប្អូនស្រីរបស់នាង។
សមាគមបាល់ទាត់នៃប្រទេសវែល (FAW) បានបញ្ជាក់ថាពួកគេបានទទួលយកការលាលែងពីតំណែងរបស់ Giggs ។
Giggs បានសារភាពថាមិនមានកំហុសចំពោះការចោទប្រកាន់ទាំងអស់ ហើយបន្តនៅក្រៅឃុំ។ ការកាត់ក្តីនៅតុលាការ Manchester Crown ត្រូវចាប់ផ្តើមតាំងពីថ្ងៃទី២៤ខែមករា ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៨ខែសីហា ដែលជាកត្តានាំឱ្យបុរសវ័យ៤៨ឆ្នាំរូបនេះសម្រេចចិត្តចុះចេញពីតំណែងនៅពេលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកGiggs បាននិយាយថា បន្ទាប់ពីការពិចារណាជាច្រើនលើកច្រើនសាខ្ញុំសម្រេចចិត្ត ចុះចេញពីតំណែងជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិវេល។វាជាកិត្តិយសនិងជាឯកសិទ្ធិក្នុងការគ្រប់គ្រងប្រទេសប៉ុន្តែវាជាការត្រឹមត្រូវដែលសមាគមបាល់ទាត់ បុគ្គលិក គ្រូបង្វឹក និងកីឡាកររៀបចំសម្រាប់ការប្រកួត (World Cup) ប្រកបដោយភាពច្បាស់លាស់ ។ខ្ញុំមិនចង់ឱ្យការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោករងផលប៉ះពាល់ អស្ថិរភាព ឬមានគ្រោះថ្នាក់តាមមធ្យោបាយណាមួយដោយសារការរឿងរបស់ខ្ញុំ។គួររំឭកថាGiggs បានលាលែងពីតំណែងជាគ្រូបង្វឹក Wales ជាបណ្ដោះអាសន្នកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ហើយលោក Robert Page បានដឹកនាំប្រទេសទៅប្រកួតបាល់ទាត់ពិភលោក ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៥៨បន្ទាប់ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងវគ្គ Play-off លើអ៊ុយក្រែន៕