Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិទ្រាំលែងបានពូទីន ដាក់ពង្រាយមីស៊ីស បំផ្លាញពិភពលោក នៅចុងឆ្នាំ២០២២

ទ្រាំលែងបានពូទីន ដាក់ពង្រាយមីស៊ីស បំផ្លាញពិភពលោក នៅចុងឆ្នាំ២០២២

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Sarmat ថ្មីបំផុតរបស់រុស្ស៊ី (ICBM) នឹងត្រូវដាក់ពង្រាយនៅចុងឆ្នាំ ២០២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី​RT

Google

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាកាលពីថ្ងៃអង្គារលោកពូទីនបាននិយាយយើងបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ Sarmat ។ យោងតាមផែនការប្រព័ន្ធបែបនេះនឹងត្រូវដាក់អោយបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំនេះ។

Google

Sarmatត្រូវបានបាញ់សាកល្បងដោយជោគជ័យកាលពីខែមេសា។មីស៊ីលនេះនឹងជំនួសប្រព័ន្ធចាស់ Voyevoda ដែលត្រូវបានគេស្គាល់ឈ្មោះផងដែរមាននៅក្នុងសេចក្តីរាយការណ៍របស់អង្គការណាតូថា SS-18 Satan ។

Google

លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយកាលពីខែមេសាថា Sarmat ដែលត្រូវបានគេហៅថា Sata- 2គឺជាមីស៊ីលដ៏មាន

Google

ឥទ្ធិពលបំផុតទាក់ទងនឹងរយៈចម្ងាយ និងក្បាលគ្រាប់។ លោកបាននិយាយថាវាត្រូវបានបង្កើតឡើងដើម្បីអោយមានភាព មិនអាចការពារបានចំពោះប្រព័ន្ធ​ការពារដែនអាកាសដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។

Satan- 2 អាចបាញ់បានចម្ងាយជាង​១៧០០០គីឡូម៉ែត្រមានន័យថាវាអាចវាយប្រហារគោលដៅជុំវិញពិភពលោបាន។វាក៏អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជាង ១០​គ្រាប់ផងដែរ។

Google

Rogozin បានបន្ថែមថា Sarmats លឿនជាង Voyevodas ហើយ អាចវាយប្រហារគោលដៅស្ទើរតែគ្មានដែនកំណត់។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក Sergey Karakayev មេបញ្ជាការកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៊ីបានប្រកាសក្នុងខែនេះថាការធ្វើទំនើបកម្មជាមួយនឹងមីស៊ីលដែលត្រៀមរួចជាស្រេចសម្រាប់ប្រយុទ្ធ រួមទាំង Sarmat និងអាវុធ Avangard hypersonic glide នឹងឈានដល់៨៦% នៅចុងឆ្នាំ ២០២២ ៕

RELATED ARTICLES