ភ្នំពេញ៖ថ្មីៗនេះមានព័តមានថាតារាចម្រៀងល្បីកញ្ញាទេព បូព្រឹក្ស បានវះកាត់ប្ដូរខ្ទង់ ច្រមុះថ្មីនៅCrystal Clinic បន្ទាប់ពីម្ចាស់បទ”វីរៈនារី”រូបនេះធ្លាប់កែច្រមុះនៅក្រៅស្រុករយៈ ពេល៥ឆ្នាំ មកហើយ។តើហេតុអ្វីបាន ជាតារា ចម្រៀងពូកែលេង ក្បាច់រាំគូរឲ្យទាក់ទាញរូបនេះ បានសម្រេចចិត្តធ្វើខ្ទង់ច្រមុះសារជាថ្មី? ដើម្បីឲ្យអស់ចម្ងល់ យើងសូមណែនាំវេជ្ជបណ្ឌិតម៉ម គឹមអេង ដែលជាអ្នកប្ដូរខ្ទង់ច្រមុះ ថ្មីឲ្យកញ្ញាទេព បូព្រឹក្ស ថាតើលោកស្រីមាន បទពិសោធន៍និងជំនាញយ៉ាងណាដែរទើបធ្វើឲ្យ អ្នកចម្រៀងល្បីរូបនេះរួមទាំងអតិថិជនទាំងអស់របស់Crystal Clinic មានទំនុកចិត្តក្នុងការទៅ ទទួលសេវ៉ាកម្មនៅគ្លីនិកមួយនេះ។

វេជ្ជ.ម៉ម គឹមអេង (Dr.Mam Kim Eng)ឯកទេសសោភ័ណសល្យសាស្រ្ដ(Plastic Surgeon )មានបទពិសោធន៍ ការ សិក្សា៖
–សញ្ញាបត្រ សោភ័ណសល្យសាស្រ្ដ សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល
–សញ្ញាប័ត្រវៈកាត់កែសម្ផស្ស និងឆ្អឹងមុខ ពីប្រទេសបារាំង(Hospital Pierre Paul Riquet)
–បន្ដការសិក្សានៅសហរដ្ឋអាមេរិក(Stanford Hospital ) បំរើការងារនៅ៖ -មន្ទីពេទ្យកាល់ម៉ែត្រ -គ្លីនិកគ្រីស្ដាល់ -គ្លីនិកផ្សេងៗ
–ជំ.ប្រធានសមាគមសោភ័ណសល្យសាស្រ្ដកម្ពុជា CSRAS

លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងដែរថាដោយសារតែឆ្លងកាត់ការរៀនសូត្រទាំងក្នុងនិងក្រៅប្រទេស រួមទាំងបទពិសោធន៍ជាច្រើនឆ្នាំលោកស្រីក៍បានពាំនាំបច្ចេកទេសថ្មីៗជូនដល់ កញ្ញាទេព បូព្រឹក្ស ក៍ដូចជាតារាផ្សេងៗទៀត រួមទាំងប្រជាជនទាំងឡាយនៅកម្ពុជាព្រោះបច្ចុ ប្បន្នលោកស្រីសង្កេតឃើញថាបងប្អូនខ្មែរចាប់ផ្ដើមមានទំនុកចិត្តទៅលើការធ្វើច្រមុះនៅCrystal Clinic ជាជាងទៅប្រទេសផ្សេង។

លោកស្រីវេជ្ជ.បន្ថែមថាការវះកាត់ច្រមុះនោះមិនមែនប្រើជ័រស៊ីលីកូនដូចគេធ្លាប់ប្រើពីមុនៗនោះទេ ព្រោះការប្រើស៊ីលីកូនធ្វើឲ្យមានវិបត្តិជាច្រើនដូច ជាស្ដើងស្បែក ក្រហមស្បែក និងខ្លះទៀតមានធ្លុះធ្លាយរហូតដល់ខ្ទុះផងដែរ។លោកស្រីវេជ្ជ.បណ្ឌិតម៉ម គឹមអេង អះអាងថាការវះកាត់ច្រមុះដោយប្រើសារធាតុឆ្អឹងហ្គកតិច ដែលជាកោសិការឆ្អឹងផ្សាំ ហើយពេលដាក់ចូលទៅក្នុងខ្លួនយើង រយៈពេល៣ខែវាបំលែងទៅជាកោសិការស្រដៀង និង ឆ្អឹងខ្ចីតែម្ដង បូករួមជាមួយស្រោមរបស់ឆ្អឹងខ្ចី និងឆ្អឹងខ្ចីដើម្បីបណ្ដុះត្រួយសម្រាប់នៅចុងច្រមុះ គឺធ្វើឲ្យការលើកខ្ទង់ច្រមុះរបស់កញ្ញាទេព បូព្រឹក្ស រួមទាំងអតិថិជនផ្សេងៗទៀតនៅគ្រីស្ដាល់គ្លីនិកបានស្រស់ស្អាត ក៍ដូចជាបានព្យាបាលដល់ ភាពស្ដើងចំពោះអ្នកដែលស្ដើងខាងចុង សម្រាប់អ្នកដែលបានធ្វើច្រមុះជាច្រើនដងរួចមកហើយ។

លោស្រីវេជ្ជ.ម៉ម គឹមអេង បន្ថែមដែរថាទាក់ទងការធ្វើច្រមុះនេះឆ្អឹងត្រចៀក ច្នៃជាទំរ និងអាចជួយកែអ្នកដែលមានបញ្ហាច្រមុះវៀក ក្រោយពីការវះកាត់ ឬពីកំណើតឲ្យត្រង់ ប្រសើរ ជាងមុន និងទ្រាប់ក្រោមស្បែក ដោយប្រើស្រោមទន់របស់ឆ្អឹង ដែលធ្វើឲ្យស្បែកច្រមុះដែល ស្ដើងខ្លាំងឲ្យក្រាសឡើងវិញបានទៀតផង។ដោយឡែកសម្រាប់ Gore Tex EPTFE (Expanded Poly Tetra Fluoro Ethylene)វិញជាឆ្អឹងផ្សាំ ដែលវាអាចមានសម្ថភាពស្រូប យក ឈាម ក្រោយពេលវះកាត់ដែលធ្វើឲ្យមានការហើមជាំតិចតួចបំផុត ហើយរយៈពេលតែ៣ខែ ប៉ុណ្ណោះវានឹងប្រើជាកោសិកា ជំនួសឲ្យឆ្អឹងខ្ចី។

ទាក់ទងតម្លៃនៃការធ្វើច្រមុះរបស់កញ្ញាទេព បូព្រឹក្ស នោះលោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង មិនបញ្ជាក់ថាចំណាយលុយអស់ចំនួនប៉ុន្មាននោះទេ ព្រោះលោកស្រីថាតម្លៃគឺអាស្រ័យទៅលើច្រមុះនីមួយៗ ច្រមុះមិនដែលធ្វើធ្លាប់ចាក់ស៊ីលីកូន ខ្សែអំបោះ មានខ្ទង់ វៀក ស្ដើងក្រហម។ល។ លោកស្រីវេជ្ជ.ម៉ម គឹមអេង ផ្ដល់និយមន័យថាថា”ការធ្វើច្រមុះដែលស្រស់ស្អាត រួម ទាំងការបញ្ចូលទាំងការប្រើខ្ទង់ល្អ បទពិសោធន៍របស់គ្រូពេទ្យនិងប៉ិនប្រសប់របស់គ្រូពេទ្យ ជាមួយការសហការណ៍ថែទាំរបស់អ្នកជំងឺផងដែរ”។

សម្រាប់ព័តមានលម្អិតសូមទាក់ទងមកលេខ៖016 96 88 61 ,077 65 62 63 ឬមកកាន់អាស័យដ្ឋានរបស់Crystal Clinic អាគារ111 ផ្លូវលេខ7 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ច្រកចូលទល់មុខផ្សារដីហុយ),សូមអរគុណ៕
