ក្លឹបបាល់ទាត់អាហ្សង់ទីន Rosario Central បាននិយាយកាលពីថ្ងៃអង្គារថា អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevezត្រូវបានតែងតាំងជាគ្រូបង្វឹក
ក្លឹបលំដាប់កំពូលអាហ្សង់ទីន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
អតីតកីឡាករ ក្លឹបMan Utd, Man City និង Juventus បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១២ ខែជាមួយក្លឹបក្នុងតួនាទីជាគ្រូបង្វឹកជាន់ខ្ពស់ដំបូងរបស់គាត់។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានចូលនិវត្តន៍ពីការលេងនៅឆ្នាំ ២០២១បន្ទាប់ពីការប្រកួតលើកទី 3 របស់គាត់នៅ Boca Juniors ដែលជាក្លឹបគាត់បានចាប់ផ្តើមអាជីពដំបូងរបស់គាត់កាលពី ២០ ឆ្នាំមុន។
លោកធ្លាប់បានបង្ហាញខ្លួនអន្តរជាតិលើកដំបូងសម្រាប់អាហ្សង់ទីនក្នុងឆ្នាំ ២០០៤ប្រកួតជាមួយក្រុមជម្រើសជាតិអេក្វាទ័រ ដោយរកបានសរុបចំនួន ៧៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៣គ្រាប់៕