បុគ្គលិកពេទ្យចំនួន8នាក់ ត្រូវប្រឈមមុខនឹងកាត់ទោសពីបទចោទប្រកាន់ធ្វេសប្រហែស ក្នុងការស្លាប់ របស់វីរបុរសបាល់ទាត់អាហ្សង់ទីនលោកឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona )។នេះបើយោងតាម សេចក្តីសម្រេចរបស់តុលាការដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធ។
កាលពីថ្ងៃពុធចៅក្រមបានបញ្ជាឱ្យមានការកាត់ទោស មនុស្សប្រាំបីនាក់ ដែលរួមមានវេជ្ជបណ្ឌិតគ្រួសារ និង គិលានុបដ្ឋាយិការបស់ម៉ារ៉ាដូណាដោយផ្អែកលើភស្តុតាងដែលថាពួកគេបានមិនយកចិត្តទុកដាក់និងបោះបង់គាត់ចោលកាលពីខែវិច្ឆិកាឆ្នាំ២០២០អំឡុងពេលសម្រាកព្យាបាលនៅផ្ទះ។
មិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់ការកាត់ទោសអ្នកទាំងនោះនៅឡើយទេ។
គាត់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែពីរសប្តាហ៍បន្ទាប់ពីវះកាត់បន្ទាប់ពីគាត់ចេញពីមន្ទីរពេទ្យ។លោកបានស្លាប់ក្នុង វ័យ៦០ ឆ្នាំ ខណៈពេលដែលបានជាសះស្បើយពីការវះកាត់ខួរក្បាលដោយសារកំណកឈាមបន្ទាប់ពីលោកបានតស៊ូជាច្រើនទសវត្សរ៍ជាមួយនឹងការញៀនកូកាអ៊ីន និងគ្រឿងស្រវឹង៕