Sunday, November 24, 2024
Homeកីឡាអន្ដរជាតិFIFA អនុញ្ញាតឱ្យ​ក្រុមជម្រើសជាតិ ប្រើកីឡាករ២៦នាក់សម្រាប់World Cup

FIFA អនុញ្ញាតឱ្យ​ក្រុមជម្រើសជាតិ ប្រើកីឡាករ២៦នាក់សម្រាប់World Cup

ក្រុមជម្រើសជាតិមានសិទ្ធិជ្រើសរើសកីឡាករបានរហូតដល់ ២៦នាក់បន្ថែមពីលើរូបមន្តចាស់ដែលមានតែត្រឹមតែ២៣នាក់​សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបង្កើនចំនួនបី​នាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍។នេះបើយោយតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។​​

FIFAបាននិយាយថាការផ្លាស់ប្តូរនេះគឺដោយសារតែពេលវេលាមិនធម្មតានៃការប្រកួតក៏ដូចជាផលប៉ះពាល់នៃជំងឺ​កូវីដ-១៩។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកជាធម្មតា វធ្វើឡើងនៅក្នុងអំឡុងខែមិថុនានិងខែកក្កដា។ ដោយឡែកនៅឆ្នាំ២០២២នេះត្រូវធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងែទី១៨ខែធ្នូវិញ។

FIFAបានបញ្ជាក់ថាមិនមានកីឡាករលើសពី២៦នាក់ទេ (កីឡាករបម្រុង១៥ និងកីឡាករចូលទីលាន ១១នាក់) នឹងត្រូវបានអនុញ្ញាតឱ្យអង្គុយនៅលើកៅអីក្រុម។​ UEFA បានសម្រេចចិត្តស្រដៀងគ្នាកាលពីឆ្នាំមុន​ដោយ​អនុញ្ញាតឱ្យភាគីនានាជ្រើសរើសកីឡាករបន្ថែមចំនួន ៣នាក់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបដោយសារជំងឺរាតត្បាត។

នៅក្នុងខែនេះដែរក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ ក៏បានផ្តល់ភ្លើងខៀវដល់ការ​ប្រើប្រាស់​កីឡាករបម្រុងចំនួន ៥នាក់ក្នុងការប្រកួតដែលដំបូងឡើយត្រូវបាន កែប្រែច្បាប់ដោយសារតែកូវីដ-១៩៕

RELATED ARTICLES