Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិការសិក្សា ៖ វ៉ាក់សាំងកូវីដ-១៩ ជួយសង្គ្រោះជីវិតមនុស្ស២០លាននាក់ក្នុងឆ្នាំដំបូង

ការសិក្សា ៖ វ៉ាក់សាំងកូវីដ-១៩ ជួយសង្គ្រោះជីវិតមនុស្ស២០លាននាក់ក្នុងឆ្នាំដំបូង

យោងតាមការសិក្សាគំរូដ៏ធំលើកដំបូង ចេញផ្សាយកាលពីថ្ងៃសុក្រទី២៤ មិថុនា ២០២២ បានអោយដឹងថា​វ៉ាក់សាំងកូវីដ-១៩បានការពារជីវិតមនុស្សជិត២០លាននាក់ក្នុងឆ្នាំដំបូង បន្ទាប់ពីពួកគេត្រូវបានណែនាំ ដាក់អោយប្រើប្រាស់។នេះបើយោងតាមការចេញផ្សាយរបស់AFP។

Google

ការសិក្សាបានរកឃើញថាប្រទេសដែលមានប្រាក់ចំណូលខ្ពស់និងមធ្យមមានមានអត្រាស្លាប់ទាបជាងប្រទេសក្រីក្រដែលឆ្លុះបញ្ចាំងពីវិសមភាពក្នុងការទទួលបានវ៉ាក់សាំងនៅទូទាំងពិភពលោក។លោក Oliver Watson អ្នកដឹកនាំការសិក្សានៅ Imperial College London បាននិយាយថាជីវិតមនុស្ស រាប់លានត្រូវបានសង្គ្រោះដោយ ការធ្វើឱ្យមាន វ៉ាក់សាំងសម្រាប់ មនុស្សជុំវិញពិភពលោក។

ការសិក្សាដែលបានចេញផ្សាយនៅក្នុងThe Lancet Infectious Diseases គឺផ្អែកលើទិន្នន័យពី១៨៥ប្រទេស និងតំបន់(មិនរាប់ចិន)ដែលប្រមូលបានចាប់ពីថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

វាគឺជាការប៉ុនប៉ងលើកដំបូងដើម្បីប៉ាន់ប្រមាណចំនួនអ្នកស្លាប់ដែលត្រូវបានរារាំងដោយផ្ទាល់និងដោយប្រយោល នៃការចាក់វ៉ាក់សាំងកូវីដ-១៩។

ការសិក្សានេះបានរកឃើញថាមនុស្ស១៩,៨លាននាក់ត្រូវបានការពារពីការស្លាប់ក្នុងចំណោមមនុស្ស៣១,លាននាក់ ដែលគេសន្មតិថាអាចនឹងស្លាប់ប្រសិនបើគ្មានវ៉ាក់សាំងការពារ។ការ​សិក្សា​បាន​រក​ឃើញ​ថា វ៉ាក់សាំងកាត់​បន្ថយបាន​៦៣​ភាគរយ។

ការសិក្សាបានប្រើតួលេខផ្លូវការឬការប៉ាន់ប្រមាណនៅពេលដែលទិន្នន័យផ្លូវការមិនមានសម្រាប់ការស្លាប់ដោយសារកូវីដ-១៩ក៏ដូចជាការស្លាប់លើសពីចំនួនសរុបរបស់ប្រទេសនីមួយៗ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថារហូតមកដល់ពេលនេះ កូវីដ-១៩ បានសម្លាប់មនុស្សជាង៦,៣ លាននាក់ជាផ្លូវការ

នៅទូទាំងពិភពលោក។ប៉ុន្តែអង្គការនេះបាននិយាយកាលពីខែមុនថាចំនួនពិតប្រាកដអាចមានដល់ទៅ ១៥លាននាក់នៅពេលដែលមូលហេតុដោយផ្ទាល់ និងប្រយោលទាំងអស់ត្រូវបានរាប់បញ្ចូល៕

RELATED ARTICLES