ប៉ាគីស្ថាន៖ មន្ត្រីអាកាសចរណ៍ បានឲ្យដឹងថាជើង ហោះហើររបស់ ក្រុមហ៊ុនអាកា សចរណ៍អន្តរជាតិ ប៉ាគីស្ថាន មួយមានផ្ទុក អ្នកដំណើរ ៤៨នាក់បានជួបគ្រោះ ថ្នាក់ធ្លាក់ នៅតំបន់ភ្នំក្នុង ប្រទេសកាល ពីថ្ងៃពុធ ដែលគ្រោះ ថ្នាក់នេះ ពុំមានអ្នក រស់រានមាន ជីវិតឡើយ។
ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិប៉ាគីស្ថាន បានថ្លែងថា ជើងហោះហើរ ពាណិជ្ជកម្មដែល មានអ្នក ដំណើរ៤២នាក់ ក្រុមយានិក៥ នាក់និងវិស្វករ ឯកទេស ចុះចតម្នាក់ បានបាត់ដាន ពីប្រព័ន្ធរ៉ាដា ក្នុងពេលដ៏ ខ្លី បន្ទាប់ពីហោះ ហើរចេញ ពីទីក្រុង Chitral របស់ប៉ាគីស្ថាន ។ អ្នកនាំពាក្យ ក្រុមហ៊ុន អាកាសចរណ៍ នេះលោក Daniyal Gilani បានថ្លែងថាយន្តហោះ នេះបានបាត់បង់ ការទំនាក់ទំនង ជាមួយនិង បណ្តាញគ្រប់គ្រង របស់ប្រតិបត្តិករ ។ ចំណែក អ្នកដំណើរដែលស្ថិតនៅ លើយន្តហោះនេះ រាប់បញ្ចូល ទារកពីរនាក់ អ្នកចម្រៀង ល្បីឈ្មោះម្នាក់ ក៏ដូចជា ជនបរទេស បីនាក់មកពី អូស្ត្រាលី កូរ៉េខាងត្បូង និងចិន ។
ប្រធានក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិប៉ាគី ស្ថានលោក Azam Sehgal បានថ្លែងនៅ ក្នុងសន្និសិទសារ ព័ត៌មានមួយ ក្នុងអាកាស យានដ្ឋានអ៊ីស្លាម៉ាបាដកាលពីល្ងាចថ្ងៃពុធថា អ្នកដំណើរនិង សមាជិកយានិក ទាំងអស់ ដែលស្ថិតនៅ លើយន្តហោះ ជួបឧប្បត្តិ ហេតុនេះបាន ស្លាប់ទាំងអស់។ លោកបានថ្លែងថាឧបករណ៍ថត សំឡេងនៅក្នុង ប្រអប់ខ្មៅរបស់ យន្តហោះនេះ បានរកឃើញហើយ។
លោក Sehgal បានថ្លែងថា ភីឡុតរបស់ យន្តហោះ ATR-42 មួយនេះ បានថ្លែងប្រាប់ ទៅកាន់ស្ថានីយ គ្រប់គ្រងជើង ហោះហើរកាល ពីវេលាម៉ោង៤និង០៩នាទីរសៀលថា ម៉ាស៊ីន បានវិវឌ្ឍន៍ ទៅជាកើត មានបញ្ហា បច្ចេកទេស។ ក្រោយពី មួយខណៈ នោះលោក បានហៅទៅកាន់ ស្ថានីយនេះឲ្យជួយផង ដោយ យន្តហោះជួប គ្រោះថ្នាក់ ហើយ ក្នុងពេលដ៏ខ្លីមុននឹងយន្តហោះនេះបានដានពីប្រព័ន្ធរ៉ាដា តែយ៉ាងណាលោកបានលើកឡើងថាចំពោះមូលហេតុ ដែល បណ្តាលឲ្យយន្ត ហោះនេះជួបគ្រោះ ថ្នាក់បែបនេះ ពុំមានការ បញ្ជាក់ច្បាស់លាស់ នៅឡើយទេ។
លោក Sehgal បញ្ជាក់ថាខ្ញុំគិត ថាពុមមាន បញ្ហាខុសប្រក្រតី ផ្នែកបច្ចេក ទេសឬបញ្ហាមនុស្សឡើយ ។ ជាក់ស្តែងវានឹងមាន ការស៊ើបអង្កេត ដ៏ត្រឹមត្រូវមួយ ។
ចំណែកសមាជិក ក្រុមការងារ ជួយសង្គ្រោះ លោក Mohammad Kashif បានថ្លែ ងប្រាប់ទូរទស្សន៍ ក្នុងស្រុកមួយថា បំណែកយន្ត ហោះដែលធ្លាក់ នេះបានខ្ទាត ខ្ចាត់ខ្ចាយ ចេញពីកន្លែង ធ្លាក់ប្រមាណ ជា១០០ម៉ែត្រឯណោះ ។ ជាងនេះទៅ ទៀតយន្ត ហោះនេះបា នធ្លាក់ចុះ មកលើដីពីរ ឬបីត្រឡប់ មុននឹងវាធ្លាក់ចូល ក្នុងទឹក ។