Friday, March 29, 2024
Homeកីឡាអន្ដរជាតិប្រេស៊ីល​ ឈរចំណាត់​ថ្នាក់កំពូលតារាង

ប្រេស៊ីល​ ឈរចំណាត់​ថ្នាក់កំពូលតារាង

យោងតាមរបាយការណ៍របស់ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់ពិភពលោក FIFAចេញផ្សាយកាលពីសប្តាហ៍មុន បានអោយដឹងថាក្រុមជម្រើសជាតិប្រេស៊ីលបាន​រក្សា​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​តារាង​ចំណាត់​ថ្នាក់​បាល់​ទាត់​ពិភព​លោក​FIFA  ខណៈ​គូ​ប្រជែង​នៅ​អាមេរិក​ខាង​ត្បូង​ក្រុមជម្រើសជាតិអាហ្សង់ទីន​ឡើង​ដល់​លេខ​៣។

ចំណាត់ថ្នាក់នេះបានមកពីការប្រកួតសរុបចំនួន២៨០ ចុងក្រោយ។ជាការកត់សម្គាល់កាហ្សាក់ស្ថាន ហក់ឡើង១១លេខផ្ទុយពីអេហ្ស៊ីបនិងនេប៉ាល់ធ្លាក់ចុះ៨លេខ។

ប្រេស៊ីលឈរតំណែងកំពូលតារាងនាំមុខបែលហ្ស៊ិក ខណៈដែលអាហ្សង់ទីនរបស់Lionel Messi បានឆក់យកតំណែងម្ចាស់ជើងឯកបាល់ពិភពលោកបារាំងដែលបានធ្លាក់ទៅលេខ៤បន្ទាប់ពីបរាជ័យជម្នះក្នុងការប្រកួត ពានរង្វាន់Nations League។

ចំណែកឯក្រុមជម្រើសជាតិអង់គ្លេស​ឈរចំណាត់ថ្នាក់​លេខ​៥ នាំមុខអេស្ប៉ាញ​ចំណាត់ថ្នាក់លេខ​៦ លើ​ម្ចាស់​ជើង​ឯកយូរ៉ូ អ៊ីតាលី ខណៈហូឡង់​ឡើង​ធ្លាក់ដល់​លេខ​៨ នាំ​មុខ​ព័រទុយហ្គាល់ ខណៈ​ដាណឺម៉ាក​បញ្ចប់​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០។ទន្ទឹមនឹងនេះម៉ិកស៊ិកបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ដោយធ្លាក់ចុះពីលេខ៩ទៅលេខ១២តាមពីក្រោយប្រទេសអាល្លឺម៉ង់៕

RELATED ARTICLES