Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិតើប្រធានាធិបតីហ្វីលីពីន អាចប្រឈម​មុខ​នឹង​តុលាការ ​ឬទេ ក្រោយចុះចេញពីអំណាច?

តើប្រធានាធិបតីហ្វីលីពីន អាចប្រឈម​មុខ​នឹង​តុលាការ ​ឬទេ ក្រោយចុះចេញពីអំណាច?

ស្របពេលដែលប្រធានាធិបតីហ្វីលីពីន លោកឌូតើតេ ដែល បង្កឲ្យមានអំពើហិង្សានិងបានបញ្ជាឱ្យប៉ូលិស​បាញ់​សម្លាប់​ជនសង្ស័យរាប់ពាន់នាក់ក្នុងសង្គ្រាមគ្រឿងញៀនកាលពីឆ្នាំ២០១៦ ត្រូវចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣០​មិថុនា ២០២២ ​អ្នក​វិភាគ​និយាយ​ថា លោក​ទំនង​ជា​មិន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ទេឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ។

ក្រុមអ្នកវិភាគបាននិយាយថាលទ្ធផលបោះឆ្នោតកាលពីខែមុនបានពង្រឹងការការពារដល់លោកឌូតើតេប្រឆាំងនឹងការកាត់ទោសដ៏មានសក្តានុពល បន្ទាប់ពីលោកចាកចេញពីតំណែង។

លោក​Ferdinand Marcos Jr កូនប្រុសរបស់មេដឹកនាំ

ផ្តាច់ការរបស់ប្រទេសនេះ បានឈ្នះ​តំណែង​ប្រធានាធិបតី បន្ទាប់ពីបានចងសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាមួយកូនស្រីរបស់លោកឌូតើតេគឺលោកស្រីSaraដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី។

Marcos Jr បានគាំទ្រសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេហើយបានបង្ហាញពីសញ្ញាថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើការសម្លាប់នេះទេ។

លោកឌូតើតេក៏បានបដិសេធមិនសហការជាមួយតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ដោយអះអាងថា ខ្លួនមិនមានយុត្តាធិការ។គាត់បានដកហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩បន្ទាប់ពីតុលាការនេហបានបើកការស៊ើបអង្កេតបឋមលើការបង្ក្រាបគ្រឿងញៀនរបស់គាត់។

ក្រោមសម្ពាធពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង ICC រដ្ឋាភិបាលបានពិនិត្យករណីប្រហែល ៣០០នៃប្រតិបត្តិការគ្រឿងញៀនដែលនាំឱ្យមនុស្សស្លាប់។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សជាង ៦២០០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន របស់ប៉ូលីសចាប់តាំងពីលោក ឌូតើតេ ចូលកាន់អំណាចក្នុងឆ្នាំ ២០១៦ ។

លោក Greg Wyattនាយកផ្នែកស៊ើបការណ៍សម្ងាត់

ធុរកិច្ចនៅក្រុមហ៊ុន PSA Philippines Consultancy បាននិយាយថាការបោះឆ្នោតជាមូលដ្ឋានបានសម្រេចចិត្តថានឹងមិនមានការស៊ើបអង្កេតធ្ងន់ធ្ងរទៅលើតួនាទីរបស់ប្រធានាធិបតីនៅក្នុងសង្គ្រាមគ្រឿងញៀនសម្រាប់រយៈពេលប្រាំមួយឆ្នាំខាងមុខ។

គោលនយោបាយរបស់លោកឌូតើតេក្នុងការលុបបំបាត់ប្រទេសគ្រឿងញៀន ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ និងជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ឃាតករ​ស្វ័យ​ប្រកាស លោកឌូតើតេបាន​ប្រាប់​មន្ត្រី​ឲ្យ​បាញ់​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន ប្រសិនបើ​ជីវិត​ពួកគេ​ប្រឈម​នឹងគ្រោះថ្នាក់។លោកបានការពារការបង្រ្កាបដោយនិយាយថាវាបានជួយសង្គ្រោះគ្រួសារនិងរារាំងហ្វីលីពីនពីការប្រែក្លាយទៅជារដ្ឋគ្រឿងញៀន៕

RELATED ARTICLES