Thursday, April 25, 2024
Homeកីឡាអន្ដរជាតិFernandinho ត្រឡប់ទៅទ្រនំចាស់

Fernandinho ត្រឡប់ទៅទ្រនំចាស់

កីឡាករ Fernandinho អតីតប្រធានក្រុមរបស់ក្លឹប Man City បានវិលត្រលប់ទៅក្លឹបដំបូងរបស់គាត់វិញគឺក្លឹប Athletico PR ។នេះបើយោងតាមក្លឹបបាល់ទាត់ប្រេស៊ីលបានប្រកាសកាលពីថ្ងៃចន្ទ។

ខ្សែបម្រើវ័យ៣៧ឆ្នាំដែលបានចាកចេញពីMan City នៅចុងបញ្ចប់នៃរដូវកាលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះប៉ុន្តែគេមិនបានបង្ហើបអោយដឹងពីតម្លៃខ្លួននោះទេ។

នៅជាមួយក្លឹបMan  City កីឡាកររូបនេះបានឈ្នះពានរង្វាន់ ប្រឺមីញេលីក៥ដង ពានរង្វាន់អង់គ្លេសFA Cup​​ម្តង League Cup ៦ដងនិងលេងនៅវគ្គផ្តាច់ព្រ័ត្រឆេមពានលីកឆ្នាំ២០២១ ។

Fernandinho នឹងមានវត្តមានចាប់ពីថ្ងៃទី១៨ ខែកក្កដា នៅពេលដែលក្រុមប្រេស៊ីលអាចចុះឈ្មោះកីឡាករថ្មី។

លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅរបស់ Man City មានការភ្ញាក់ផ្អើលកាលពីខែមេសា នៅពេលដែលលោកបានប្រកាសក្នុងអំឡុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅមុនការប្រកួតឆេមពានលីកវគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទីពីរជាមួយនឹងក្រុម At Madrid ថាលោកនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។

Fernandinhoបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីការមកដល់របស់គាត់នៅទីក្រុងCuritiba ថាវាជាការពេញចិត្តជាខ្លាំងដែលខ្ញុំបានត្រលប់មកផ្ទះវិញ… ដោយដឹងថាខ្ញុំអាចអនុវត្តនូវអ្វីគ្រប់យ៉ាងដែលខ្ញុំសម្រេចបានក្នុងប៉ុន្មានឆ្នាំនៅអឺរ៉ុប។Fernandinhoកើតនៅ រដ្ឋធានីគឺ Curitiba ហើយគាត់បានចាប់ផ្តើមអាជីពនៅ Athletico PR ក្នុងវ័យជំទង់ក្នុងឆ្នាំ២០០២មុនពេលផ្លាស់ទៅអ៊ុយក្រែនដើម្បីចូលរួមជាមួយក្លឹបបាល់ទាត់អ៊ុយក្រែន Shakhtarក្នុងឆ្នាំ ២០០៥ ។

RELATED ARTICLES