Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិវៀតណាម កាត់បន្ថយពន្ធលើប្រេងសាំង ទប់ទល់អតិផរណា

វៀតណាម កាត់បន្ថយពន្ធលើប្រេងសាំង ទប់ទល់អតិផរណា

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនា​ ២០២២ រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយពន្ធ លើប្រទេសដែលពេញចិត្តបំផុត Most Favored Nation (MFN)របស់ខ្លួនលើប្រេងសាំង ពី២០ភាគរយមក ១២ភាគរយដើម្បីជួយបន្ធូរបន្ថយសម្ពាធអតិផរណា។

តម្លៃប្រេសាំងនៅវៀតណាម​គិតត្រឹមថ្ងៃទី២៩មិថុនា​១លីត្រតម្លៃ៣៣៤៩៧,៥ដុងស្មើនឹង៥៨០០រៀល។​

ពន្ធលើប្រទេសដែលពេញចិត្តបំផុត (MFN) គឺជាពន្ធមួយដែលប្រទេសសមាជិករបស់អង្គការពាណិជ្ជកម្ម ពិភពលោក(WTO)សន្យាថានឹងដាក់ទៅលើដៃគូពាណិជ្ជកម្មទាំងអស់ របស់ពួកគេដែលជាសមាជិក លុះត្រា តែប្រទេសនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម អនុគ្រោះ(ដូចជា តំបន់ពាណិជ្ជកម្មសេរី ឬសហជីពគយ)។ ពន្ធ MFN គឺជាអត្រាស្តង់ដារដែលអនុវត្តក្នុងការជួញដូររវាងសមាជិកអង្គ ការពាណិជ្ជកម្មពិភពលោក (WTO) លុះត្រាតែ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែក។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វិធានការនេះក៏នឹងជួយវៀតណាមក្នុងការធ្វើពិពិធកម្ម (ការចាប់ផ្តើមផលិតឬផលផ្តល់សេវាកម្មថ្មី)ប្រភពនៃការនាំចូលប្រេងសាំងរបស់ខ្លួននិងកាត់ បន្ថយការពឹងផ្អែក លើ អ្នកផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនរួមទាំងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជិតខាងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ផងដែរ។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងកូរ៉េខាងត្បូងនិងក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១០ប្រទេសពន្ធនាំចូលលើប្រេងសាំងមានប្រហែល ៨ ភាគរយ។

រដ្ឋាភិបាលបាននិយាយថាខ្លួនក៏មានផែនការកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស ពន្ធលើតម្លៃបន្ថែម និងពន្ធបរិស្ថានលើឥន្ធនៈតែមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។

ប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់បានរាយការណ៍ថាមានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧,៧២ភាគរយនៅក្នុងត្រីមាសទី២ឆ្នាំនេះប៉ុន្តែក៏ដូចជាប្រទេសជិតខាងជាច្រើនកំពុងប្រឈមមុខនឹងសម្ពាធកើនឡើងលើអតិផរណាជាមួយនឹងតម្លៃថាមពល និងអាហារកាន់តែខ្ពស់ផងដែរ៕

RELATED ARTICLES