Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិTottenham នឹងបំបែក Richarlison ពី Everton

Tottenham នឹងបំបែក Richarlison ពី Everton

យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីថ្ងៃព្រហ្បតិ៍Tottenham រំពឹងថានឹងបញ្ចប់ការផ្ទេរខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Everton ក្នុងរយៈពេល ២៤ម៉ោងខាងមុខបន្ទាប់ក្លឹបនេះបានយល់ព្រមចុះហត្ថលេខាលើខ្សែការពារ Clement Lenglet របស់ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង។

Google

ក្លឹបEverton បានដាក់តម្លៃខ្លួនកីឡករសញ្ជាតិប្រេស៊ីល ជាង៦០លានដុល្លារហើយការពិភាក្សាកំពុង ផ្តោតលើប្រាក់ឈ្នួល លម្អិត។ក្លឹបWatfordដែលកីឡាករនេះធ្លាប់សា្នក់នៅក្នុងចន្លោះឆ្នាំ​២០១៧-១៨នឹងទទួលបាន១០ភាគរយផង

ដែរប្រសិនបើ Everton លក់បានលើសពី៤០លានដុល្លារ

សរុបមក Richarlison បង្ហាញខ្លួន ១៥២ ប្រកួតឱ្យក្លឹប Everton នឹងស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់។ចាប់តាំងពីផ្ទេរពី Watford ក្នុងឆ្នាំ២០១៨។

អ្នកចាត់ការទូទៅរបស់Tottenham លោក Antonio Conte កំពុងសម្លឹងរកកីឡាករបន្ថែមអោយបានយ៉ាងឆាប់រហ័ស និងរៀបចំក្រុមរបស់គាត់ឱ្យបានល្អមុនពេលបិទទីផ្សារដោះដូរកីឡាករ។

លោកបាននាំយកកីឡាករ Ivan Perisic និង Fraser Forster រួចហើយហើយកំពុងសម្លឹងរកកីឡាករតំបន់ប្រយុទ្ធបន្ថែមទៀតដែលជាការខ្វះចន្លោះកាលពីរដូវកាលមុន៕

RELATED ARTICLES