យោងតាមប្រភពព័ត៌មានដេលីម៉េល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៧កក្កដា២០២២ បានអោយដឹងថាកីឡាករខ្សែប្រយុទ្ធ Raheem Sterling បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបChelsea បន្ទាប់ពីបានប្រាប់សាមីក្លឹបMan City ថាគាត់ចង់ចាកចេញពី ពហុកីឡដ្ឋានEtihad ។
ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថាក្លឹបChelsea បានយល់ព្រមចំណាយលុយជាង៦៥លានដុល្លារជាមួយនឹង តម្លៃពលកម្មជាង៣៧ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ប៉ុន្តែមិនទាន់បានផ្តល់ព័ត៌មានលម្អិតពីរយៈពេលកុងត្រានៅឡើយទេ។ក្លឹបChelseaរំពឹងថាកិច្ចព្រមព្រៀងនេះនឹងបញ្ចប់ទាន់ពេលវេលាសម្រាប់ Sterling ដើម្បីចូលរួមជាមួក្លឹបតោខៀវ Chelsea មុនពេលពួកគេចាកចេញសម្រាប់ប្រកួតទេសចរណ៍មុនបើករដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងក្លាយជាសមាជិកថ្មីរបស់ក្លឹបChelseaក្រោមការដឹកនាំរបស់ចៅហ្វាយថ្មីលោក
Todd Boehly ។
នៅជាមួយក្លឹបMan City ធ្លាប់ស៊ុតបាល់បាន ១៣១គ្រាប់ក្នុងការបង្ហាញវត្តមានសរុប៣៣៩ប្រកួត។
កីឡាករវ័យ២៧ឆ្នាំបានឈ្នះពានរង្វាន់ប្រឺមីញេលីកចំនួនបួនក្នុងចំណោមពានរង្វាន់ធំៗចំនួន៩ចាប់តាំងពីចូលរួមជាមួយMan City ពី Liverpool ក្នុង២០១៥ ៕