បើទោះជាកាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនស៊ុនបានអះអាងថាលោកនឹងមិនចុះចេញពីតំណែងយ៉ាងណាក៏ដោយប៉ុន្តែបន្ទាប់ពីរលកយក្យស៊ូណាមិនៃការលាលែងរបស់មន្ត្រីសំខាន់ៗជិត៥០នាក់បានរុញច្រានអោយលោក ផ្លាស់ប្តូរជំហរ១៨០អង្សាដោយប្រកាសលាលែងពីតំណែងពីប្រធានបក្សកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៦ ខែកក្កដានេះតែម្តង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេសប៊ីប៊ីស៊ី។
ប៊ីប៊ីស៊ីបានបន្តថាលោកបូរីសចន ស៊ុន បានលាលែងពីតំណែងប្រធានបក្សអភិរក្សថ្ងៃនេះ តែគាត់នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្តោអាសន្នរហូតដល់រដូវស្លឹកឈើជ្រុះ។ភ្លាមៗនេះគេមិនច្បាស់ទេថាតើលោកចនសុននឹងបន្តកាន់តំណែងឬយ៉ាងណាខណៈដែលគណបក្សអភិរក្សជ្រើសរើសមេដឹកនាំថ្មីដែលនឹងក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិផងដែរ។

ការជ្រើសរើសប្រធានបក្សអភិរក្សថ្មីនឹងប្រព្រឹត្តទៅនៅរដូវក្តៅនេះហើយនាយករដ្ឋមន្រ្តីថ្មីនឹងចូលកាន់តំណែងក្នុងពេលវេលាសម្រាប់សមាជគណបក្សក្នុងខែតុលា។
ប្រភពរដ្ឋាភិបាលមួយបាននិយាយថាបន្ទាប់ពីគាត់ត្រូវបានបោះបង់ចោលដោយរដ្ឋមន្ត្រីនិងសមាជិកសភានៃគណបក្សអភិរក្សរបស់លោកផ្ទាល់ដែលបាននិយាយថាលោកមិនសក្តិសមនឹងការគ្រប់គ្រងប្រទេសង់គ្លេសទៀតទេ។
រដ្ឋាភិបាលរបស់លោកចនស៊ុនត្រូវបានញាំញីដោយរឿងអាស្រូវជាបន្តបន្ទាប់ដូចជាការបំពានច្បាប់កូវីដ-១៩នៅ Downing Streetអំពើពុករលួយនិងការប្រើប្រាស់អំណាចរំលោភបំពានទៅលើសមាជិកសភាអភិរក្សនិយមរបស់ខ្លួនជាដើម៕
