Friday, March 29, 2024
Homeកីឡាអន្ដរជាតិក្លឹប​​Sout​ham​pton​ ទិញ​កី​ឡាករ​ខ្សែ​បម្រើ​ Hojbjerg ពី​ Bayern​

ក្លឹប​​Sout​ham​pton​ ទិញ​កី​ឡាករ​ខ្សែ​បម្រើ​ Hojbjerg ពី​ Bayern​

កីឡាករ Hojbjerg
កីឡាករ Hojbjerg

តាមប្រភពព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារទី ១១ កក្កដា ២០១៦ បានឲ្យដឹងថា ក្លឹប Southampton ទិញបានកីឡាករ ខ្សែបម្រើ Hojbjerg ពីក្លឹប Bayern ក្នុងតម្លៃជាង១៦ លានដុល្លារ ។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ក្លឹបSouthampton បានយល់ព្រមផ្តល់កុងត្រា ឲ្យកីឡាករ ខ្សែបម្រើ Hojbjerg រយៈពេល ៥ឆ្នាំ។

កាលពីឆ្នាំ ២០០៥ កីឡាកររូបនេះត្រូវបានក្លឹបBayern ឲ្យក្លឹប Augsburg ខ្ចីជើង រួចបន្តឲ្យក្លឹប Schalke ខ្ចីជើងបន្តទៀត កាលពីឆ្នាំទៅមិញ ហើយតំណែងរបស់គេ ត្រូវបានដាក់ជំនួស ដោយកីឡាករ Renato Sanches ។

កីឡាករវ័យ២០ឆ្នាំ រូបនេះ បានមករួមរស់ ជាមួយក្លឹបBayern តាំងពីឆ្នាំ ២០១៣ ដល់២០១៦។នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន១៧ប្រកួត តែពុំទាន់មានមានឱកាស ស៊ុតបាល់បញ្ចូលទី នៅឡើយទេ។

បន្ទាប់ពីចុះហត្ថលេខា រួចរាល់ហើយ កីឡាករសញ្ជាតិដាណឺម៉ាក រូបនេះបានសំដែងក្តីរំភើបយ៉ាងខ្លាំងដោយនិយាយថា៖ ‘ខ្ញុំនឹងទទួលបានបទពិសោធន៍ ថ្មីៗនៅក្នុងទឹកដីអង់គ្លេស ហើយខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្លឹប’’។

ដោយ៖ ហេង ដេត

 

 

RELATED ARTICLES