ទីផ្សាររថយន្តតំបន់អាស៊ាន
ហាណូយ៖ ក្រសួងហិរញ្ញវត្ថុបាន ផ្លាស់ប្តូរនូវ មធ្យោបាយរបស់ ខ្លួនក្នុងការគណនា លើសោហ៊ុយ នៃការចុះ បញ្ជីរថយន្តថ្មី ដែលគេ រំពឹងថាការកែសម្រួលថ្មីនេះ នឹងកាត់ បន្ថយប្រាក់ ចំណាយដល់ អ្នកទិញ រថយន្តប្រើប្រាស់ ។
ការគណនាតាមមធ្យោ បាយថ្មីនេះត្រូវ បានគេរំពឹងថា នឹងចូលជាធរ មានឬចាប់ ផ្តើមអនុវត្ត ចាប់ពីថ្ងៃ១មករា ឆ្នាំ២០១៧តទៅ ។ តាមសេចក្តីព្រាងសារាចរ នេះ ការគណនា តាមបែបថ្មីនឹង មានមូលដ្ឋាន លើបញ្ជីតម្លៃ របស់រថយន្ត ហើយវាក៏ នឹងចុះថ្លៃប្រមាណជា ៥% ជាងរៀងរាល់ ពីរឆ្នាំរហូតដល់១០ឆ្នាំ គិតចាប់ពី កាលបរិច្ឆេទ ផលិតកម្ម ។
ជាក់ស្តែង ប្រសិនជារថយន្ត សេរីថ្មីចាប់ ផ្តើមយកទៅ ចុះបញ្ជីនៅ ដើមឆ្នាំ២០១៧នេះ នឹងចំណាយ ប្រមាណជា ១ប៊ីលានដុង ចំណែក តម្លៃរថយន្តថ្មីប្រភេទដូចគ្នា ប៉ុន្តែសេរីចា ស់ផលិត ក្នុងឆ្នាំ២០១១នឹង ចំណាយត្រឹមតែ ៨៥០លានដុងប៉ុណ្ណោះ ។
រីឯបញ្ជីតម្លៃរបស់ រថយន្តដែល ស្ថិតនៅខ្ទង់២ប៊ីលាន ដុងគឺអ្នកទិញនឹង ចាំបាច់ត្រូវប ង់សោហ៊ុយចុះបញ្ជី ១០%នៃតម្លៃ រថយន្តឬស្មើនឹង ២០០លានដុង ។ ហេតុដូច្នេះតាម សារាចរថ្មីខាង លើនេះអ្នកទិញ រថយន្តនៅដើម ឆ្នាំថ្មី២០១៧ នឹង ចាំបាច់ត្រូវ បង់ សោហ៊ុយចុះ បញ្ជីត្រឹមតែ ១៨០លានដុង គឺអាចសន្សំសំចៃបាន រហូតដល់ ទៅ២០លានដុង ឯណោះ ពោលគឺអ្នកទិញ អាចសន្សំសំចៃ បាន៤០ ទៅ៥០លានដុងទៅតាមតម្លៃរថយន្តដែលពួកគេជ្រើសរើស ។
តាមដែលអ្នក ជំនាញលើក ឡើងថាការប៉ាន់ប្រមាណ ក្នុង វិស័យរថយន្តឆ្នាំ ២០១៧នឹងក្លាយ ជាឆ្នាំមមាញឹក មួយសម្រាប់ ឧស្សាហកម្មរថយន្តដោយសារ តែការបញ្ចុះ តម្លៃឬសោហ៊ុយ ចុះបញ្ជីរថយន្តថ្មី និងបន្ថយពន្ធរថយន្ត ដែលនាំចូលពីរដ្ឋ សមាជិកអាស៊ាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា