នៅក្នុងពិធីបង្ហាញមុខរបស់ក្លឹបជើងឯក ប្រឺមីញេលីកកាលពីថ្ងៃអាទិត្យតារាឆ្នើមសញ្ជាតិន័រវេសErling Haaland បានប្តេជ្ញាចិត្តជួយឱ្យក្លឹបMan City ឆ្លងផុតបន្ទាត់ក្រហម នៃក្របខ័ណ្ឌយូហ្វាឆេមពានលីក នៅរដូវកាលនេះដែលមានន័យថាជួយអោយលើកពាន។
កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ City ប្រមាណ៥០០០ នាក់នៅឯកីឡដ្ឋាន Etihad បន្ទាប់ពីបានចុះហត្ថលេខាពីក្លឹប Dortmund ក្នុងតម្លៃ ៦០លានដុល្លារ។
Haaland បាននិយាយថាឆេមពានលីក គឺជាការប្រកួតដែលខ្ញុំចូលចិត្តបំផុត ដូច្នេះខ្ញុំគិតថាខ្ញុំអាចធ្វើបាននៅទីនេះ។
គាត់បានបន្ថែមថាពេលខ្លះខ្ញុំឃើញកីឡាករបង្ហោះរូបថតជាមួយនឹងពានរង្វាន់ឆេមពានលីក ខ្ញុំគិតថា ខ្ញុំចង់ក្លាយជាម្ចាស់ពានឥឡូវនេះ។ខ្ញុំត្រូវតែបន្តការខិតខំប្រឹងប្រែង ហើយសង្ឃឹមថានៅពេលអនាគត ខ្ញុំនឹងលើកពាន២-៣នៅទីនេះ។ Haaland មានទំនាក់ទំនងផ្លូវចិត្តជាមួយក្លឹបMan City ខណៈដែលឪពុករបស់គាត់ Alf-Inge លេងឱ្យក្លឹបកាលពីឆ្នាំ២០០០ និង ២០០៣ ។ទោះបីជាកីឡាកររូបនេះមានកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបែបណាក៏ដោយតែគាត់ឈ្នះពានរង្វាន់អាល្លឺម៉ង់ខាប់តែមួយគត់ក្នុងឆ្នាំ ២០២១ កំឡុងពេលគាត់នៅជាមួយក្លឹប Dortmund ៕