Saturday, July 12, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះគ្មានមនុស្សបើកអាមេរិកសម្លាប់មេដឹកនាំISIS នៅស៊ីរី

យន្តហោះគ្មានមនុស្សបើកអាមេរិកសម្លាប់មេដឹកនាំISIS នៅស៊ីរី

អាមេរិកបានសម្លាប់លោកMaher al-Agal មេដឹកនាំក្រុមភេរវកររដ្ឋឥស្លាម(ISIS) នៅក្នុងប្រទេសស៊ីរី នៅក្នុងការវាយ​ប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)កាលពីថ្ងៃអង្គារ។លោក Al-Agal គឺជាមេដឹកនាំកំពូលម្នាក់ក្នុងចំណោម​មេដឹកនាំកំពូលៗទាំងបួនរបស់ក្រុមនេះ។ នេះបើយោងតាមការចេញផ្សាយរបស់AFP កាលពីថ្ងៃពុធទី១៣ កក្កដា ២០២២។

លោកMaher al-Agal ត្រូវបានសម្លាប់ពេលកំពុងជិះម៉ូតូនៅជិត តំបន់Jindayrisក្នុងប្រទេសស៊ីរីហើយជំនួយ​ការកំពូលរបស់គាត់ម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។នេះបើតាមអ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់មន្ទីរ​បញ្ចកោណលោកវរសេនីយ៍ទោDave Eastburn បានប្រាប់ AFP ។

អ្នកនាំពាក្យបញ្ជាការកណ្តាលរបស់មន្ទីរបញ្ចកោណ (CENTCOM) លោក Col. Joe Buccino បាននិយាយថា ការសម្លាប់មេដឹកនាំISISនឹងរំខានដល់សមត្ថភាពរបស់អង្គការភេរវករក្នុងការគ្រោងនិងការវាយប្រហារបន្ថែមទៀត។ ISIS បន្តតំណាងឱ្យការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់។

មន្ត្រីម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​បដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ។ការសម្លាប់នេះនឹងក្លាយជាការវាយប្រហារថ្មីមួយទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមក្នុងការរៀបចំឡើងវិញជាកងកម្លាំងទ័ពព្រៃ បន្ទាប់ពីបាត់បង់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​បញ្ជាក់​ថាAgal ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន។

កងកម្លាំងការពារជនស៊ីវិលស៊ីរីបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារមួយ​ដែលសំដៅលើម៉ូតូនៅខាងក្រៅទីក្រុងAleppoប៉ុន្តែមិនបានកំណត់អត្តសញ្ញាណជនរងគ្រោះនោះទេ។

សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារនិងការវាយឆ្មក់ជាច្រើនទៅលើបុគ្គលិកជាន់ខ្ពស់របស់ISនៅភាគពាយព្យនៃ ប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ មេដឹកនាំកំពូលនៃក្រុមនេះត្រូវបានចាប់ខ្លួនដោយកងកម្លាំងសហរដ្ឋអាមេរិក ក្នុងការវាយឆ្មក់មួយកាលពីខែមុនខណៈដែលមេបញ្ជាការ IS លោក Abu Ibrahim al-Hashimi al-Qurashi បានសម្លាប់ខ្លួនជាមួយនឹងអាវកាក់អំឡុងពេលការវាយឆ្មក់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់កាលពីខែកុម្ភៈ។

អ្នកនាំពាក្យនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាក្រុមគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាម​ស៊ីវិលពហុភាគី​របស់​ប្រទេស​ស៊ីរី បានអះអាងកាលពីថ្ងៃអង្គារថា អ្នកប្រយុទ្ធISរាប់រយនាក់នៅតែលាក់ខ្លួននៅក្នុងតំបន់ដែលគ្រប់​គ្រងដោយតួកគីនៃភាគខាងជើងស៊ីរី៕

RELATED ARTICLES