ម្ចាស់ភាគហ៊ុនភាគធំបំផុតរបស់ Everton លោក Farhad Moshiri បានបញ្ជាក់ថាក្លឹបនៅ ក្លឹបរបស់ក្របខ័ណ្ឌកំពូល
ប្រឺមីញេលីកមិនមែនសម្រាប់លក់ទេបន្ទាប់ពីបានពិភាក្សាជាមួយក្រុមហ៊ុនដែលកំពុងស្វែងរកការកាន់កាប់ពហុកីឡដ្ឋានGoodison Park ។
អតីតនាយកប្រតិបត្តិក្លឹប Man United លោក Peter Kenyon គឺជាអ្នកដឹកនាំក្រុមមួយដែលបានចូលចរចាផ្តាច់មុខដើម្បីទិញ Everton។សម្ព័ន្ធក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យ Maciek Kaminski និងមហាសេដ្ឋីផ្នែករុករករ៉ែ John Thorntonត្រូវបានគេរាយការណ៍ថាសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងចំនួនជិត៦០០លានដុល្លារសម្រាប់ Everton។
នៅក្នុងសារមួយនៅលើគេហទំព័ររបស់Everton កាលពីថ្ងៃព្រហស្បតិ៍ លោក Moshiri បាននិយាយថា ការវិនិយោគថ្មីណាមួយនឹងគ្រាន់តែជាភាគហ៊ុនភាគតិចប៉ុណ្ណោះ។លោកបានថា មានការពិភាក្សាជាច្រើនអំពីការវិនិយោគនៅក្នុងក្លឹបបាល់ទាត់របស់យើងនាពេលថ្មីៗនេះប៉ុន្តែខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាមិនមានសញ្ញាសម្រាប់លក់ដែលកំពុងព្យួរនៅខាងក្រៅក្លឹបបាល់ទាត់ Everton នោះទេ៕