យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រទី ២២កក្កដា២០២២បានអោយដឹងថាកីឡាករ Sadio Maneត្រូវបានតែងតាំងជាកីឡាករបាល់ទាត់ឆ្នើមប្រចាំទ្វីបអាហ្រ្វិកកាលពីបន្ទាប់ពីគាត់បានទាត់បាល់ប៉េណាល់ទីជួយអោយក្រុមជម្រើសជាតិសេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup ofNationsជាលើកដំបូងរបស់ពួកគេនិងបានបន្តភាពអស្ចារ្យម្តងទៀតនៅពេលដែលពួកគេទទួលបានកៅអីទៅប្រកួតបាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតាខែវិច្ឆិកាខាងមុខនេះ។
Mane បាននាំមុខខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah អតីតមិត្តរួមក្រុមLiverpoolរបស់គាត់និងមិត្តរួមជាតិ Edouard Mendy ក្នុងការបោះឆ្នោតជ្រើសរើសកីឡាករឆ្នើម។
វាជាលើកទីពីរហើយដែលManeបានបានឈ្នះពានរង្វាន់នេះ។គាត់បានឈ្នះពានពានរង្វាន់នេះកាលពីឆ្នាំ២០១៩ ។
Mane បានស៊ុតបាល់ប៉េណាល់ទីដ៏ល្អកាលពីខែកុម្ភៈ ខណៈដែលសេណេហ្គាល់ផ្តួលអេហ្ស៊ីបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Cup of Nations ក្នុងទីក្រុង Yaounde ធ្វើអោយប្រទេសរបស់គាត់បានឈ្នះពានរង្វាន់ទ្វីបអាហ្រ្វិកជាលើកដំបូង។ ប្រាំមួយសប្តាហ៍ក្រោយមកគាត់បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អជួយអោយសេណេហ្គាល់បានវាយបកតាមស្មើអេហ្ស៊ីបម្តងទៀតក្នុងការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះកន្លែងមួយនៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា។
Mane បានប្រាប់ទស្សនិកជននៅឯកម្មវិធីប្រគល់ពានរង្វាន់ CAF បន្ទាប់ពីហោះហើរពីទីក្រុង Washington DC ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្តភាពមុនរដូវកាលថាខ្ញុំឧទ្ទិសពានរង្វាន់នេះដល់យុវជនសេណេហ្គាល់។ ខ្ញុំមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ហើយមិនមានពាក្យដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំនោះទេ”
ចំណែកឯកីឡាករ Mendy ដែលលេងឱ្យ Chelsea ត្រូវបានគេដាក់ឈ្មោះថាជាអ្នកចាំទីល្អបំផុតក្នុងពិភពលោកក្នុងពានរង្វាន់ FIFA 2021 ដែលធ្វើឡើងក្នុងខែមករា៕