គ្រូបង្វឹកក្លឹបBayern លោកJulian Nagelsmann បានអះអាងថាក្លឹបបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាទិញខ្សែប្រយុទ្ធវ័យ១៧ ឆ្នាំ Mathys Te ពីក្លឹបបាល់ទាត់បារាំងRennes ជាមួយនឹងក្តីសង្ឃឹមថា ថ្ងៃណាមួយខ្សែប្រយុទ្ធរូបនេះអាចស៊ុតបញ្ចូលទីបាន ៤០គ្រាប់ក្នុងមួយរដូវកាល។
Tel ដែលបានលេងឱ្យក្រុមជម្រើសជាតិបារាំអាយុក្រោម ១៨ឆ្នាំបានបង្ហាញខ្លួន៧លើកសម្រាប់ក្លឹប Rennes ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន។
លោកNagelsmannបាននិយាយក្នុងអំឡុងពេលប្រកួតទេសចរណ៍មុនបើករដូវកាល នៅសហរដ្ឋអាមេរិកថា ខ្ញុំមានចក្ខុវិស័យមួយថាគាត់នឹងស៊ុតបញ្ចូលទីបាន៤០ គ្រាប់ក្នុងមួយរដូវកាលប៉ុន្តែប្រសិនបើគាត់ស៊ុតបាន១០ គ្រាប់ក្នុងរដូវកាលនេះ យើងនឹងសប្បាយចិត្តខ្លាំងណាស់។ ក្លឹបមិនទាន់បានប្រកាសជាផ្លូវការអំពីការផ្ទេរនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាកីឡាកររូបនេះអាចមានតម្លៃរហូតដល់ជិត៣០លានដុល្លារ។ Nagelsmann បានបន្ថែមថា យើងកំពុងស្វែងរកកីឡាករវ័យក្មេងដែលយើងអាចអភិវឌ្ឍទៅជាកីឡាករលំដាប់ពិភពលោកហើយគាត់អាចជាកីឡាម្នាក់ក្នុងចំណោមកីឡាករទាំងនោះ ។
Bayern បានចុះហត្ថលេខាលើ Sadio Mane ពី Liverpool ខ្សែការពារកណ្តាលហុល្លង់ Matthijs de Ligt ពី Juventus និងកីឡាករ២រូបពី Ajaxគឺ Ryan Gravenberch និង Noussair Mazraoui ៕