ប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតអ្នកទោសម្នាក់ដែលមានឈ្មោះថាTomohiro Katoដែលត្រូវបានផ្តន្ទាទោសពីបទ សម្លាប់មនុស្ស៧នាក់និងរបួសជាង១០នាក់នៅក្នុងសង្កាត់អេឡិចត្រូនិចAkihabaraដ៏ពេញនិយមក្នុងទីក្រុងតូក្យូ កាលពី ឆ្នាំ២០០៨។នេះបើយោងតាម សារព័ត៌មានជប៉ុនក្យូដូចេញផ្សាយកាលពីថ្ងៃអង្គារទី២៦ កក្កដា២០២២។
នេះគឺជាការកាត់ទោសប្រហារជីវិតដោយព្យួកលើកទី២ដែលបញ្ជាដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកហ្វូមីអូ គីស៊ីដានិងជាការកាត់ទោសប្រហារជីវិតលើកទីមួយចាប់តាំងពីខែកញ្ញា២០២១។
នេះគឺជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលប្រាំពីរឆ្នាំ។Katoត្រូវបានកាត់ទោស ប្រហារជីវិតតាំងពីឆ្នាំ២០១១ដែលជាការសម្រេចចិត្តត្រូវបានតម្កល់ដោយតុលាការកំពូលរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០១៥។
Tomohiro Kato អាយុ ៣៨ បានបើករថយន្ដមួយគ្រឿងបំបុកអ្នកថ្មើរជើងក្នុងស្រុក អាគីហាប៉ារ៉ា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៨ ដោយបានសម្លាប់មនុស្ស៣នាក់ និងរបួស២នាក់។ ក្រោយមក ជននេះបានចុះពីលើរថយន្ដ ហើយចាក់សម្លាប់មនុស្ស ៤នាក់ទៀតនិង៨នាក់រងរបួស។
Kato គឺជាកូនប្រុសរបស់ធនាគារិកម្នាក់ដែល បានធំធាត់នៅក្នុងខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន ជាកន្លែងដែលគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យកំពូលមួយ។របាយការណ៍បាននិយាយថាគាត់បានបរាជ័យក្នុងការប្រឡងចូលសាកលវិទ្យាល័យហើយទីបំផុតបានបណ្តុះបណ្តាលជាជាងជួសជុលរថយន្ត៕