Tuesday, November 26, 2024
Homeព័ត៌មានជាតិក្រុមហ៊ុន ស៊ីភី ខេមបូឌា ផ្តល់ឱកាសសំរាប់អាជីវកម្មលក់ ចំណីសត្វនិងចិញ្ចឹមសត្វ

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ផ្តល់ឱកាសសំរាប់អាជីវកម្មលក់ ចំណីសត្វនិងចិញ្ចឹមសត្វ

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កំពុងពង្រីកខ្លួនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងស្វែងរកដៃគូរសហការ សមស្របដើម្បីចូលរួមក្នុងអាជីវកម្មរបស់ខ្លួន ដែលជាឱកាសមួយសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ។​

 យោងតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតផលចំណីសត្វដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក ឃើញថាបច្ចប្បន្ននេះមានចំនួនអ្នកចិញ្ចឹមសត្វកើនឡើង​ ហើយតម្រូវការបរិភោគសាច់សត្វរបស់ ប្រជាជនមាន ការកើនឡើងជាលំដាប់ក្នុងប្រទេស​​​​​។ ដូចនេះការពង្រីក​ខ្លួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​បើកដេប៉ូលក់ចំណីសត្វ និងលក់ពូជសត្វ។

លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសការបើកអាជីវកម្មលក់ចំណី សត្វនិងចិញ្ចឹមសត្វ។គោលការណ៍ទាំងអស់នេះរបស់យើងមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនិង ឧត្តមភាព នៃការរក្សាបាននូវគុណភាព និងតម្លៃសមរម្យ ហើយគោលដៅរបស់យើងគឺមិនត្រឹមតែអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពជោគជ័យដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ប្រាស៊ីតបានបន្ថែមទៀតថាដើម្បីធានាឱ្យបាននូវចំណីសត្វដែលមានគុណភាពល្អផ្តាច់គេ ស៊ីភី ខេមបូឌា បន្តធ្វើការបង្កើនគុណភាពរបស់ខ្លួនទៅលើចំណីដោយមានការត្រួតពិនិត្យឆ្លងកាត់បន្ទប់ពិសោធន៍លើគ្រប់ជំហាននៃការផលិតទាំងអស់ហើយក៏មានក្រុមបច្ចេកទេសប្រចាំការដើម្បីធានាដល់កម្រិតស្តង់ដារខ្ពស់ផងដែរ។

បច្ចប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន ២សាខា គឺនៅខេត្តកណ្តាល និងខេត្តប៉ៃលិន ហើយបានពង្រីក អាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការសហការបើកដេប៉ូលក់ចំណីសត្វ ឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម​​  អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់  ប្រឹក្សាការចិញ្ចឹម  និងការធ្វើទីផ្សារផងដែរ។​ លើសពីនេះទៅទៀត​​អតិថិជនដែលក្លាយជាដៃគួរសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និងបង្កើតប្រាក់ចំណូលខ្ពស់

ជាមួយនឹងកសិកម្មបែបប្រពៃណីរបស់ប្រជាជនកម្ពុជា គួបផ្សំនឹងចំណីសត្វនិងពូជសត្វដ៏មានគុណភាពខ្ពស់របស់ក្រុមហ៊ុន ស៊ីភី គឺកំពុងជួយលើកកម្ពស់គោលការណ៍ស្នូលរបស់ខ្លួនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុនខ្លួនឯង ជាមួយនឹងឱកាសពង្រីកអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង៕

 ក្រោមចក្ខុវិស័យ«ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព អាជីវកម្ម ស៊ីភី ផ្តោតសំខាន់លើប្រតិបត្តិការអាជីវកម្ម ចំណីសត្វ ការចិញ្ចឹមសត្វ  និងចំណីអាហារ  ។ ស៊ីភី ខេមបូឌាក៏មានហាងលក់រាយនិងហ្រ្វេនឆាយជាច្រើនដូចជា Five Star, Star Coffee, CP Fresh Mart និង CP Fresh Shop ជាដើម។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេស ជាង១៦ និងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ប្រទេសនៅជុំវិញពិភពលោក និងបានប្រតិបត្តិការនៅកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ។​តាមគោលការណ៍ប្រកបដោយនិរន្តរភាព ស៊ីភី ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំង ក្នុងការជួយដល់កសិករក្នុងស្រុក និងការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរដែលជាមូលហេតុ ដែលយើងផ្តល់អាទិភាពដល់ផលិតផលវត្ថុធាតុដើមក្នុងស្រុកជាពិសេស ធានាបាននូវការរួមបញ្ចូលនូវជីវជាតិបំប៉ន រួមទាំងការផលិតប្រកបដោយគុណភាពខ្ពស់ និងឈានមុខគេ។ អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ​ចំណី​សត្វទឹក ​​នឹងពូជសត្វ រួមមានពូជមាន់  ពូជជ្រូកដែលមានសុខភាព​រឹងមាំ ​ធន់នឹងជម្ងឺនិងផ្តល់​ទន្នផលខ្ពស់ដល់អ្នកចិញ្ចឹម​។​​

១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងការបើកដេប៉ូលក់ចំណីសត្វ៖

  • មានទីតាំងច្បាស់លាស់
  • មានឃ្លាំងស្តុកចំណីធំទូលាយនិងមានសុវត្ថិភាព
  • មានមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង
  • ត្រូវមានដើមទុនក្នុងការទិញផលិតផល (ចាយលុយសុទ្ធ)
  • ក្រុមហ៊ុនកំណត់ទីតាំងនៃការលក់ មិនប៉ះពាល់ដេប៉ូផ្សេង
  • មិនប្រកួតប្រជែងតម្លៃឬអតិថិជនដេប៉ូគ្នាឯង
  • ផ្តល់អទិភាពខ្ពស់ចំពោះអតិថិជនដែលមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួន និងលក់ផលិតផលសុទ្ធរបស់ក្រុមហ៊ុន
  • មានសិទ្ធលក់ពូជសត្វ ថ្នាំសត្វរបស់ក្រុមហ៊ុន និងទទួលបានកំរៃជើងសារ

២. លក្ខខណ្ឌ អតិថិជនចង់ទិញពូជសត្វយកចិញ្ចឹម ត្រូវមាន ៖

  • ទីតាំង (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
  • ប្រវត្តិចិញ្ចឹមច្បាស់លាស់ និងមានទីផ្សារលក់សត្វធំ
  • ប្រើចំណីស៊ីភីសុទ្ធ ១០០%
  • ដើមទុន (ទិញចាយលុយសុទ្ធ)
  • ឯកសារភ្ជាប់ (អត្តសញ្ញាណ-
  • ប័ណ្ឌ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
  • បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)

ដូចនេះ សំរាប់អតិថិជនដែលមានចំណាប់អារម្មណ៌ ក្នុងការចិញ្ចឹមសត្វនឹងទិញចំណីសត្វ អាចទាក់ទងមកកាន់ក្រុមហ៊ុន ស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ ៖ 011 688 739 / 098 527 572 (Office) អីុមែល៖ info@cpcambodia.com.kh ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត។

QR Telegram Sale Feed Business
QR Youtube CP Cambodia
QR Facebook CP Cambodia
QR Code-Web site CP Cambodia

RELATED ARTICLES